Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ជា សុផារ៉ា ៖ មន្ទីរ​ត្រូវ​បញ្ឈប់​ការចុះបញ្ជី និង​ចេញ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អ​ល​ច​ន​វត្ថុ សម្រាប់​ការចុះបញ្ជី លើកដំបូង​​តាម​លក្ខណៈ​ដាច់​ដោយ​ដុំ​

spot_img

​ភ្នំពេញ ​៖ លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ ​បាន​ចេញ​សេចក្តី​ដំណឹង​ដោយ​ជម្រាបជូន លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជ​ធានី ខេត្ត​ ​អំពី​ការចុះបញ្ជី និង​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ អនុលោម​តាម​អនុក្រឹត្យ​លេខ ៤៨ អនក្រ​.​បក ចុះ​ថ្ងៃ​ទី ៣១ ខែ​ឧសភា​ ​ឆ្នាំ​២០០២ ស្ដី​ពី​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ដាច់​ដោយ​ដុំ​។​

​លោក ជា សុផារ៉ា បាន​ប្រាប់​ដល់​ប្រធាន​មន្ទីរ ជ្រាបថា តាម​អនុក្រឹត្យ​លេខ​៤៨ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០០២​រដ្ឋបាល​សុរិយោដី​អាច​ធ្វើ​ការចុះបញ្ជី និង​ចេញ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ ឬ​ចេញ​វិញ្ញាបនបត្រ សម្គាល់​អចលនវត្ថុ​ ​អាស្រ័យ​លើ​ក្បាល​ដី​នោះ បំពេញបាន​នូវ​លក្ខខណ្ឌ​ច្បាប់ និង​បច្ចេកទេស ។ ប៉ុន្តែ​ក្នុង​ការអនុវត្ត​កន្លងមក រដ្ឋបាល​សុរិយោដី​ថ្នាក់​រាជធានី​ ​ខេត្ត​បាន​ធ្វើ​ការចុះបញ្ជី និង​ចេញ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ (​ប័ណ្ណ​ភោគៈ​) តែប៉ុណ្ណោះ ដោយ​មូលហេតុ​ ​ក្បាលដី​ស្នើសុំ​ចុះបញ្ជី​មិនទាន់​បំពេញ បាន​នូវ​លក្ខខណ្ឌ​បច្ចេកទេស មិនទាន់​បាន​កសាង​ប្លង់​ហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ ដូចជា ផ្លូវ​​ប្រឡាយ ព្រែក អូរ ស្ទឹង បឹង ។​ល​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ធ្វើ​ការណែនាំ​ដល់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​រាជធានី ខេត្ត ដូចខាងក្រោម​ ៖ ១.​មន្ទីរ​ត្រូវ​បញ្ឈប់​ការចុះបញ្ជី និង​ចេញ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អ​ល​ច​ន​វត្ថុ (​ប័ណ្ណ​ភោគៈ​) ​សម្រាប់​ការចុះបញ្ជី​លើក​ដំបូង​តាម​លក្ខណៈ​ដាច់​ដោយ​ដុំ ហើយ​ត្រូវ​ចុះបញ្ជី និង​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អ​ល​ច​ន​វត្ថុ ចាប់ពី​ថ្ងៃ​ទី​១ ​ខែ​មករា ឆ្នាំ​២០១៩ ដោយ​ប្រើ​សន្លឹក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​គំរូ​ថ្មី ដែល​បាន​ដាក់ឲ្យ​ប្រើប្រាស់​តាម​ប្រកាស​លេខ​០៨៩ ​ដន​ស​/​ប្រក​/​អ​រប ចុះ​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៨ របស់​ក្រសួង​រៀបចំ​ដែន​នគរូបនីយកម្ម និង​សំណង់​។ ចំពោះ​របៀប​នៃ​ការចុះបញ្ជី​ ​និង​ការចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​នេះ ត្រូវអនុវត្ត​តាម​សេចក្តីណែនាំ​លេខ ០០៥ ស​ណន​/​ស​ដ ចុះ​ថ្ងៃ​ទី​១៤ ខែកក្កដា​ ​ឆ្នាំ​២០១១ ស្តី​ពី​ការបំពេញ ការប្រើប្រាស់ និង​ការកាន់កាប់​ឯកសារ​ចុះបញ្ជី​ដី​មាន​លក្ខណៈ​ដាច់​ដោយ​ដុំ អនុលោម​តាម​អនុក្រឹត្យ​លេខ ៤៨ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០០២​។ ២) ដើម្បី​អនុវត្ត​ការចុះបញ្ជី និង​ការចេញ​វិញ្ញាបនបត្រ​ ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ក្នុង​ចំណុច​ទី​១ ខាងលើ មន្ទីរ​ត្រូវ​ធ្វើ​ការណែនាំ​ដល់​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​ ​និង​ភូមិបាល​ក្រុង ស្រុក ខណ្ឌ ឲ្យ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ចុះ​ស្រង់​ទិន្នន័យ និង​កសាង​ប្លង់​ហេដ្ឋារចនាសម្ព័ន្ធ​ សាធារណៈ ដូចជា ផ្លូវ ប្រឡាយ ព្រែក អូរ ស្ទឹង បឹង … ដោយ​កំណត់​ទំហំ​ដាក់​លាក់​តាម​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ដើម្បី​យក​មក​ពិនិត្យ​ ដាក់​ប្រជុំពិភាក្សា​ជាមួយ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ និង​ស្នើសុំ​ការសម្រេច​ពី​អភិបាល នៃ​គណៈ​អភិបាល​រាជធានី ខេត្ត​៕​ ដោយ​ ៖​ កូឡាប​

spot_img
×