Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចោរ​ម្នាក់​ត្រូវបាន​តាម​ទាន់​លួច​លុយ​របស់​អ្នកជំនួញ​ម្នាក់ នៅលើ​ជើងហោះហើរ​ពី​វៀតណាម​ទៅកាន់​ម៉ាឡេស៊ី (​វីដេអូ​)

spot_img

​អ្នកជំនួញ​ដែលមាន​ការភ្ញាក់ផ្អើល​មួយរូប បានសម្រេច​ចិត្ត​ផុស​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដើម្បី​ព្រមាន​ដល់​អ្នកដទៃ ពី​ពួកចោរ​ដែល​កំពុងធ្វើដំណើ​រ​របស់​ពួកគេ នៅតាម​បណ្តា​ជើងហោះហើរ​ថ្នាក់​ជំនួញ ។​

​ហេតុការណ៍​នេះ​បានកើត​ឡើង ខណៈ​អ្នកជំនួញ​ឈ្មោះ Faiz Mokhtar បាន​ហោះហើរ​ត្រឡប់​ទៅកាន់​ទីក្រុង​គូ​ឡា​ឡាំ​ពួ ពី​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី (MAS) កាលពី​ថ្ងៃទី​១៨ ខែសីហា ។​

​គាត់​បានដាក់​វ៉ា​លី​របស់គាត់ ចូលទៅ​ផ្អែក​ផ្ទុក​ខាងលើ​នៃ​បន្ទប់​យន្តហោះ នៅពេល​គាត់​ចូលទៅក្នុង​យន្តហោះ ។ ភ្លាមៗ​បន្ទាប់​នោះ ម្នាក់​ក្នុងចំណោម​ដៃគូ​របស់គាត់​ជាច្រើន​នាក់ ដែល​កំពុងធ្វើដំណើរ​ជាមួយ​គាត់ បានកត់សម្គាល់​ទៅលើ​បុរស​គួរ​ឲ្យ​សង្ស័យ​ម្នាក់ ដែល​បាន​ទៅកាន់​កន្លែង​ដាក់​វ៉ា​លី និង​បាន​យក​ការ​តាប​យួរដៃ​របស់ Mokhtar ចេញ ហើយ​យក​វា​ទៅកាន់​កៅអី​របស់គាត់​តែម្តង ។​

Mokhtar ភ្លាមៗ​នោះ បាន​ដេញតាម​បុរស​នោះ ដើម្បី​ប្រឈមមុខ​ជាមួយ​គាត់ និង​បាន​រកឃើញថា គាត់​កំពុង​យក​ក្រដាស​រូបិយប័ណ្ណ​អន្តរជាតិ​ក្នុងនោះ​មាន​លុយ​អឺរ៉ូ និង USD ពី​ការ​តាប​របស់គាត់ ញាត់​ចូលទៅក្នុង​ហោប៉ៅ​របស់គាត់​យ៉ាងច្បាស់ ។ Mokhtar បន្ទាប់មក ក៏បាន​ទៅ​ត្រួតពិនិត្យ​មើល​ការ​តាប​របស់គាត់ ជាមួយ​ដៃគូ​ដទៃទៀត​របស់គាត់ ដោយ​ខ្លាចក្រែង​ថា​បុរស​រូបនោះ បាន​កំពុង​ធ្វើ​ឲ្យ​គាត់​ក្លាយជា​ជនជាប់ចោទ តាមរយៈ​ការដាក់បញ្ចូល​នូវ​របស់​ខុសច្បាប់​ដូចជា​គ្រឿងញៀន​ជាដើម ។​

​តាមរយៈ​គណនី​របស់​ខ្លួន Mokhtar បាន​ចែករំលែក​ឲ្យ​ដឹងថា​៖

«​ខ្ញុំ​បាន​ទៅកាន់​កៅអី​របស់​បុរស​នោះ និង​ចាប់បាន​គាត់​បង្ហាញ​ការភ្ញាក់ផ្អើល ដែល​ឆែកឆេរ​កា​តាប​របស់ខ្ញុំ ហើយ​ដៃ​ឆ្វេង​របស់គាត់​កាន់​រូប​បិ​យ​ប័ណ្ណ​ក្រដាស​បរទេស​មួយចំនួន (​លុយ​អឺរ៉ូ និង​ដុល្លារ​អាមេរិក ដែល​ខ្ញុំ​ប្រាកដ​ណាស់​ថា វា​ជា​លុយ​របស់ខ្ញុំ​១០០%) ហើយ​មើលទៅ​ហាក់ដូច​ប្រហែល​កំពុង​រក្សា​ពួកវា​ទុក​នៅក្នុង​ហោប៉ៅ​របស់គាត់ ។​»

«​ខ្ញុំ​បាន​ប្រឈមមុខ​នឹង​គាត់ ជាមួយ​ដៃគូ​ដទៃទៀត​របស់ខ្ញុំ ដែល​នៅ​ជុំវិញ​ពួកយើង ។ ខ្ញុំ​បានធ្វើការ​ត្រួតពិនិត្យ​កា​តាប​របស់ខ្ញុំ ព្រោះ​ការព្រួយបារម្ភ​ធំ​បំផុត​របស់ខ្ញុំ គឺ​ឯកសារ​ធ្វើដំណើរ​របស់ខ្ញុំ (​ដូ​ជា​លិខិតឆ្លងដែន ជាដើម​) ហើយ​ថា​តើ​គាត់​បានដាក់​បញ្ចូល​រប​ស់​ខុសច្បាប់​ណាមួយ នៅក្នុង​បំណង​ប្រើប្រាស់​ខ្ញុំ​ធ្វើជា​អ្នក​ដឹកជញ្ជូន​របស់គាត់ ។​»

​បន្ទាប់ពី​ប្រឈមមុខ Mokhtar និង​ដៃគូ​របស់គាត់ បាន​ហៅ​អ្នកបំរើ​លើ​យន្តហោះ មក​គ្រប់គ្រង​ស្ថានការណ៍​នេះ ។​

Mokhtar និយាយថា​៖ «​សន្តិសុខ និង​ប៉ូលីស ត្រូវបាន​ហៅ​ឲ្យ​ចូលមក ហើយ​របាយការណ៍​ត្រូវបាន​ធ្វើឡើង ខណៈ​អ្នកបើកបរ​យន្តហោះ និង​សមាជិក​របស់​ពួកគេ បានប្រកាសថា ជើងហោះហើរ​ពុំមាន​សុវត្ថិភាព​ហោះហើរ រហូតដល់​បុរស​នោះ​ត្រូវបាន​នាំ​ចុះ​ពី​យន្តហោះ​» ។​

​បន្ទាប់ពី​បុរស​នោះ​ត្រូវ​ដកចេញ សមាជិក​អាកាសយានិក បាន​ប្រាប់ Mokhtar និង​ដៃគូ​របស់គាត់​ថា មាន​អង្គការ​សហ​ប្រយោជន៍​មួយ ដែល​កំពុង​ទម្លាប់​ធ្វើ​ការងារ​បែបនេះ​ក្នុង​ផ្នែក​ជំនួញ ជាពិសេស​នៅលើ​ជើងហោះហើរ​ចិន​, ហុងកុង និង​វៀតណាម ។​

​បុរស​នោះ​ត្រូវបាន​រកឃើញថា​មកពី​ហុងកុង ហើយ​គាត់​កំពុង​ហោះហើរ​ទៅកាន់​ទីក្រុង​គូ​ឡា​ឡាំ​ពួ ដោយ​ពុំមាន​សំបុត្រ​វិលត្រឡប់​នោះទេ​! Mokhtar បាន​ជឿថា ផ្លូវ​របស់គាត់​ពឹង​ផ្នែក​ទៅលើ​បរិមាណ​នៃ​ការ​លួច​ប្លន់ ដែល​គាត់​នឹងត្រូវ​រួចផុត​ពី​ការដាក់ទណ្ឌកម្ម ប្រសិនបើ​គាត់​ធ្វើបាន​ជោគជ័យ ៕

​លោក Mokhtar បាន​ទ​ទួ​ច​ដល់​អ្នកដទៃ ឲ្យ​រក្សា​ការឃ្លាំមើល​ទ្រ​ពស​ម្ប​តិ្ត​របស់​ពួកគេ ដែល​សូម្បីតែ​នៅក្នុង​ថ្នាក់​ជំនួញ ព្រោះតែ​បទពិសោធន៍​របស់គាត់​បាន​ជួបប្រទះ ៕ ឧ​ត្ត​ម (Worldofbuzz)​

spot_img
×