Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កន្ទុយលេខ​វៀតណាម ដែល​លាក់​ពួន​ពង្វក់​ព​ល​រដ្ឋ​ក្នុង​ខេត្ត​កំពង់ស្ពឺ ពាក់ព័ន្ធ​អ្នកណាខ្លះ​?

spot_img

​​ខេត្ត​កំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ឈ្មោះ លោក អ៊ុង ឬ​ទ្ធី បាន​ជាប់​ពាក់ព័ន្ធ​ល្បែង​កន្ទុយលេខ​វៀតណាម (​មេ​ប្រមូល​ក្នុង​ខេត្ត​) ដោយ​ប្រមូល​លុយ​រាប់រយ​លាន​រៀល ក្នុង​មួយ​ថ្ងៃៗ ពី​អ្នក​ចាក់​នៅ​តាម​បណ្តា​ភូមិ​ស្រុក​ក្នុង​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កំពង់ឆ្នាំង​។​

​យ៉ាងនេះក្តី លោក អ៊ុង ឬ​ទ្ធី បាន​បដិសេធន៍​ថា ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​ល្បែង​កន្ទុយលេខ ដូច​ការចោ​ទទេ ជា​មុខរបរ​របស់​ប្រពន្ធ​គាត់​..​។​ល​។​

​ទាក់ទង​ល្បែង​កន្ទុយលេខ​នេះដែរ កន្លង​ទៅ​ដោយសារ​តែ ការ​កាច់​កុង​គ្នា​រឿង​ប្រយោជន៍​ខុសច្បាប់ នាំ​ឲ្យ​ស្ត្រី​ម្នាក់​ឈ្មោះ ង៉ែត ជា​អ្នក​រកស៊ី​កត់​ឆ្នោត នៅក្នុង​ផ្សារ​កំពង់ស្ពឺ ត្រូវបាន​ឃុំខ្លួន​តាម​នីតិវិធី​មួយ​រយៈពេល​។ ហើយ​ករណី​នេះ ត្រូវ​គេ​សង្ស័យ និង​ខ្សឹបខ្សៀវ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា ព្រោះតែ​រឿង​កត់​ឆ្នោត​បាន​ហើយ​មិន​ដាក់​បន្ត​អោយ​បងធំ​ឆ្នោត​ក្នុង​ខេត្ត ក្រោយមក​ក៏​ចេញពី​គុក​វិញ ដោយ​ចាយលុយ​អស់​ជាច្រើន​ទើប​រួច​ពី​ជាប់ពន្ធនាគារ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ ខេត្ត​កំពង់ស្ពឺ បាន​បន្តថា មធ្យោបាយ​ក្រុម​កត់​ឆ្នោត​វៀតណាម គឺ​ពួកគេ​បាន​ប្រើ​កម្មវិធី​បណ្តាញ​សង្គម​ឡា​ញ (Line) ដើម្បី​ផ្តល់​ទិន្ន័យ​លេខ​ចាក់ និង​ចំនួន​ទឹក​លុយ ដែល​បាន​គត់​លើ​ក្រដាស់​តាម​គោលដៅ​កូន​កញ្ជ្រែ​ង​។ ដោយ​កូន​កញ្ជ្រែង​ជា​អ្នកថត​ផ្ញើ​ទៅ​ឲ្យមក​(​មេ​ប្រមូល​) មុន​ម៉ោង​លទ្ធផល​ឆ្នោត​ចេញ​តាម​ប៉ុស្ត៍នី​មួយៗ​។​

​គួររំលឹកថា រឿង​ល្បែង​កន្ទុយលេខ​វៀតណាម ដែល​កើត​ពេញបន្ទុក​ក្នុង​ខេត្ត កំពង់ស្ពឺ ប៉ុន្តែ​ការបង្ក្រាប របស់​សមត្ថកិច្ច​ពាក់​ព័ន្ធ ហាក់​ស្ងាត់ជ្រងំ ដោយ​សមត្ថកិច្ច​ស្ថាប័ន​ខ្លះ​សំអាងថា ជា​ឆ្នោត​ខ្មែរ​មាន​ច្បាប់ តែ​ជាក់ស្តែង បើ​ខុស​ខ្សែ​វិញ គឺ​សមត្ថកិច្ច ដែលជា​អ្នក​កាង​ការពារ​ល្បែង​កន្ទុយលេខ​ខាងលើ មក​គំរាម​ចាប់ឆ្នោត​ខុសច្បាប់ ដើម្បី​អនុវត្ត​នីតិវិធី​ជាដើម​៕ ដោយ ៖ ដែន សីមា

 

spot_img
×