Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ពន្យល់​ពី​ហេតុផល​នៃ​ការបង្កើត ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​

spot_img

​រួមគ្នា​កសាង​ជាតិ លើកទីមួយ ជា​ប្រវត្តិសាស្ត្រ​កម្ពុជា វត្តមាន​ចូលរួម​របស់​គណប្សនយោបាយ នៅក្នុង​វិមាន​សន្តិភាព​​សម្តេច​​តេជោ ហ៊ុន សែន បាន​លើកឡើង​ថា ការបោះឆ្នោត​បាន​កន្លង​ហើយ ទុក​បញ្ហា​នោះ​មួយអន្លើ ហើយ​យើង​អាច​ចូលរួម កសាង​ប្រទេសជាតិ របស់​យើង​ជាមួយគ្នា ហើយ​មិនយូរប៉ុន្មាន​ទេ “​ការបោះឆ្នោត​២០២២ នឹង​មកដល់​” ការអញ្ជើញ​ជួបជុំ​នេះ គឺ​មិនមែន​មក​គាំទ្រ​គោលការណ៍​នយោបាយ​គណ​បក្ស​ប្រជាជន​កម្ពុជា​នោះទេ “​ហើយ​មិនមែន​ជា​ផលប្រយោជន៍ របស់​រាជរដ្ឋាភិបាល​នោះដែរ ប៉ុន្តែ​ជា​ផលប្រយោជន៍​ប្រជាពលរដ្ឋ​”​។​

​នៅ​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​ប្រធាន​គណបក្ស​នយោបាយ​ទាំង​១៦ នៅ​វិមាន​សន្តិភាព កាលពី​ព្រឹក​ថ្ងៃទី​២១​ខែ​សីហា បើ​តាម​លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា សម្តេច​តេជោ បាន​ផ្តួចផ្តើម​គំនិត និង​ពន្យល់​ពី​ហេតុផល​នៃ​ការបង្កើត “​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​” ដែល​ជា​យន្តការ​ចូលរួម​ឆ្លើយតប និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។ យន្តការ​នេះ​អាច​ហៅ​កាត់​ថា “​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​” ។​

ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​នេះ​មាន​៖ ភារៈកិច្ច ១.​ផ្តួចផ្តើម​គំនិត ឬ​ផ្តល់​មតិ នៅ​លើ​ការរៀបចំ​គោលនយោបាយ ដល់​រាជរដ្ឋាភិបាល​(​ធាតុ​ចូល​) ២.​ចូលរួម​ផ្តល់​យោបល់​ដល់​សេចក្តីព្រាងច្បាប់​របស់រ​បស់​រាជរដ្ឋាភិបាល​មុន​គណរដ្ឋមន្ត្រី​អនុម័ត​។ ឧត្តម​ក្រុមប្រឹក្សា​មានអ​ណ​ត្ត ធ្វើ​ញត្តិ​ជូន​ព្រឹទ្ធសភា​តតាំង​និង​ច្បាប់​ដែល​បាន​អនុម័ត​ដោយ​រដ្ឋសភា​។ ៣.​ឧត្តម​ក្រុមប្រឹក្សា​នេះ បាន​ចូលរួម​ផ្តល់​យោបល់​ដល់​នាយករដ្ឋមន្ត្រី​ចំពោះ​ភាព​អសកម្ម ឬ​បទ​រំលោភ​ណាមួយ​របស់​មន្ត្រី ដល់​នាយករដ្ឋមន្ត្រី​។ ៤. ការបង្កើត​ឧត្តម​ក្រុមប្រឹក្សា​នេះ គឺ​តាមរយៈ​ព្រះរាជក្រឹត្យ​។ II/ សមាសភាព និង​យន្តការ ១.​សមាសភាព ដោយ​ស្ម័គ្រចិត្ត មកពី​គណបក្ស​ដែល បាន​ចូលរួម​បោះឆ្នោត អាណត្តិ​ទី​ប្រាំមួយ ជាមួយ​នឹង​ការឯកភាព​ពី​នាយករដ្ឋមន្ត្រី​។ ២.​គណបក្ស​នីមួយៗ​មាន​តំណាង ពីរ​រូប​ដែល​ជា​ប្រតិភូ និង​តែងតាំង ដោយ​ព្រះរាជក្រឹត្យ ស្នើរ​ដោយ​នាយករដ្ឋមន្ត្រី​។ ៣.​ប្រធាន​ឧត្តម​ក្រុមប្រឹក្សា គឺ​អនុវត្តន៍​តាម​គោល​កាណ៍​បន្តវេន​មួយខែ ម្តង​តាម​លេខ​រៀង​ក្នុង​សន្លឹក នែ បញ្ជី​បោះឆ្នោត​។ ៤.​ត្រូវ​មាន​លេខាធិការដ្ឋាន​មួយ ទទួលខុសត្រូវ​ដោយ​មន្ត្រី​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​មន្ត្រី​ម្នាក់​មក​ពី​គណបក្ស​នី​មួយៗ ។ ៥. លេខាធិការដ្ឋាន និង​កន្លែង​ប្រជុំ​ស្ថិតនៅក្នុង វិមាន​សន្តិភាព​។ III/ កិច្ចដំណើរការ​៖ ១. ប្រជុំ​មួយ​ខែម្តង តាម​ការកោះប្រជុំ របស់​ប្រធាន​បន្តវេន ២. ប្រជុំ​ជាមួយ​នាយក​រដ្ឋមន្ត្រី ៦​ខែម្តង ឬ​ជា​ការចាំបាច់​របស់​នាយ​ក​រដ្ឋមន្ត្រី ដែល​ធ្វើ​នៅ​ចន្លោះ​ពេល​នេះ តាម​ការកោះប្រជុំ​របស់​នាយករដ្ឋមន្ត្រី ៣. ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​នេះ នឹងត្រូវ​បញ្ចប់​អនុលោម​តាម​អាណត្តិ​របស់​រាជរដ្ឋាភិបាល​៕​ ​ដោយ ​៖​ កូឡាប​

spot_img
×