Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ ត​ម៉ូទ័រ​បូមទឹក ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​

spot_img

​បាត់ដំបង ​៖ បុរស​ម្នាក់ បាន​យក​ម៉ូ​ទ័រទៅ​បូមទឹក​ក្នុងអ​ណ្តូ​ង​ដាក់​ពាង បណ្តាលឲ្យ​ត្រូវ​ខ្សែភ្លើងឆ​ក់ ស្លាប់​នៅ ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង ១២ ចំណុច​ក្រុមទី​៦ ភូមិ​តា​ហែ​ន​១ ឃុំ​រកា ស្រុក​សង្កែ ។

​សមត្ថកិច្ច​បាន​បញ្ជាក់​អោយដឹងថា កណី​ខ្សែភ្លើង​ឆក់​មនុស្ស​ស្លាប់ ១​នាក់​ឈ្មោះ យ៉ាន់ មករា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ​ខាងលើ​។ ជនរងគ្រោះ​បាន​យក​ម៉ូ​ទ័រទៅ​បូមទឹក​ក្នុងអ​ណ្តូ​ង​ដាក់​ពាង ពេល​ដែល​កំពង់​បូម​ម៉ូទ័​ររអិល​ធ្លាក់​ទឹក ក៏​ចុះ​ទៅ​លើក​មក​វិញ​ភ្លាមៗ​នោះ​ជនរងគ្រោះ​ត្រូវបាន​ខ្សែភ្លើង​ឆក់ ហើយ​ក្រុម​គ្រួសារ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​គ្លីនិច​វិសាល​សុខ​ទៅ ដល់​ពេទ្យ​ក៏​ត្រឡប់មកវិញ​ព្រោះ​ស្លាប់បាត់​ហើយ​។​

​ដោយ​ឆ្លង​តាម​ការចុះ​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ និង​សាកសព​របស់​ក្មេងប្រុស​រងគ្រោះ​ឈ្មោះ យ៉ាន់​. មករា សមត្ថកិច្ច​អាច​សន្និដ្ឋានបាន​ថា​ជន​រងគ្រោះ​ពិតជា​ឆក់​ខ្សែភ្លើង​ស្លាប់​ពិតប្រាកដ​មែន​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×