Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ព្រោះ​ពុំ​មាន​លុយ​គ្រប់​នឹង​ទិញ​មឈូស កុំ​អី​ក្មេង​នេះ​ត្រូវ​កប់​ទាំង​រស់​!

spot_img

​ក្មេងស្រី Keilin Johanna Ortiz Montoya អាយុ ៧ ខែ មាន​រោគសញ្ញា​កន្ត្រាក់​រាករូស ស្បែក​ពងទឹក​… ព្រោះ​ជម្ងឺ hydration ដ៏​ធ្ងន់ធ្ងរ​កាលពី​ថ្ងៃ​ទី ៣ ខែ​សីហា ។ ក្រោយ​ការសង្គ្រោះ​អស់​រយៈ ៤​ថ្ងៃ នៅ​មន្ទីរពេទ្យ​កុមារ Rivas ក្រុម​វេជ្ជបណ្ឌិត បានប្រកាសថា នាង​កូន​បាន​…​ស្លាប់ ។​

​ហេតុការណ៍​នេះ​កើត​នៅ​ទីក្រុង San Pedro Sual Hongduras ។​

​ដោយ​ពុំ​រកលុយ​បាន​គ្រប់គ្រាន់​នឹង​ទិញ​មឈូស ម្តាយ​របស់​វា​បាន​បី​កូន​យក​ទៅ​ព្រះវិហារ ដើម្បី​ធ្វើការ​បួងសួង​ដោយ​ដាក់​វា​នៅ​លើ​កៅអី ។ ដោយហេតុ​នេះ​ឯង ទើប​ម្តាយ​របស់​វា​ពុំ​ដឹង​ថា កូន​នៅ​មាន​ដង្ហើម ។​

​ទារិកា​ដឹងខ្លួន​ក្នុង​រង្វង់​ដៃ​ម្តាយ​

​ប្រឈម​នឹង​ស្ថានការណ៍​ប្រែប្រួល​ពុំ​នឹក​ស្មាន​ដល់​គេ​ប្រញាប់​នាំ​នាង​តូច​ទៅ​មន្ទីរពេទ្យ A&E វិញ ។ បច្ចុប្បន្ន​ទារិកា​ស្ថិតនៅ​សភាព​គ្រោះថ្នាក់​នៅឡើយ ។​

​អ្នកណាៗ​ក៏​ពុំ​នឹកស្មាន​ថា​ក្មេង​នេះ ដឹងខ្លួន​វិញ​សោះ ។​

​ដោយឡែក ប្រធាន​ផ្នែក​ពេទ្យ​ក្មេង​វេជ្ជបណ្ឌិត Elba Cambos ប្រកាសថា នឹង​ដំណើរការ​ស៊ើបអង្កេតរ​ក​មូលហេតុ ។ ពេល​នេះ​ពុំ​ទាន់​អាចសន្និដ្ឋាន​អ្វី​បានទេ ។​

​ជីវិត​មនុស្ស​ក្រីក្រ​… ! ចន្ទ្រា​

spot_img
×