Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិកគ្រួសារ​កូរ៉េខាងជើង និង​ខាងត្បូង​ ជួបជុំគ្នា​ឡើងវិញ​ក្រោយពី​បែក​គ្នា​អស់​ជាង ៦ ទសវត្សរ៍​

spot_img
សមាជិកគ្រួសារ​កូរ៉េខាងជើង និង​ខាងត្បូង​ ជួបជុំគ្នា​ឡើងវិញ​ក្រោយពី​បែក​គ្នា​អស់​ជាង ៦ ទសវត្សរ៍​

សាច់ញាតិ​កូរ៉េ​ទាំងពីរ​នៅ​រមណីយដ្ឋាន Mount Kumgang ក្នុងប្រទេស​កូរ៉េខាងជើង ក្បែរ​តំបន់​គ្មាន​យោធា​។​
ជាង ៦ ទសវត្សរ៍​មកហើយ​ពួកគេ​បាន​បែក​គ្នា​តាំងពី​សម័យ​សង្គ្រាម​កូរ៉េ​ដែលជា​សង្គ្រាម​មួយ​បំបែក​កូរ៉េ​ជា​ពីរ​មកម្ល៉េះ​។​ពួកគេ​បាន​យំ​ឱប​គ្នា​នៅ​ថ្ងៃ​ចន្ទ​នេះ ឯ​រមណីយដ្ឋាន​ភ្នំ Kumgang នៃ​ប្រទេស​កូរ៉េខាងជើង គឺ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក​តែប៉ុណ្ណោះ​បន្ទាប់ពី​រថយន្តក្រុង​ដឹក​ពួកគេ​ទាំងនោះ​ឆ្លង​ចូលដល់​ទឹកដី​កូរ៉េខាងជើង​។ ពួកគេ​នឹង​ជួបគ្នា​ដោយផ្ទាល់​សម្រាប់​រយៈពេល ៣ ថ្ងៃ ក្រោម​ការតាមដាន​ពី​ភ្នាក់ងារ​កូរ៉េខាងជើង​។​

ក្រុមគ្រួសារ​កូរ៉េ​រាប់លាន​គ្រួសារ​ត្រូវបាន​បែក​គ្នា​ដោយសារ​សង្គ្រាម​កូរ៉េ​ដែល​បានកើត​ឡើង​ពី​ឆ្នាំ ១៩៥០ ដល់​ឆ្នាំ ១៩៥៣​។ ភាគច្រើន​នៃ​អ្នក​ដែល​រង់ចាំ​ជួប​ជាមួយនឹង​សាច់ញាតិ​របស់ខ្លួន​នៅ​កូរ៉េខាងជើង បាន​ស្លាប់​អស់ហើយ ហើយ​ភាគច្រើន​នៃ​អ្នក​ដែល​នៅរស់​គឺមាន​អាយុ​ជាង ៨០ ឆ្នាំ​។​

ក្នុងចំណោម​នោះមាន​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​កូរ៉េ​ផងដែរ ដែល​ពួកគេ​មិនដែល​ត្រូវបាន​គេ​ដាក់បញ្ចូល​ទៅក្នុង​ដំណើរការ​ជួបជុំគ្នា​ឡើងវិញ​នេះ​ទេ​។​

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធជាតិ​នៃ​គ្រួសារ​ដែល​បែក​គ្នា​អ្នកស្រី Chahee Stanfield បាន​ប្រាប់ថា​: កាលពី​ឆ្នាំ ២០០១ មាន​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​កូរ៉េ ១ សែន​នាក់ ដែលមាន​សាច់ញាតិ​បែក​គ្នា​ដោយសារ​សង្គ្រាម​កូរ៉េ កំពុង​រស់នៅក្នុង​សហរដ្ឋអាមេរិក ប៉ុន្តែ​ភាគច្រើន​នៃ​អ្នក​ទាំង​នោះបាន​ស្លាប់​អស់ហើយ​។​តាំងពី​ឆ្នាំ ២០០០ មក ការជួបជុំ​បែបនេះ​មាន​ប្រហែល​តែ ២០ ដង​តែប៉ុណ្ណោះ ដោយ​លើកចុងក្រោយ​បំផុត​បានធ្វើ​ឡើង​កាលពី​ខែតុលា ឆ្នាំ ២០១៥​។​លើក​នេះ​ជនជាតិ​កូរ៉េខាងត្បូង​វ័យ​ចំណាស់​ប្រហែល ៩០ នាក់ បាន​ជួបជុំ​ឡើងវិញ​ជាមួយនឹង​សាច់ញាតិ​របស់ខ្លួន​ដែលជា​ជនជាតិ​កូរ៉េខាងជើង​៕​សូ​យ​ន​

spot_img
×