Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Brazil បញ្ជូន​កងទ័ព​ទៅកាន់​ព្រំដែន​ជាមួយ​Venezuela

spot_img

កងទ័ព​Brazil ត្រូវបាន​ចាត់​ឱ្យទៅ​តំបន់​ព្រំដែន​នៅ​ថ្ងៃទី​២០​សីហា​ម្សិលមិញ​នេះ បន្ទាប់ពី​មានការ​ផ្ទុះឡើង​នូវ​អំពើហិង្សា រវាង​ប្រជាជន​នៅ​ប្រជុំជន Pacaraima ជាមួយ​ជនអន្តោប្រវេសន៍​មកពី​Venezuela​។​

ប៉ូលិស​Brazil​ប្រឹងប្រែង​រក្សា​សណ្ដាប់ធ្នាប់​នៅ​ប្រជុំជន​Pacaraima

​បច្ចុប្បន្នកំពុង​កើតឡើង​នូវ​បាតុភាព​ដែល​ពលរដ្ឋ​Venezuela​ជាច្រើន​នាក់​បាន​សម្រុក​ទៅកាន់​ប្រទេសជិតខាង ដូចជា​Brazil និង​Ecuador ខណៈពេលដែល​ប្រទេស​ខ្លួន​កំពុង​រង​ទទួល​វិ​ប​តិ្ដ​សេដ្ឋកិច្ច​អត់​ឈប់ឈរ​។​

​ស្ថានភាព​តានតឹង​នៅ​ព្រំដែន​Brazil-Venezuela ចាប់ផ្ដើម​ពី​ចុង​សប្ដាហ៍​កន្លងមក ខណៈពេលដែល​ឈ្មួញ​ប្រចាំ​តំបន់​ម្នាក់​ត្រូវ​ពួកចោរ​ប្លន់​ធ្វើបាប នា​ប្រជុំជន​Pacaraima ដែល​គេ​សង្ស័យថា​ជា​ជន​អន្តោ​ប្រវេ​ន៍​មកពី​Venezuela​។​

​ផ្ដើម​ពី​នោះ ពលរដ្ឋ​នៅ​តំបន់​នេះ​រាប់សិប​នាក់​ពោរពេញ​ដោយ​កំហឹង បាននាំគ្នា​សម្រុកចូល​និង​វាយកម្ទេច​តំបន់​ជំរំ​អន្ដោប្រវេសន៍​ពីរ ជាហេតុ​ធ្វើឱ្យ​ជនជាតិ​Venezuela នៅ​ទីនោះ​បាននាំគ្នារ​ត់ទៅ​ប្រទេស​ខ្លួន​វិញ​។​

​តាម​កាសែត The National នោះ «​ពិតជា​គួរឱ្យខ្លាច ខណៈ​ពួកគេ​បាន​ដុត​ជំរំ​និង​អ្វីៗ​នៅក្នុង​នោះ​»​។ កាសែត​ដដែល​ឱ្យដឹងថា មាន​ជនជាតិ​Venezuela មួយចំនួន​បានធ្វើ​ការតបត​ដោយ​វាយកម្ទេច​យានជំនិះ​។​អំ​ពោះ​ហិង្សា​ក្រោយមក​កាន់តែ​ធ្ងន់ធ្ងរ​ទៅ និង​អគារ​លក់ដូរ​បាន​ត្រូវ​វាយកម្ទេច​។​

​ប្រឈម​នឹង​ស្ថានការណ៍​នេះ​រដ្ឋាភិបាល​Brazilល​បានប្រកាស​ចាត់​កងកម្លាំង​សន្ដិសុខ​ជាតិ​១២០​នាក់​ទៅកាន់​តំបន់​នោះ ដើម្បី​ស្ដារ​សភាពការណ៍​ឡើងវិញ​ភ្លាម​៕
​សូ​យ​ន​

 

 

 

 

spot_img
×