Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋ California ចង់ហាមឃាត់មិនឱ្យភោជនីយដ្ឋានលក់ទឹកក្រូចដល់ក្មេងៗ

spot_img

រដ្ឋការនៃរដ្ឋCalifornia​ ទើបប្រកាសនូវពង្រាងច្បាប់ហាមឃាត់មិនឱ្យលក់ទឹកក្រូវដល់ក្មេងៗ ហើយបង្ខំពួកគេទទួលយកជម្រើស២គឺទឹកសុទ្ធនិងទឹកដោះគោ ក្នុងកិច្ចប្រឹងប្រែងមួយរារាំងការធាត់ស្អៀចរបស់ស្រទាប់ យុវវ័យនិងក្មេងវ័យជំទង់។

ម៉ាស៊ីនលក់ទឹកក្រូចស្វ័យប្រវត្តិតែងស្ថិតក្នុងក្រសែភ្នែកក្មេងៗតាមផ្សារទំនើប

តាមពង្រាងច្បាប់ថ្មីនេះ ភោជនីយដ្ឋានទាំងឡាយត្រូវបង្ខំឱ្យលក់តែទឹកដោះគោនិងទឹកសុទ្ធដល់ក្មេងៗ។ក្នុងករណីដែលមានឳពុកម្ដាយទៅជាមួយ ហើយសំណូមពរឱ្យលក់ទឹកក្រូចដល់កូនៗពួកគេនោះ ភោជនីយដ្ឋានទាំងឡាយក៏ត្រូវបានអនុញ្ញាតលក់សូដាទឹកផ្លៃឈើដល់ក្មេងៗប៉ុណ្ណោះ។

គម្រោងព្រាងនេះត្រូវបានសភារដ្ឋCalifornia​​ អនុម័ត ហើយកំពុងរង់ចាំអភិបាលរដ្ឋJerry Brown ចុះហត្ថលេខាដើម្បីក្លាយជាច្បាប់សម្រាប់អនុវត្តន៍។

ប្រសិនបើជាច្បាប់នេះត្រូវបានអនុម័តជាផ្លូវការ​ នោះរដ្ឋCalifornia គឺជារដ្ឋដំបូងដែលប្រើប្រាស់ច្បាប់ដើម្បីទប់ស្កាត់ ស្ថានភាពធាត់ស្អៀចៗ។

អត្រាស្រ្ដីនិងកុមារធាត់ស្អៀចនៅអាមេរិកមានកំណើនយ៉ាងលឿន

សម្ព័ន្ធសមាគមប្រឆាំងរោគមហារីកនៅអាមេរិក បានប្រកាសគាំទ្រគម្រោងព្រាងច្បាប់នេះ។​ សេចក្ដីប្រកាសនោះសរសេរថា៖ «ក្មេងៗមួយចំនួនផឹកទឹកក្រូចប្រមាណ៣ដបរៀងរាល់ថ្ងៃ។ប្រការនេះពុំត្រឹមមានហានិភ័យធាត់ស្អៀចប៉ុណ្ណោះទេ គឺថែមទាំងកើតជំងឺមហារីកទៀត។បណ្ដាការស្រាវជ្រាវបាងបង្ហាញឱ្យឃើញថា មានអ្នកកើតមហារីកប្រមាណ២១ភាគរយគឺទាក់ទិនដល់ការលើកទម្ងន់និងធាត់ស្អៀច»៕

លីសា

spot_img
×