Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នារី​ដ៏​ស្រស់ស្អាត​ធ្វើដំណើរ​ផ្សងព្រេង​លើ​ពិភពលោក​ទើបតែ​បាន​ជុំ​ដំបូង ត្រូវគេ​ចាប់រំលោភ និង​សម្លាប់​យ៉ាង​ព្រៃផ្សៃ​

spot_img

​ថ្មីៗ​នេះ ហេតុការណ៍​ដ៏​ក្រៀមក្រំ​មួយ អំពី​នារី​ដ៏​ស្រស់ស្អាត​វ័យ ២៥ ឆ្នាំ ដែល​ធ្វើដំណើរ​ទេសចរណ៍​តែ​ម្នាក់ បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​អ៊ិន​ធើរ​ណែ​ត​ជាច្រើន មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយសារតែ​នាង​ត្រូវបាន​រំលោភ និង​សម្លាប់​យ៉ាង​ព្រៃផ្សៃ ខណៈ​នាង​កំពុងធ្វើដំណើរ​កំសាន្ត​ជុំវិញ​ពិភពលោក​ទើបតែ​ជុំ​ដំបូង​ប៉ុណ្ណោះ ។​

​យោងតាម Daily Star នារី​រងគ្រោះ​ឈ្មោះ Maria Mathus Tenorio បានសម្រេច​ចិត្ត​ធ្វើដំណើរ​ទេសចរណ៍​ផ្សងព្រេង​តែម្នាក់ឯង ដើម្បី​ចែករំលែក​ចំណង់​ចំណូលចិត្ត​របស់​នាង ជាមួយ​ពិភពលោក​ទាំងមូល ប៉ុន្តែ នាង​បាន​បាត់បង់​ជីវិត នៅក្នុង​គោលដៅ​ដំបូង​របស់​នាង​នៅក្នុង Costa Rica ។​

​មុនពេល​ការស្លាប់​របស់​នាង Maria បាន​ចែករំលែក​រូបភាព​មួយ​នៅលើ​គណនី​បណ្តាញ​សង្គម​របស់​នាង​ជាមួយ​ចំណងជើង​ថា​៖ «​ថ្ងៃនេះ ដំណើរ​របស់ខ្ញុំ​បានចាប់ផ្តើម បន្ទាប់​បំណងប្រាថ្នា​ជា​យូរ ដើម្បី​ធ្វើដំណើរ​ជុំវិញ​ពិភពលោក​តែម្នាក់ឯង ។ ពេលវេលា​បានមក​ដល់ ពោរពេញ​ដោយ​ធម្មជាតិ​ទាំងស្រុង ។ Costa Rica ពិតជា​ផ្តល់នូវ​ជីវិត​ដ៏​បរិសុទ្ធ​» ។​

​ព័ត៌មាន​បាន​បញ្ចេញ​ឲ្យ​ដឹងថា សាកសព​របស់​នាង​ត្រូវបាន​រកឃើញ​នៅលើ​ឆ្នេរសមុទ្រ​មួយ រយៈពេល​ទើបតែ​បាន​១​សប្តាហ៍ បន្ទាប់ពី​នាង​បានចាប់ផ្តើម​ជាមួយ​ដំណើរ​កម្សាន្ត​របស់​នាង ។ យើង​តាម​ក្រសួង​សន្តិសុខ​សាធារណៈ​របស់ Costa Rica, សាកសព​របស់​នាង ត្រូវបាន​រកឃើញ​នៅលើ​ឆ្នេរសមុទ្រ EL Carmen, នៃ​រមណីយដ្ឋាន​ទឹកកក Santa Teresa de Cobano ។​

​ព័ត៌មាន​មួយចំនួន​បាន​បញ្ចេញ​ថា Maria នៅ​ជាមួយ​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់ ដែល​នាង​បាន​ជួប​នៅលើ​ឆ្នេរ​ខ្សាច់ នៅពេលនោះ​ពួកគេ​ត្រូវបាន​ចាប់រំលោភ​ដោយ​បុរស​២​នាក់ ដែល​ព្យាយាម​លួច​ទ្រព្យសម្បត្តិ​ពី​ពួកនាង ។​

​ខណៈ​ស្ត្រី​អង់គ្លេស​បាន​គ្រប់គ្រង​រត់គេចខ្លួន និង​ស្វែងរក​ជំនួយ​ពី​ឆ្មាំសន្តិសុខ នោះ​នាង Maria ត្រូវបាន​ចាប់រំលោភ​ដោយ​ចោរ​២​នាក់​នោះ ។ បន្ទាប់ពី​រំលោភ​នាង​រួច ជន​ទាំងពីរ​នោះ​ត្រូវបាន​គេ​រាយការណ៍​ថា បាន​យក​នាង​ទៅ​ទម្លាក់​ចូលក្នុង​សមុទ្រ​យ៉ាង​ព្រៃផ្សៃ​! ។

​ក្រសួង​នេះ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​២​នាក់​ដែលមាន​ឈ្មោះ Esquivel Cerdas និង Benavides Mendoza ដែល​ត្រូវបាន​ចោទប្រកាន់​រំលោភ និង​សម្លាប់ Maria ត្រូវបាន​ចាប់ខ្លួន ។

​ជា​លទ្ធផល Cerdas ត្រូវបាន​ចោទប្រកាន់​វាយប្រហារ Maria ខណៈ Mendoza ត្រូវបាន​សង្ស័យថា​បាន​រំលោភ​នាង ៕ ចន្ទី (Worldofbuzz)​

spot_img
×