Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹក​បាន​ចាប់ផ្តើម​ហូរហៀរ​ចេញ​តាម​ប្រព័ន្ធ​លូ លិច​ចូល​តំបន់​ផ្សារ​ក្រុង​ក្រចេះ​ជា​បណ្តើរៗ​ហើយ​

spot_img

​ក្រចេះ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បានបញ្ជាក់​ថា គិត​មក​ដល់​ម៉ោង​៥​ល្ងាច ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៨​នេះ ទឹក​ទន្លេមេគង្គ​ខេត្តក្រចេះ បាន​កើនឡើង​ដល់​កម្ពស់ ២២,១១​ម៉ែត្រ (​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ២២​ម៉ែត្រ​)​។​

​ក្រសួង​បញ្ជាក់ទៀតថា ទឹក​បាន​ចាប់ផ្តើម​ហូរហៀរ​ចេញ​តាម​ប្រព័ន្ធ​លូ លិច​ចូល​តំបន់​ផ្សារ​ក្រុង​ក្រចេះ ជា​បណ្តើរៗ​ហើយ ។ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត បាន​ដំឡើង​ម៉ាស៊ីនបូមទឹក​ចល័ត​ខ្នាត​មធ្យម ចំនួន ១ គ្រឿង ដើម្បី​បូមទឹក​ដែល​ហូរហៀរ​ចេញ​តាម​ប្រព័ន្ធ​លូ​នោះ បញ្ចូល​ទៅក្នុង​បឹង​រំ​លាច ។​

​រដ្ឋបាល​ខេត្ត​ក្រចេះ បានឲ្យដឹងថា ដើម្បី​ធានា​នូវ​ការ​បន្ត​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ តាម​ដង​ទន្លេមេគង្គ តាម​តំបន់​កំពុង​រង​ផលប៉ះពាល់ និង​តាម​តំបន់​មួយចំនួន ដែល​អាច​រង​ផលប៉ះពាល់ ពី​ទឹកជំនន់​ទន្លេមេគង្គ​នេះ ។ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តក្រចេះ សូម​ជូនដំណឹង​បន្ថែម​ដល់​បងប្អូន ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់ ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ទឹកជំនន់​ទន្លេមេគង្គ កំពុង​ឡើង​ដល់​កម្រិត​កម្ពស់​ជាង ២២​ម៉ែត្រ ហួស​កម្រិត​ប្រកាសអាសន្ន ដែល​នឹង​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​លិចលង់ ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​មាត់​ព្រែក និង​ដង​ទន្លេមេគង្គ ។​

​ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹកជំនន់ សម្រាប់​ថ្ងៃ​ទី ២០ ខែ​សីហា ឆ្នាំ ២០១៨ ទឹក​ទន្លេមេគង្គ​លើ ទាំង​ខេត្ត​ស្ទឹងត្រែង ក្រចេះ និង​ខេត្ត​កំពង់ចាម បាន​កើនឡើង​ដល់​កម្រិត​ដែល​ត្រូវ​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​ហើយ​៖​

 

ដោយ​៖​កូឡាប​

 

spot_img
×