Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាងកាំភ្លើង ចូលភ្ជង់ប្លន់​គេឯង​​ក្នុង​ហាង​ទំនើប​គួរ​ឲ្យ​រន្ធត់ តែ​ទី​បំផុត ត្រូវ​​បាន​បង្ក្រាប​​ដោយ​បុរស​វ័យ​​ចំណាស់​ដ៏អស្ចារ្យ (វីដេអូ)

spot_img

​នេះ​ជា​វីដេអូ​ដ៏​រន្ធត់​បំផុត​មួយ ដែល​បង្ហាញ​ឲ្យ​ឃើញ​បុរស​វ័យក្មេង​ម្នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី​១​ដើម ចូល​ប្លន់​ក្នុង​ហាង​លក់ដូរ​ទំនិញ​ទំនើប​១​កន្លែង នៅក្នុង​ទីក្រុង Monterrey ប្រទេស​ម៉ិច​ស៊ិ​កូ ។​

​តាមរយៈ​វីដេអូ​កាមេរ៉ា​ហាង បុរស​វ័យក្មេង​ម្នាក់​ស្លៀកខោ​ខូវប៊យ​ជើង​ខ្លី​ត្រឹម​ជង្គង់ និង​ពាក់​អាវយឺត​ម៉ូត​គ្រប​ក្បាល បាន​ដើរចូល​ក្នុង​ហាង និង​ដក​កាំភ្លើង​ភ្ជង់​អ្នក​គិតលុយ​ភ្លាមៗ ។ បុរស​នេះ​បន្ទាប់មក បាន​ភ្ជង់​ទៅលើ​បុរស​ជា​អតិថិជន​វ័យ​ចំណាស់​ម្នាក់​ពាក់​​មួក​អ្នកឃ្វាលគោ ដោយបាន​បញ្ជា​ឲ្យ​គាត់​ដក​លុយ​ពី​ក្នុង​ហោប៉ៅ ។ ប៉ុន្តែ ខណៈ​ចោរប្លន់​ជើង​ថ្មី​រូបនេះ​ក្រឡេកឃើញ​ស្ត្រី​វ័យក្មេង​ម្នាក់​ដើរចូល​មក ក៏បាន​ងាក​ទៅ​ភ្ជង់​នាង​ជា​បន្ត ដែលជា​ឱកាសល្អ​សម្រាប់​បុរស​វ័យ​ចំណាស់​ដែលមាន​ភាពរហ័សរហួន​ដ៏​ក្លាហាន ស្ទុះ​ទៅ​ចាប់​ឱប​វា​ពីក្រោយ​ជាប់ និង​បណ្តាល​ឲ្យ​វា​ត្រូវ​របូត​កាំភ្លើង​ពី​ដៃ​ធ្លាក់​លើ​កម្រាល ។​

​ភ្លាមៗ​នោះ បុរស​ជា​បុគ្គលិក​ហាង​ម្នាក់​ក៏បាន​ស្ទុះ​ចូលមក និង​រើស​កាំភ្លើង ខណៈ​បុរស​វ័យ​ចំណាស់ (​អ្នក​ឃ្វាលគោ​) និង​ចោរ​នៅតែ​ប្រឈមមុខ​ដាក់គ្នា ។ ប៉ុន្មាន​វិនាទី​ក្រោយមក ចោរ​នោះបាន​ប្រាស់​ខ្លួន​រួចផុត​ពី​ដៃ​បុរស​វ័យ​ចំណាស់ និង​ព្យាយាម​រត់គេច​ចេញពី​ហាង ប៉ុន្តែ វា​ត្រូវបាន​បុរស​រើស​បុគ្គលិក​រើស​កាំភ្លើង​ចាប់​ក្របួច​ជាប់​តែម្តង​… ។

​ចុងបញ្ចប់​នៃ​វីដេអូ ស្ត្រី​ជា​អ្នក​គិតលុយ​ដែលជា​ជនរងគ្រោះ​មុនគេ ត្រូវ​បានឃើញ​ចាប់ទាញ​ទូរស័ព្ទ​ខ្សែ​នៅជាប់​ជញ្ជាំង ខ​ល​ទៅ​ប៉ូលីស​មកជួយ​អន្តរាគមន៍ ៕ ឧ​ត្ត​ម

spot_img
×