Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​គណបក្ស​ទាំង​១៦ នឹង​ទទួលបាន​នូវ​តំណែង​បន្ថែម ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​

spot_img

​ភ្នំពេញ ​៖ បើ​តាម​លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ថ្លែងថា តំណាង​គណបក្ស​នយោបាយ​ជាង​១០ ដែល​បាន​ចូលរួម​ជួបប្រជុំ​ជាមួយ​សម្តេច​តេជោ បាន​ថ្លែងថា “​ខ្ញុំ​មាន​កិត្តិយស មោទនភាព និង​សេចក្តី​រីករាយ ក្នុង​ការ​មក​ចូលរួម​ក្នុង​វេទិកា​នេះ ក្នុង​បរិបទ​រួម​គ្នា​គិត រួមគ្នា​ធ្វើ ខ្ញុំ​សូម​ឯកភាព និង​គាំទ្រ នូវ​ការផ្ដួចផ្តើម របស់​សម្តេច​តេជោ នេះ​” ។​

​លោក​ផៃ ស៊ីផា​ន បានឲ្យដឹងថា “​នេះ​ជា​ពាក្យ​លើកឡើង របស់​គណបក្ស ដែល​មាន​វត្តមាន​ទាំងអស់ លើកលែង​តែ​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ឯកឧត្តម លន់ ឫទ្ធិ ដែល​សូម​ពិគ្រោះ​ជាមួយ​និង​សហ​គា​វិក​សិន​។ សូម​ជម្រាប​បន្ថែមថា មន្ត្រី​គណបក្ស​ទាំងអស់នេះ នឹង​ទទួលបាន​នូវ​តំណែង​បន្ថែម​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល ដើម្បី​ងាយស្រួល ចំពោះ​សកម្មភាព ចុះ​ទៅកាន់​មូលដ្ឋាន ក្នុង​ការងារ​នយោបាយ របស់​គណបក្ស​ផ្ទាល់​របស់​គេ​”​។​

​ប្រធាន​គណបក្ស​នយោបាយ​ទាំងអស់ ដែល​ចូលរួម​កិច្ច​ពិគ្រោះ​យោបល់ នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​ប្រកាស​គាំទ្រ​ទាំងស្រុង​ចំពោះ​គំនិត​ផ្ដួចផ្ដើម​បង្កើត ឧត្តមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​។ នេះ​ជា​ការបញ្ជាក់​របស់ លោក ផៃ ស៊ីផា​ន ។​

​សូមបញ្ជាក់​ថា ប្រមុខ​នៃ​រាជរដ្ឋាភិបាល សម្ដេច​តេជោ ហ៊ុន សែន បាន​សម្រេច​បង្កើត ឧត្តមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ នៅ​ចំពោះមុខ​ប្រធាន​គណបក្ស​នយោបាយ​ទាំង​១៦ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០១៨​នេះ​។​

​លោក ផៃ ស៊ីផា​ន បាន​សង្កត់ធ្ងន់ថា ឧត្តមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ គឺជា​យន្ដការ​ថ្មី​មួយទៀត ដើម្បី​ចូលរួម​ឆ្លើយតប​នឹង​ផ្ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ទាំងមូល ដែល​វា​មិនមែន​ជា​ផ្ដល់ ប្រយោជន៍​របស់​រាជរដ្ឋាភិបាល​នោះ​ឡើយ​។​

​អ្នកនាំពាក្យ​រូប​នេះ បាន​ពន្យល់ថា ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ នេះ​រួមមាន​៖

*​ភារកិច្ច​

​ទី​១៖ ផ្តួចផ្តើម​គំនិត ឬ​ផ្តល់​មតិ នៅ​លើ​ការរៀបចំ​គោលនយោបាយ ដល់​រាជរដ្ឋាភិបាល​(​ធាតុ​ចូល​)​
​ទី​២៖ ចូលរួម​ផ្តល់​យោបល់​ដល់​សេចក្តីព្រាងច្បាប់​របស់រ​បស់​រាជរដ្ឋាភិបាល​មុន​គណៈរដ្ឋមន្ត្រី​អនុម័ត​។ ឧត្តមក្រុមប្រឹក្សា មាន​អត្តនោម័តិ​ធ្វើ​ញត្តិ​ជូន​ព្រឹទ្ធសភា​តតាំង និង​ច្បាប់​ដែល​បាន​អនុម័ត​ដោយ​រដ្ឋសភា​
​ទី​៣៖ ឧត្តម​ក្រុមប្រឹក្សា​នេះ បាន​ចូលរួម​ផ្តល់​យោបល់​ដល់ នាយករដ្ឋមន្ត្រី​ចំពោះ​ភាព​អសកម្ម ឬ​បទ​រំលោភ​ណាមួយ​របស់​មន្ត្រី ឬ​នាយករដ្ឋមន្ត្រី​
​ទី​៤៖ ការបង្កើត​ឧត្តម​ក្រុមប្រឹក្សា​នេះ គឺ​តាមរយៈ​ព្រះរាជក្រឹត្យ​។​

*​សមាសភាព និង​យន្តការ​

​ទី​១៖ សមាសភាព ដោយ​ស្ម័គ្រចិត្ត មក​លើ​គណបក្ស​ដែល​បាន​ចូលរួម​បោះឆ្នោត អាណត្តិ​ទី​ប្រាំមួយ ជាមួយ​នឹង​ការឯកភាព​ពី​នាយករដ្ឋមន្ត្រី​
​ទី​២៖ គណបក្ស​នីមួយៗ​មាន​តំណាង​ពីររូប ដែល​ជា​ប្រតិភូ និង​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ ស្នើរ​ដោយ​នាយករដ្ឋមន្ត្រី​
​ទី​៣៖ ប្រធាន​ឧត្តម​ក្រុមប្រឹក្សា គឺ​អនុវត្តន៍​បាន​គោល​កាណ៍​បន្តវេន​មួយខែ ម្តង​តាម​លេខ​រៀង បញ្ជី​បោះឆ្នោត​
​ទី​៤៖ ត្រូវ​មាន​លេខាធិការដ្ឋាន​មួយ ទទួលខុសត្រូវ​ដោយ​មន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី និង​មន្ត្រី​ម្នាក់​មក​ពី​គណបក្ស​នី​មួយៗ​
​ទី​៥៖ លេខាធិការដ្ឋាន និង​កន្លែង​ប្រជុំ​ស្ថិតនៅក្នុង វិមាន​សន្តិភាព​។​

*​កិច្ចដំណើរការ​

​ទី​១៖ ប្រជុំ​មួយ​ខែម្តង តាម​ការកោះប្រជុំ របស់​ប្រធាន​បន្តវេន​
​ទី​២៖ ប្រជុំ​ជាមួយ​នាយក​រដ្ឋមន្ត្រី​០៦​ខែម្តង ឬ​ជា​ការចាំបាច់​របស់​នាយ​ក​រដ្ឋមន្ត្រី ដែល​ធ្វើ​នៅ​ចន្លោះ​ពេល​នេះ តាម​ការកោះប្រជុំ​របស់​នាយករដ្ឋមន្ត្រី​
​ទី​៣៖ ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​នេះ នឹងត្រូវ​បញ្ចប់​អនុលោម​តាម​អាណត្តិ​របស់​រាជរដ្ឋាភិបាល​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×