Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ រួម​ជាមួយ​មន្ត្រី​រាជកា​រ​ក្រោម​ឱវាទ រួម​គ្នា​បំផុស​ចលនា​សំអាត​បរិស្ថាន​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​ដឹកនាំ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ រួម​គ្នា​សំអាត​អនាម័យ​បរិស្ថាន​ទីសាធារណៈ ប្រយោជន៍​ដើម្បី​ផ្សព្វផ្សាយ​អប់រំ ដល់​សាធារណជន ឲ្យចូល​រួម​គិត​ពី​បញ្ហា​បរិស្ថា​ន ជា​ពិសេស​ការងារ​ទុកដាក់ នុង​វេច​ខ្ចប់ កាកសំណល់​សំរាម​ឲ្យបាន​ត្រឹមត្រូវ​។​

សកម្មភាព​សំអាត​អនាម័យ​បរិស្ថាន​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែ​សីហា​ឆ្នាំ​២០១៨​នេះ ដឹកនាំ​ដោយ ឯកឧត្តម យន្ត មីន អភិបាល ខេត្ត​ព្រះសីហនុ​- លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ ព្រមទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទៀត​បាន​ចូលរួម​៕ ដោយ ៖ ដែន សីមា

spot_img
×