Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ដំណើរការ​សំណេរ​ថ្ងៃទី​១ នៃ​ការប្រឡង​បាក់​ឌុប បាន​ប្រព្រឹត្តទៅ​ដោយ​រលូន​ល្អ ខណៈ​បេក្ខជន​អវត្តមាន​ចំនួន​១.៧៥២​នាក់​

spot_img

​ភ្នំពេញ ​៖ ក្រសួង​អប់រំ​យុវ​ជ​និង​កីឡា នៅ​ល្ងាច​ថ្ងៃទី​២០​ខែ​សីហា​នេះ បានបញ្ជាក់​ថា ដំណើរការ​សំណេរ​ថ្ងៃទី​១ នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ បាន​ប្រព្រឹត្តទៅ​ដោយ​រលូន​ល្អ មិន​មាន​បាតុភាព មិន​ប្រក្រតី​ណាមួយ កើត​ឡើង​គួរឲ្យ​កត់សម្គាល់​ឡើយ​។​

​ក្រសួង​អប់រំ បានឲ្យដឹងថា នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ បាន​ដំណើរការ​ដោយ​ភាពស្ងប់ស្ងាត់ និង​របៀបរៀបរយ​ល្អ ដោយ​មាន​ការយកចិត្ត​ទុកដាក់ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ពី​គណៈកម្មការ​មេ​ប្រយោគ​គ្រប់​លំដាប់ថ្នាក់ មន្ត្រី អ្នកសង្កេតការណ៍ អង្គភាព​ប្រឆាំង​អំពើពុករលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​។ ជាទូទៅ​បេក្ខជន​បាន​គោរព​បទ​ប្បញ្ញត្តិ​នៃ​ការប្រឡង​បាន​យ៉ាង​ល្អ ដោយ​ពុំ​មាន​នាំ​មក​ជាមួយ​នៅ​សំណៅ​ឯកសារ ឬ​ឧបករណ៍​ហាមឃាត់​ឡើយ និង​ប្រឹងប្រែង​ធ្វើ​កិច្ចការ​តាម​សមត្ថភាព​រៀងៗ​ខ្លួន​។​

​ក្នុង​ដំណើរការ​សំណេរ​នា​ថ្ងៃ​ទី​១​នេះ មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន ១១៥ ២៦៨ នាក់ ស្រី ៥៨ ១៥៨ នាក់ អវត្តមាន​សរុប​ចំនួន​១ ៧៥២​នាក់ ស្រី ៧១០​នាក់​។ បេក្ខជន​ប្រព្រឹត្ត​កំហុសឆ្គង មាន​ចំនួន​០៤​ករណី ក្នុងនោះ​ករណី​ដកហូត​ទូរស័ព្ទដៃ​ទាំង ០៣​ករណី និង​នាំ​សំណៅ​ឯកសារ​ចូល​ចំនួន​០១​ករណី ដោយឡែក​មាន​បេក្ខជន​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ចំនួន ៣២​ករណី ប៉ុន្តែ​អាច​ដំណើរការ​ប្រឡង​បន្ត​ទៀត​បាន បន្ទាប់​ពី​ទទួលបាន​ការសង្គ្រោះ​បឋម ករណី​បេក្ខជន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​០១​ករណី និង​មាន ០២​ករណី ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ពុំ​អាច​ត្រឡប់​មក​បន្ត​ការ​ប្រឡង​បាន ។​

បុគ្គលិក​អប់រំ​មាន​កំហុសឆ្គង​០១​ករណី (​ប្រើ​ទូរស័ព្ទ​) ត្រូវបាន​បញ្ឈប់​មិន​អនុញ្ញាត​ឲ្យ​បន្ត​ការងា​រ​។ មាន​ភ្លៀង​ធ្លាក់ នៅ​មណ្ឌល​មួយចំនួន​ស្ថិត​នៅ​ខេត្ត​កោះកុង កែប តាកែវ ក្រចេះ រតនគិរី បន្ទាយមានជ័យ និង​ខេត្ត​កំពង់ឆ្នាំង ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ដំណើរការ​សំណេរ​របស់​បេក្ខជន​ឡើយ​។​

​ការរៀបចំ​ទុកដាក់ និង​វេច​ខ្ចប់​សន្លឹក​កិច្ចការ​របស់​បេក្ខជន​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ សកម្មភាព​នៃ​ការរៀបចំ​វេច​ខ្ចប់ ចុះ​ហត្ថ​លេខា និង​បិត Sceller នៅលើ​កញ្ចប់​សន្លឹក​កិច្ចការ​របស់​បេក្ខជន​នៅតាម​មណ្ឌល​ប្រឡង បន្ទាប់ពី​ដំណើរការ​សំណេរ​នៅ​ថ្ងៃទី​១ ក្នុង​ការប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង​៖ ២០ សីហា ២០១៨ ត្រូវបាន​បញ្ចប់ គណៈ​មេប្រយោគ​ទូទាំងប្រទេស គណៈកម្មការ​អប្បមាទ ប្រធាន​-​អនុប្រធាន​មណ្ឌល ដោយ​មាន​ការចូលរួម​ពី​មន្ត្រី អ្នកសង្កេតការណ៍​អង្គភាព​ប្រឆាំង​អំពើពុករលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ព្រមទាំង​បាន​យកទៅ​ផ្ញើ​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​បំផុត​នៅ​សាលាខេត្ត​៕ ដោយ​ ៖ ​កូឡាប​

   

spot_img
×