Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​យុវជន​ម្នាក់ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ករណី​គ្រឿងញៀន​

spot_img

បន្ទាយមានជ័យ​ ៖ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ នៅ​ចំណុច​ភូមិ​តា​វង ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង ៩ និង ២៥​នាទី​។ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រុក ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ស៊ិន ដៀប មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក បាន​ចុះ​ប្រតិបត្តិ​ការអនុវត្តន៍​តា​ម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ៩២​ចខ​/​ឃ ចុះ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៨ ស្តីពី​ករណី​ជួញដូរ​សារធាតុ​ញៀន ដោយ​ខុសច្បាប់ ចេញ​ដោយ​លោក ហុក ពៅ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ត្រី ស៊ិន ដៀប បានអោយដឹងថា ៖ ដោយ​អនុវត្តន៍​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ខាងលើ លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិ​ការអនុវត្តន៍​តា​ម​ដីកា​បង្គាប់ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ មានឈ្មោះ រី សា​រ៉ា​យ ភេទ ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ ធ្វើស្រែ បច្ចុប្បន្ន​រស់នៅ​ភូមិ​តា​វង ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក បន្ទាប់ពី​ធ្វើ​ការឃាត់ខ្លួន កម្លាំង​កងរាជអាវុធហត្ថ បាន​ធ្វើ​ការឆែកឆេ​រលើ​ខ្លួន​របស់​ជនសង្ស័យ ឃើញ​មាន​វត្ថុតាង​មួយចំនួន​នៅ​នឹង​ខ្លួន​ជនសង្ស័យ​រួមមាន ៖ គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន ចំនួន ៣​កូន​ថង់ ទម្ងន់ ០,២២​ក្រាម កាំបិត​១​ដើម ពូថៅ​១​ដើម ទូរស័ព្ទដៃ​ម៉ាក​ណូគា ពណ៌​ខ្មៅ​១​គ្រឿង នាឡិកាដៃ​១​គ្រឿង ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន ។​

​ក្រោយពី​ធ្វើ​ការឃាត់ខ្លួន និង​សួរចម្លើយ​រួចមក លោក​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

ដោយ​បាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ចាត់តាំង​មន្ត្រី​ជំនាញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង បានបញ្ជាក់​ថា ក្រោយពី​ធ្វើ​ការសាកសួរ ជនសង្ស័យ​បាន​សារភាពថា ខ្លួន​បាន​ជួញដូរ​គ្រឿងញៀន​តាំងពី​ឆ្នាំ​២០១៧ មកម្ល៉េះ ដោយ​ទិញ​ពី​ជន​មិន​ស្គាល់​ឈ្មោះ នៅ​ក្រុង​សិរីសោភ័ណ ដើម្បី​យក​មក​ចែកចាយ​បន្ត​នៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក​ភ្នំស្រុក ។ ដោយ​យោង​លើ​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ និង​យោង​ទៅ​លើ​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន ជនសង្ស័យ​ខាងលើ អាច​ត្រូវ​ចោទ​ពី​បទ ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន និង​អនុវត្តន៍​តាម​ដីកា​បង្គាប់​អោយ​នាំខ្លួន កម្លាំង​ជំនាញ​បាន​កសាង​សំណុំ​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×