Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុបិន្ត​ដ៏​អាក្រក់​បំផុត​ទាំង​បួន​អំពី​សារ​សន្ទនា​ផ្ទាល់ខ្លួន​របស់​អ្នក

spot_img

តើ​សារ​សន្ទនា​ផ្ទាល់ខ្លួន​របស់​អ្នក​ពិតជា​មាន​ភាព​ឯកជន​មែនឬ​? វា​ប្រហែល​មិនមែន​ទេ​

​​ភ្នំពេញ​៖ ​មនុស្សម្នា​ទាំងឡាយ​កំពុង​បង្កើត​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជា​ង​មុន​ទៅ​ទៀត​តាមរយៈ​កញ្ចក់​អេក្រង់​នៃ​ទូរស័ព្ទដៃ និង កំព្យូទ័រ​យួរដៃ​របស់​ពួកគេ ប៉ុន្តែ​អ្នក​មាន​ដែល​ដឹង​ទេ​ថា​សារ​សន្ទនា​ផ្ទាល់ខ្លួន​ទាំងឡាយ​របស់​អ្នក​ប្រហែលជា​មិន​មាន សុវត្ថិភាព​ទាំង​ស្រុង​នោះ​? ជាមួយ​ព្រឹត្តិការណ៍​ថ្មីៗ​ទាំង​ប៉ុន្មាន​ក្នុង​ពិភព​បច្ចេកវិទ្យា ពួក​យើង​បាន​ដឹងខ្លួន​ថា​កម្មវិធី​ផ្ញើ​សារ មួយចំនួន​មិន​បាន​ផ្តល់​នូវ​បរិយាកាស​សុវត្ថិភាព​សម្រាប់​ការសន្ទានា​ទាំងឡាយ​របស់​អ្នក​ឡើ​យ​។ វា​អាច​ទៅរួច​ដែល​ពួក hacker អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នានា ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​ផ្សេងៗ និង​ថែម​ទាំង​ឪពុក​ម្តាយ​របស់​អ្នក​ទៀតផង អាច​កំពុង​លួច​មើល​សារ​សន្ទនា​របស់​អ្នក​នៅ​ពេល​ឥឡូវនេះ​។

មុនពេល​ដែល​អ្នក​ព្រងើយកន្តើយ​មិន​ខ្វាយខ្វល់ ទាំងនេះ​គឺជា​របៀប​ទាំង​បួន​យ៉ាង​ដែល​ជីវិត​របស់​អ្នកនឹង​អាច​ផ្លាស់ប្តូរ​—​ហើយ​មិនមែន​ក្នុង​ផ្លូវ​ល្អ​ឡើយ​! ក្នុងករណី​ដែល​ព័ត៌មាន​ផ្ទាល់ខ្លួន​ដែល​អ្នក​ចែករំលែក​ក្នុង​កម្មវិធី​ផ្ញើ​សារ​សន្ទនា​ទាំងឡាយ ធ្លាក់​ក្នុង​ដៃ​ជន​អាក្រក់​ ៖

​អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាំងឡាយ​អាច​តាម​រំខាន​អ្នក​បាន​។ តើ​អ្នក​មាន​ដែល​ឆ្ងល់​ទេ​ថា​ហេតុអ្វី​បានជា​អ្នកឃើញ​ការ ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជាច្រើន​អំពី​គោលដៅ​ដែល​អ្នក​បាន​ផ្ញើ​សារ​សន្ទនា​ជាមួយ​មិត្តភក្តិ​របស់​អ្នក ឬ​ហេតុអ្វី​បានជា​តារាង កាលវិភាគ​លោត​ចេញ​មក​នៅ​ពេល​ដែល​អ្នក​សន្ទនា​អំពី​គម្រោង​ចេញទៅ​ក្រៅ​? កម្មវិធី​ផ្ញើ​សារ​សន្ទនា​មួយ​ចំនួន​សង្កេត និង​ប្រមូល​ទិន្នន័យ​ដែល​អ្នក​ចែករំលែក និង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ផ្សេងៗ​ប្រើប្រាស់​ទិន្នន័យ​នេះ​ដើម្បី​ផ្ញើ​ការផ្សព្វផ្សាយ ពាណិជ្ជកម្ម​ណាមួយ​មក​កាន់​អ្នក​។

​អត្តសញ្ញាណ​របស់​អ្នក​នឹង​អាច​ត្រូវ​គេ​លួច​បាន​។ ប្រុងប្រយ័ត្ន​នៅពេល​ដែល​អ្នក​ចែករំលែក​ពត៌មាន​លិខិតឆ្លងដែន ឬ​លេខ​គណនី​ធនាគារ​តាមរយៈ​កម្មវិធី​ផ្ញើ​សារ​ផ្សេងៗ​របស់​អ្នក​!​ពួកចោរ​លួច​អត្តសញ្ញាណ​លើ​ប្រព័ន្ធ​អ៊ី​ធឺ​ណែ​ត​អាច​លួច ចូលក្នុង​សារ​សន្ទនា​របស់​អ្នក​ដើម្បី​ឆែក​មើល​ថា​តើ​ពត៌មាន​ណាមួយ​ដែល​ពួកគេ​អាច​លួចបាន​និង​ប្រើប្រាស់​វា​ដើម្បី ផលប្រយោជន៏​ផ្ទាល់ខ្លួន​។ ពួកគេ​ថែមទាំង​អាច​ផ្ញើ​សារ​ពី​កម្មវិធី​សន្ទនា​របស់​អ្នក​ហើយ​ជំរុញ​ឲ្យ​មិត្តភក្តិ ឬ​អ្នក​ស្គាល់គ្នា របស់​អ្នក​ចែករំលែក​ពត៌មាន​សំខាន់​ឬ​ផ្ញើ​លុយ​ឲ្យ​ទៀតផង​។

​អ្នក​នឹង​អាច​ទទួល​រង​ការគំរាមកំហែង​និង​ជំរិត​យក​លុយ​ទៀត​ផង​។ អ្នក​ប្រហែលជា​មិនសូវ​គិត​ច្រើន​ឡើយ​នៅពេលដែល អ្នក​ប្រាប់​មិត្តភក្តិ​អំពី​ការ​ចាប់ដំណើរការ​អ្វី​មួយ​នៅ​កន្លែងធ្វើការ​ឬ​ផ្ញើ​រូបភាព​ផ្ទាល់​ខ្លួន​ទៅ​កាន់​គូស្នេហ៏​របស់អ្នក​ប៉ុន្តែ​នៅ ​ពេល​ផ្ញើ​តាមរយៈ​កម្មវិធី​ផ្ញើ​សារ​ដែល​មិន​មាន​សុវត្ថិភាព​អ្នកនឹង​អាច​ត្រូវ​គេ​ធ្វើបាប​បាន​យ៉ាង​ងាយស្រួល​។

​នរណាម្នាក់​អាច​លាតត្រដាង​ទិន្នន័យ​របស់​អ្នក​ដើម្បី​ធ្វើបាប​និង​ធ្វើឲ្យ​អ្នក​អាម៉ាស់មុខ នរណា​ម្នាក់​ពី​ក្រុមហ៊ុន​ដៃគូ​ប្រកួតប្រជែង​អាច​ប្រើប្រាស់​កិច្ចសន្ទនា​ការងារ​របស់​អ្នក​ដើម្បី​យកឈ្នះ​អ្នក ឬ​នរណា​ម្នាក់​អាច​គំរាមកំហែង​អ្ន​កឲ្យប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​អ្វី​មួយ​។

​អាជ្ញាធរ​ទាំងឡាយ​អាច​តាម​ប្រមាញ់​អ្នក​បាន​។ មិន​ថា​អ្នកធ្វើការ​ជាមួយ​អ្នកនយោបាយ ឬ​គ្រាន់តែ​ជា​ពលរដ្ឋ​មួយរូប​ដែល ចាប់ផ្តើម​ចួលរួម​ក្នុងស​ក​ម្មនិ​យ​មឬ​បដិវាទកម្ម​ផ្សេងៗ អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​មុនពេល​ចែករំលែក​ពត៌មាន​ប្រភេទ​ទាំងនេះ​។ ប្រសិនបើ​មិន​មាន​កម្មវិធី​ផ្ញើ​សារ​សុវត្ថិភាព រដ្ឋាភិបាល​ជុំវិញ​ពិភពលោក​និង​ក្រុម​តំណាង​ឲ្យ​ពួកគេ​ទាំងឡាយ​អាច​ចូល មើល​សារ​សន្ទនា​របស់​អ្នក និង​កត់សម្គាល់​អ្នក​ជា​ការគំរាមកំហែង ហើយ​ប្រហែល​នឹង​អាច​ប្រើប្រាស់​វា​ដើម្បី​ចាប់ខ្លួន ឬ​ឃាត់ខ្លួន​អ្នក​ទៀតផង​។

​អ្នក​ត្រូវ​តែ​ប្រុងប្រយ័ត្ន​បន្តិច​ជាមួយ​ពត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក ដូចនេះ​អ្នក​គួរប្រើ​កម្មវិធី​ផ្ញើ​សារ​សន្ទនា​ណាមួយ​ដែល​ការពារ​ពត៌មាន​របស់​អ្នក​ប្រកប​ដោយ​សុវត្ថិភាព​។ Viber ជា​កម្មវិធី ទំនាក់ទំនង​លំដាប់​កំពូល​មួយ​ក្នុងប្រទេស ផ្តោត​សំខាន់​ទៅលើ​សុវត្ថិភាព​នៃ​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ជុំវិញ​ពិភពលោក ជាមួយ​ប្រព័ន្ធ​សុវត្ថិភាព 360° ដែល​រួមមាន end-to-end encryption ដែល​អនុញ្ញាត​ឲ្យ​អ្នក​ទាំងអស់ ទាក់ទង​គ្នា​ប្រកបដោយ​សុវត្ថិភាព​និង​ភាព​ទុកចិត្ត​។

End-to-end encryption គឺជា​វិធានការ​រក្សា​សុវត្ថិភាព​ដែល​ធានា​ថា​មាន​តែ​អ្នក​និង​មនុស្ស​ដែល​អ្នក​កំពុង​ឆ្លើយឆ្លង​ជា​មួយ​ប៉ុណ្ណោះ​ដែល​នឹង​អាច ​អាន​សារ​សន្ទនា​របស់​អ្នក​បាន​។ និយាយ​ឲ្យ​ស្រួល​ស្តាប់ នៅពេល​ដែល​អ្នក​ផ្ញើ​សារ​អ្វីមួយ វា​នឹង​ក្លាយ​ជា​សារ​សន្ទនា សម្ងាត់​ជាប់​កូដ ហើយ​វា​នឹង​បន្ត​នៅ​ក្នុង​ទម្រង់​នេះ​រហូត​ទាល់តែ​បុគ្គល​ដែល​អ្នក​ផ្ញើឲ្យ​ទទួល​បាន​វា​។ មិន​មាន​នរណា​ម្នាក់​—​ហើយ​ក្នុងនោះ​រួមមាន Viber ផងដែរ​—​ដែល​អាច​មើល​ឬ​អាន​សារ​សន្ទនា​ទាំងឡាយ​របស់​អ្នក ឬ​មើល​រូបភាព​ឬ​វីដេអូ​ណាមួយ​របស់​អ្នក​បាន​ឡើយ​។

​ចំណុច​ដ៏​ប្លែក​របស់ Viber មួយ​នេះ​ផ្តល់​ឲ្យ​អ្នក​នូវ​ការគ្រប់គ្រង​ពេញលេញ​ទៅលើ​ទិន្នន័យ​របស់​អ្នក​-​អ្នក​អាច​លុបចោល​សារ​សន្ទនា​ពី​កម្មវិធី​នៅពេល​ណា​ក៏​បាន បញ្ជាក់​ពី​ទំនាក់ទំនង​ទាំងឡាយ (​ដូចនេះ​អ្នកនឹង​អាច បញ្ជាក់​មនុស្ស​ដែល​អ្នក​កំពុង​ជជែក​ជាមួយ​) និង​ថែម​ទាំង​អាច​លាក់​កិច្ចសន្ទនា​ផ្សេងៗ​ពី​បញ្ជី​ទូទៅ​របស់​អ្នក​ជាមួយ លេខ​កូដ PIN សម្ងាត់​ទៀតផង​។

Viber ប្តេជ្ញា​ក្នុង​ការជួយ​អ្នក​ត​ភ្ជាប់​និង​កសាង​ទំនាក់ទំនង​រឹងមាំ​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់​និង​មិត្តភក្តិ​ជុំវិញ​ពិភពលោក ហើយ​វា​នៅតែ​ជា​ដៃគូ​ដ៏​គួរឲ្យ​ទុកចិត្ត​របស់​អ្នក​ក្នុង​ការធា​នា​ការសម្ងាត់​និង​សុវត្ថិភាព​នៃ​ទិន្នន័យ​របស់​អ្នក​។

​អំ​ពី Rakuten Viber:

​នៅឯ Rakuten Viber ពួកយើង​ភ្ជាប់​ទំនាក់ទំនង​រវាង​មនុស្ស​។ មិន​ថា​ពួកគេ​ជា​នរណា ឬ​មក​ពី​ទីណា​ឡើយ​។ ក្រុម​អ្នក​ប្រើប្រាស់​ជុំវិញ​សកលលោក​របស់​ពួក​យើង​អាច​ប្រើប្រាស់​ចំណុច​ពិសេស​ជា​ច្រើន​រួម​មាន​ការ​សន្ទនា​មួយ​ទល់​មួយ វីដេអូ​ខ​ល ការសន្ទនា​ជា​ក្រុម និង​ការទទួលបាន​នូវ​ពត៌មាន និង​ការពិភាក្សា​អំពី​យីហោ និង​តារា​ល្បីៗ ដែល​ពួកគេ​ពេញចិត្ត​។ ពួកយើង​ធានា​អ្នកប្រើប្រាស់​កម្មវិធី​របស់​ពួកយើង​ជាមួយ​បរិយាកា​សដ៏​គួរឲ្យ​ទុកចិត្ត​និង​មាន​សេរី​ភាព​ក្នុង​ការចែករំលែកអា​រម្ម​ណ៍របស់​ពួកគេ​។

Rakuten Viber ជា​ផ្នែក​មួយ​នៃ Rakuten Inc. ដែលជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​លើ​ពិភពលោក​ក្នុង​ផ្នែក ពាណិជ្ជកម្ម​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​និង​សេវាកម្ម​ហិរញ្ញវត្ថុ​ផ្សេងៗ​។ វា​គឺជា​បណ្តាញ​ទំនាក់ទំនង​ផ្លូវការ​របស់ FC Barcelona និង​ជា​ដៃគូ​កម្មវិធី​ផ្ញើ​សារ​សន្ទនា​និង​ខ​ល​ផ្លូវការ​នៃ​ក្រុម Golden State Warriors​។

ចូលរួម Viber ថ្ងៃនេះ និង​រីករាយ​ជាមួយ​បទពិសោធ​ន៏​ទំនាក់​ទ​នង​ល្អ​ជាង​គេ​បំផុត​លើ​លោក​។ សម្រាប់​ពត៌មាន​បន្ថែម ទាក់ទង​ពួកយើង​នៅឯ media@viber.com ៕  ដោយ​៖​កូឡាប

spot_img
×