Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​រុស្ស៊ី Putin ចង់​ទាញ​ទំនាក់ទំនង​ជាមួយ​អាមេរិក​ឱ្យ​ចាក​ផុតពី​វិបត្តិ​

spot_img
ប្រធានាធិបតី​រុស្ស៊ី Vladimir Putin

​តាម​Sputniknews​ចុះផ្សាយ​ព័ត៌មាន​ថ្ងៃទី​២០​សីហា ឱ្យដឹងថា អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក​Dmitry Peskov បាន​បញ្ជាក់ថា ប្រធានាធិបតី​រុស្ស៊ី​Vladimir Putin មានបំណង​ប្រាថ្នា​ចង់​អូសទាញ​ទំនាក់ទំនង​ជាមួយ​អាមេរិក​ឱ្យ​ចាក​ផុតពី​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ​។​

​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន វិមាន​ក្រឹម​ឡាំង​ចាត់ទុក​ផែនការ​ដាក់ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក​សំដៅ​មកលើ​រុស្ស៊ី​គឺជា​ទង្វើ​មិន​ស្របច្បាប់ ខ្វះ​ភាពស្និទ្ធស្នាល ហើយ​និង​ជះឥទ្ធិពល​ដល់​ពាណិជ្ជកម្ម​ពិភពលោក​។​

​លោក​ឱ្យដឹង​បន្ថែមថា ទំនាក់ទំនង​ទ្វេភាគី រួម​នឹង​បញ្ហា​អន្ដរជាតិ​មួយចំនួន​នឹង​ក្លាយជា​ចំណុច​ស្នូល​ក្នុង​កិច្ចពិភាក្សា​ខាង មុខ​នេះ​រវាង​ទីប្រឹក្សា​សន្ដិសុខ​ជាតិ​អាមេរិក John Bolton និង​លេខា​ក្រុមប្រឹក្សាសន្ដិសុខ​ជាតិ​រុស្ស៊ី​Nikolai Patrushev ។​

​ទោះយ៉ាងណា ខ្លឹមសារ​នៃ​កម្មវិធី​ប្រជុំ​ជាក់ស្ដែង​នៅ​ពុំទាន់​បានកំណត់​ជាក់លាក់​ទេ​៕
​សូ​យ​ន​

spot_img
×