Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ាឡេស៊ី​សង្ឃឹមថា​ចិន​«​អធ្យាស្រ័យ​»​ចំពោះ​ការលុបចោល​បណ្ដា​គ្រោងការណ៍​តម្លៃ​២០​ពាន់​លាន​ដុល្លារ​របស់​ប្រទេស​នេះ​

spot_img
នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី Mahathir Mohamad និង​នាយក​រដ្ឋ​ម​ន្រី្ដ​ចិន​លី គី​គៀង​(LY KIQUIENG)

​តាម​Reuters ដែល​ដកស្រង់​សម្ដី​នាយក​រដ្ឋ​ម​ន្រី​ម៉ាឡេស៊ី​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​នាយករដ្ឋមន្ដ្រី​ចិន​៖«​យើងខ្ញុំ​សង្ឃឹមថា អាចធ្វើឱ្យ​ប្រទេស​ចិន​យល់បាន​អំពី​បណ្ដា​បញ្ហា​ដែល​បច្ចុប្បន្ននេះ​ម៉ាឡេស៊ី​កំពុង​ប្រឈមមុខ​។​ខ្ញុំ​សង្ឃឹមថា​ចិន​នឹងមាន​ចក្ខុវិស័យ​យោគយល់​ចំពោះ​បណ្ដា​បញ្ហា​ដែល​យើងខ្ញុំ​ត្រូវ​ដោះស្រាយ ហើយ​អាច​នឹង​ជួយ​ដល់​យើងខ្ញុំ​ដោះស្រាយ​បញ្ហា​មួយចំនួន​អំពី ហិរញ្ញវត្ថុ​ផ្ទៃក្នុង​»​។​

​សេចក្ដីប្រកាស​ខាងលើ​របស់​នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី ត្រូវបាន​លើកឡើង​ក្នុង​បរិបទ​ដែល​លោក​កំពុង​ប្រឹងប្រែង​ចរចា​ឡើងវិញ ឬ​អាច​លុបចោល​បណ្ដា​គម្រោង​ការណ៍​មានតម្លៃ​ជាង​២០​ពាន់​លាន​ដុល្លារ​វិនិយោគ​ដោយ​ចិន​។​លោក​ក៏បាន​អះអាងថា ម៉ាឡេស៊ី​មិន​ចង់​ប្រឈមមុខ​ជាមួយ​ប្រទេស​ណា​ទាំងអស់ ហើយក៏​សង្កត់ធ្ងន់​ទៅលើ​ប្រយោជន៍​ទាំងឡាយ​ដែល​ប្រទេស​នេះ​ទទួលបាន​ក្នុងការ​បង្កើន​ចំណងទាក់ទង​អំពី​ពាណិជ្ជកម្ម ប​ច្ចក​វិជ្ជា និង​ជំនួញ​ជាមួយ​ចិន​។​

​ជាការ​ឆ្លើយតប នាយករដ្ឋមន្ដ្រី​ចិន​សង្ឃឹមថានឹង​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ម៉ាឡេស៊ី​ដើម្បី​ធ្វើ​តុល្យភាព​ជញ្ជីងពាណិជ្ជកម្ម​ទ្វេភាគី​។​ចិន​ក៏​នឹង​បង្កើន​ការនាំ​ចូល​ផលិតផល​កសិកម្ម ពិសេស​ប្រេងដូង​របស់​ម៉ាឡេស៊ី ៕

សូយន

spot_img
×