Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាសូរ​ណាស់​! ស្ត្រី​ម្នាក់​ត្រូវ​សក់​ជាប់​នឹង​ច្រវាក់​ម៉ូតូ​ចោរឆក់ អូស​ចម្ងាយ​ពីរ​បី​ម៉ែត្រ បន្ទាប់​ព្យាយាម​បើក​រត់គេច​ដួល (​វីដេអូ​)

spot_img

​ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ខាងក្រោយ​ផ្សារ​ទំនើប Boulevard នៅ Miri, Sarawak កាលពី​ថ្ងៃទី​២០ ខែកក្កដា វេលា​ម៉ោង​ប្រហែល៣ និង ១៥ នាទី​រសៀល នៅពេលដែល​ជនរងគ្រោះ​ជា​អ្នក​ឱសថស្ថាន​អាយុ ៣១ ឆ្នាំ កំពុង​ដើរ​នៅក្នុង​តំបន់​នោះ ។​

​យោងតាម​ប្រធាន​ស៊ើបអង្កេត​បទល្មើស​រដ្ឋ លោក Denis Leong Soon Kuai បាន​ឲ្យ​ដឹងថា ខណៈ​ស្ត្រី​រងគ្រោះ​កំពុង​ដើរ​ឆ្លងកាត់​តំបន់ ស្រាប់តែ​ចោរ​ម្នាក់​ជិះ​ម៉ូតូ ចូល​មកពី​ខាងក្រោយ មុនពេល​ឆក់យក​កាបូប​របស់​នាង ។

​ជា​អកុសល សម្រាប់​ជនរងគ្រោះ ព្រោះតែ​សក់​របស់​នាង​បាន​ត្រូវ​ជាប់​នឹង​ច្រវាក់​ម៉ូតូ នៅពេល​ចោរ​ព្យាយាម​រត់ចេញ ។​

​បើ​ប្រភព​មួយ​ឲ្យ​ដឹង ស្ត្រី​រងគ្រោះ​ត្រូវបាន​អូស​ពីរ​បី​ម៉ែត្រ ដោយ​សក់​របស់​នាង មុនពេល​ចោរ​នោះ បាត់បង់​ម្ចាស់ការ​បើកបរ​ម៉ូតូ និង​ដួល​! ។

​មនុស្ស​ជាច្រើន​នៅ​កន្លែងកើតហេតុ បាន​ប្រញាប់ប្រញាល់​នាំគ្នា​វាយ​ធ្វើបាប​ចោរ​រូបនោះ និង​ព្យាយាម​ជួយ​ជនរងគ្រោះ ដែល​នៅតែ​ជាប់​សក់​នឹង​ច្រវាក់​ម៉ូតូ ។​

​ប៉ូលីស​និយាយថា ចោរ​អាយុ ២៤ ឆ្នាំ នោះ ត្រូវបាន​វាយ​ធ្វើបាប​យ៉ាង​សាហាវ មុនពេល​ត្រូវបាន​ប្រគល់​ឲ្យ​ប៉ូលីស​ឃុំខ្លួន ។

​ជនរងគ្រោះ​ដែល​បាន​រងរបួស​ធ្ងន់ធ្ងរ ដោយសារ​នាង​បាន​ដួល ហើយ​សក់​របស់​នាង​ក៏ត្រូវ​ជាប់​នឹង​កង់​ម៉ូតូ ត្រូវបាន​គេ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្បែរ​នោះ ៕ ចន្ទី (Worldofbuzz)​

spot_img
×