Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សាយភាយ​រូប​ភាព​ពេញ​បណ្តាញ​សង្គម​ហើយ ទើប​សមត្ថកិច្ច​ដុតដៃ​ដុតជើង​… ទម្លាក់​បន្ទុក​ដាក់គ្នា​!

spot_img

​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​ថ្មីៗ​នេះ សាធារណជន​នៅ​ប្រទេស​វៀតណាម កុម្មុយនីស្ត​ដ៏​តឹងរ៉ឹង បាន​ស្រឡាំងកាំង គ្រា​ឃើញ​រូបភាព “​ក្តៅ​សាច់​” របស់​អតីត​បវរកញ្ញា​រង Thu dung ថតរូប​នៅ Tuyet dinh coc ក្រុង​ដា​ឡាត់ ។​

​មហាជន​ថា ប្រសិន​បើ​នាង​នោះ​ពុំ​មែន​ជា បវរកញ្ញា​រង​តំណាង​ឲ្យ​ប្រទេស​ក្នុង​ការប្រលង​បវរកញ្ញា​ទេសចរណ៍ ជីវសាស្ត្រ​អន្តរជាតិ ២០១៨ នោះ​មិន​ធ្វើ​ទេ​វា​ជា​រឿង​ឯកជន ។​

​ចំណែក​នាយកដ្ឋាន “​ជំនាញ​” គឺ​នាយកដ្ឋាន​វិចិត្រសិល្បៈ​សម្តែង​និយាយថា នឹង​ប្តូរ​យោបល់​ជាមួយ​មន្ទីរ​វប្បធម៌​នៅ​ខេត្ត​នោះ​ដើម្បី​… ក្តាប់​សភាពការណ៍ ។​

​រីឯ​ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​នោះ​ប្រាប់ថា បាន​ស្នើសុំ​ឲ្យ​ប៉ូលិស​… “​អន្តរាគមន៍​” ! ។​

​ខណៈពេល​នោះ​បវរកញ្ញា​រង​ប្រាប់ថា នឹង​ចែករំលែក​រូបថត​១០០​សន្លឹក​លើ​គេហទំព័រ​ឯកជន ។​

​ឆ្លើយតប​នឹង​ការរិះគន់ ជេរប្រទេច នាង​ឆ្លើយតប​យ៉ាង​សុភាព​ថា​៖ “​រស់នៅ​លើ​ឆាកជីវិត​នេះ ចូលចិត្ត​អ្វី​គឺ​ធ្វើ​នោះ ។ ចូរ​រស់នៅ​ឲ្យបាន​ល្អ ចំ​ពោះ​ខ្លួនឯង ព្រោះ​យុវវ័យ​មានតែ​…​ម្តង​ទេ​!” ។​

​ប្រិយមិត្ត​វិញ​យល់​យ៉ាងណាដែរ ប្រសិន​រឿង​ដូចគ្នា​កើតឡើង​នៅ​ប្រទេស​កម្ពុជា​យើង​! ៕ ចន្ទ្រា​

spot_img
×