Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និង​ILO លើកកម្ពស់​ស្តង់ដារ​សុខភាព និង​សុវត្ថិភាព​ការងារ ក្នុង​វិស័យ​សំណង់​

spot_img

​ភ្នំពេញ​៖ កម្ពុជា និង អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO) ពិត​ជា​ដៃគូ​សហការ​យ៉ាង​ល្អ​លើ​គម្រោង លើកកម្ពស់​ស្តង់ដារ​សុខភាព និង​សុវត្ថិភាព​ការងារ ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា ពិតជា​មាន​ភាព​លូតលាស់​ខ្លាំង បាន​បញ្ជាក់​ពី​វឌ្ឍនភាព និង​ការរីកចម្រើន នៃ​សេដ្ឋកិច្ច។​

​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧​នៅ​ទីស្តីការក្រសួង លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន អនុញ្ញាត​ឲ្យ​បេសកកម្ម​នៃ​គម្រោង ILO-Japan ដឹកនាំ​ដោយ​លោក Sho Sudo មន្ដ្រី​សម្របសម្រួល និង​ជា​ប្រធាន​ទីប្រឹក្សា​បច្ចេកទេស​នៃ​គម្រោង “​ការលើកកម្ពស់​ស្ដង់ដារ​សុខភាព និង​សុវត្ថិភាព​ការងារ (OSH) ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា ចូលជួប​សម្តែង​ការងារ​គួរសម និង​ពិភាក្សា​ការងារ​នៅ​ទីស្តីការក្រសួង​។​

​ក្នុងឱកាស​នោះ​លោក​រដ្ឋមន្ត្រី មានប្រសាសន៍ថា កម្ពុជា និង អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO) ពិត​ជា​ដៃគូ​សហការ​យ៉ាង​ល្អ​លើ​គម្រោង លើកកម្ពស់​ស្តង់ដា​សុខភាព និង​សុវត្ថិភាព​ការងារ ក្នុង​វិស័យ​សំណង​នៅ​កម្ពុជា​។​
​លោក​មានប្រសាសន៍​បន្ត​ថា បច្ចុប្បន្ន​នៅ​កម្ពុជា​វិស័យ​សំណង់ ពិតជា​មាន​ភាព​លូតលាស់​ខ្លាំងណាស់​ដែល​បាន​បញ្ជាក់​ពី​វឌ្ឍនភាព និង​ការរីកចម្រើន នៃ​សេដ្ឋកិច្ច​។ ការរីកលូតលាស់​នេះ បាន​ស្រូប​យក​នូវ​កម្លាំង​ពលកម្ម​ជាច្រើន​ក្នុង​វិស័យ​នេះ ដែល​ទាមទារ​ឲ្យ​ក្រសួង​ត្រូវ​តែ​យកចិត្តទុកដាក់​ចំពោះ បងប្អូន​ដែល​បម្រើ​ការងារ​ក្នុង​វិស័យ​នេះ​។​

​លោក Sho sudo បានលើកឡើង​ពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា ក៏ដូចជា​ក្រសួង​សាមី​ផងដែរ ដែល​បាន​ចូលរួម​លើកកម្ពស់​សុវត្ថិភាព​ការងារ ចំពោះ​កម្មករ​ដែល​ធ្វើ​ការងារ​លើ​វិស័យ​សំណង់​កន្លងមក​។​ជាមួយគ្នា​នេះ​ដើម្បី​ជំរុញ និង​គាំទ្រ​លើ​សុខភាព និង​សុវត្ថិភាព​ការងារ​ចំពោះ​កម្មករ​លើ​វិស័យ​សំណង់​នេះ ។ បើ​តាម​ការបញ្ជាក់​របស់លោក Sho sudo គឺ មាន​គោលដៅ​មួយចំនួន ដើម្បី​លើកកម្ពស់​សុខភាព សុវត្ថិភាព​ការងារ​ជូន​ដល់​ពួកគាត់​។ លោក បាន​បន្តថា គម្រោង​នេះ ជំរុញ​ឲ្យ​ក្រសួង​រៀបចំ​នូវ​លក្ខខណ្ឌ​គតិយុត្តិ និង​ពង្រឹង​លើ​សន្តិសុខ សុវត្ថិភាព​ការងារ និង​ស្នើ​ឲ្យ​ក្រសួង​បង្កើត​គណៈកម្មការ​ប្រឹក្សា​យោបល់ បច្ចេកទេស ដើម្បី​ផ្តល់​ប្រឹក្សា​យោបល់​ដល់​កម្មករ​ដែល​ធ្វើការ​លើ​វិស័យ​នេះ​។​


​លោក​បន្ថែមថា ចំពោះ​គណៈកម្មការ​នេះ​គឺ​ក្រសួង​ការងារ និង​ដើរ​តួនាទី​យ៉ាងសំខាន់ ក្នុង​ការសម្របសម្រួល និង​ប្រឹក្សា​យោបល់​ដល់​ពួកគាត់ ព្រម​ជាមួយ​គ្នា​នោះ​ក៏​មាន​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ និយោជក និង​សហជីព​ដែល​តំណាង​ឲ្យ​កម្មករ​ជា​សមាជិក​ផង​ដែរ​។​លោក​ថា បើ​ក្រុមការងារ​នេះ​បង្កើត​ឡើង​ហើយ និង​ជា​ចំណែក​មួយ ជួយ​ដល់​កម្មករ សំដៅ​លើកកម្ពស់​សុវត្ថិ​ភាព​ការងារ​ដល់​ពួកគាត់​។​

​ជា​ការឆ្លើយតប​លោក​រដ្ឋមន្ត្រី បាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង ចំពោះ ការលើកឡើង​របស់ តំណាង ILO ក្នុង​ការជួយ​លើកកម្ពស់​វិស័យ​នេះ​ដល់​បងប្អូន​កម្មក​ររ​បស់​កម្ពុជា ដោយ​លោក​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា ដោយ​មាន​ក្រសួង​ការងារ​ជា​សេនាធិការ កន្លងមក​បាន​ធ្វើការ​ជាច្រើន និង​បាន​រៀបចំ​លិខិត​គតិយុត្តិ​រួចមកហើយ​ដែរ ដើម្បី​ធានា​ដល់​ការការពារ​ដល់​បងប្អូន​កម្មករ តែ​យ៉ាងណា​ក្រសួង​នឹង​ពិចារណា​ចំពោះ​សំណូមពរ​ខាងលើនេះ​។​ជាមួយគ្នានេះដែរ លោក​រដ្ឋមន្ត្រី ពិតជា​គាំទ្រ​ពេញទំហឹង​ចំពោះ ភាគី ILO ដែល​មាន​គម្រោង​ចង់​បង្កើត​គណៈកម្មការ​ប្រឹក្សា​បច្ចេកទេស ដែល​ក្នុងនោះ​មាន​ក្រសួង​ការងារ​ជា​អ្នក​ដើរ​តួនាទី​សំខាន់​និង​មាន​ក្រសួង​ពាក់ព័ន្ធ​ផ្សេងទៀត​។ លោក​ជឿជាក់​ថា ការបង្កើត​គណៈកម្មកា​រ​នេះ និង​រួមចំណែក ក្នុង​ការពង្រឹង​ច្បាប់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ការងារ​ឲ្យមាន​ប្រសិទ្ធភាព ព្រមទាំង​គិតគូ​ផងដែរ​ដល់​កិច្ចការ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ការងារ​នៅ​ក្នុង​ការ​រដ្ឋា​ន​សំណង់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×