Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​ការបោះឆ្នោត សម្តេច​តេជោ ជួប​ជាមួយថ្នាក់ដឹកនាំ​មកពី​គណបក្សនយោបាយ​ចំនួន​១៦

spot_img

ភ្នំពេញ​ ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ជួប​ប្រជុំ​ពិភាក្សា ព្រមទាំង​ហូប​អាហារ​សាមគ្គី ជាមួយ​បងប្អូន​ថ្នាក់ដឹកនាំ​មកពី​គណបក្សនយោបាយ ចំនួន​១៦ នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី ២១ ខែ​សីហា នេះ​។ ចំណែក​គណបក្ស​នយោបាយ​ចំនួន៤ផ្សេងទៀត មិនបាន​ចូលរួម​នោះទេ​។​

​ការ​ជួបជុំ​បងប្អូន​នៅថ្ងៃនេះ គឺ​ពិភាក្សា​គ្នា​ក្នុង​ការបង្កើត “​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​” រវាង​រាជរដ្ឋាភិបាល និង​គណបក្ស​នយោបាយ​នានា ដែល​បាន​ចូលរួម​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ ។​

​ការចូលរួម​ផ្តល់​នូវ​មតិយោបល់​ច្រើន គឺ​រមែង​នាំមក​នូវ​ផលប្រយោជន៍​វិជ្ជមាន​ល្អៗ​ច្រើន សម្រាប់​ចូលរួម​កសាង​ជាតិ​។ នេះ​ក៏​បង្ហាញឲ្យឃើញថា យើង​រួបរួម​គ្នា​ជា​កម្លាំង​ស្នូល នៃ​សាមគ្គីភាព និង​ឯកភាព​ជាតិ​ពិតប្រាកដ តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ​។​
​សូម​អរគុណ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​យុវជន​ទាំង​អស់ ដែល​ចូលរួម​ថែរក្សា​សន្តិភាព ដើម្បី​កម្ពុជា មានឱកាស​គ្រប់គ្រាន់ ក្នុង​ការកសាង​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

 

 

spot_img
×