Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើ​ទម្លាប់​អនុវត្ត ៦​ចំណុច​នេះ អ្នក​មិន​ងាយ​កើត​ជំងឺ​ផ្តាសាយ​ដាច់ខាត​

spot_img

​​នៅ​ពេល​អាកាសធាតុ​ប្រែប្រួល​មិន​ទៀង ម្តង​ត្រជាក់ ម្តង​ក្តៅ យើង​ងាយ​នឹង​ឆ្លង​ជំងឺ​ផ្តាសាយ​បំផុត​។ ផ្តាសាយ​ជា​ជំងឺ​ដែល​យើង​គ្រប់គ្នា មិន​អាច​ចៀស​ផុត​នោះ​ទេ ហើយ​ពួក​យើង​សុទ្ធតែ​ធ្លាប់​កើត​វា​។​ ​ទោះយ៉ាងណា យើង​មាន​វិធី​ការពារ​វា​។​

​ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ ៦​ចំណុច​ងាយៗ ដើម្បី​ធ្វើឲ្យ​ខ្លួន​អ្នក​គេចផុត​ពី​ជំងឺ​ផ្តាសាយ​ ៖

១. អ្នក​គួរតែ​កុំ​នៅ​ជិត​បុគ្គល​ដែល​ផ្តាសាយ ព្រោះ​មេរោគ​ផ្តាសាយ​នេះ​ងាយ​ឆ្លង​ខ្លាំងណាស់ ដោយ​ភាយ​តាម​ខ្យល់ ចូលមក​ក្នុង​រាងកាយ​អ្នក​។ ដូចនេះ ប្រសិន​ជា​អាច អ្នក​គួរតែ​ពាក់​ម៉ាស ដើម្បី​ការពារ​កុំឲ្យ​ឆ្លង​ជំងឺ​មួយ​នេះ​។​

២. អ្នក​គួរតែ​ហាត់ប្រាណ​ឲ្យបាន​ទៀងទាត់ ព្រោះ​ការ​ហាត់ប្រាណ​ទាំងនេះ អាច​ធ្វើឲ្យ​ប្រព័ន្ធ​ការពាររាងកាយ​អ្នក​រឹងមាំ​។ ដូចនេះ អ្នក​នឹង​មិន​ងាយ​ឆ្លង​ជំងឺ​ផ្តាសាយ​ពី​អ្នក​ដទៃ​ឡើយ​។​

៣. មិន​ថា​អ្នក​ប៉ះ​របស់​អ្វី​រួច​ទេ អ្នក​គួរតែ​លាងដៃ​ដោយ​ប្រើ​សាប៊ូ​ជានិច្ច ព្រោះ​មេរោគ​អាច​ស្ថិត​លើ​របស់​ដែល​អ្នក​ប៉ះ​ទាំងនោះ​។ ដូចនេះ បើ​អ្នករក្សា​អនាម័យ​ក្នុង​ខ្លួន អ្នក​នឹង​មិន​ងាយ​ឆ្លង​ជំងឺ​ផ្តាសាយ​នេះឡើយ​។​

៤. អ្នក​គួរតែ​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន ព្រោះ​ទឹក​នេះ អាច​ជួយ​រាងកាយ​បញ្ចេញ​ជាតិពុល​ចេញមកក្រៅ​បាន​អស់​។ ជា​ហេតុ​ដែល​ធ្វើឲ្យ​មេរោគ​ផ្តាសាយមិ​នងាយ​ឆ្លង​ចូលមក​ក្នុង​រាងកាយ​អ្នកនោះ​ទេ​។​

៥. អ្នក​គួរតែ​គេង​ឲ្យបាន​គ្រប់ម៉ោង ព្រោះ​បើ​អ្នក​សម្រាក​មិន​គ្រប់ ជំងឺ​អ្វី​ក៏​អាច​ចូល​មក​ដែរ​។ ដូចនេះ នៅពេល​ដែល​អ្នក​គេង​គ្រប់​៨​ម៉ោង​ក្នុង​មួយថ្ងៃ ប្រព័ន្ធ​ការពារ​រាងកាយ​អ្នកនឹង​រឹងមាំ ដោយ​ធ្វើឲ្យ​អ្នក​មិន​ងាយ​ផ្តាសាយ​ឡើយ​។​

៦. អ្នក​គួរតែ​បើក​បង្អួច​ឲ្យ​ខ្យល់​ចេញចូល​ខ្លះ ទើប​មេរោគ​ទាំងនោះ​អាច​ភាយ​ចេញ​ក្រៅ​បាន​។ ដូចនេះ អ្នក​នឹង​អាច​ចៀស​ពី​ជំងឺ​ផ្តាសាយ​បាន​យ៉ាង​ងាយ​បំផុត​។ អ្នក​អាច​សាកល្បង​តាម​វិធី​ទាំងឡាយ​ខាងលើ ដើម្បី​ទប់ទល់​នឹង​ជំងឺ​ផ្តាសាយ​៕ សុភ័ក្ត្រ

​ប្រភព​៖ flashsante

spot_img
×