Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​អា​មេ​រិច​មួយគ្រឿង​ធ្លាក់​ក្នុង​សមុទ្រ​ភី​លី​ពី​ន បាត់​ខ្លួន​មនុស្ស ៣​នាក់​

spot_img

​មនុស្ស​ចំនួន ៣​នាក់​បាន​បាត់​ខ្លួន បន្ទាប់​ពី​យន្តហោះ​កងទ័ពជើងទឹក​អា​មេ​រិច​មួយគ្រឿង​បាន​ធ្លាក់​ចូល​ក្នុង​សមុទ្រ​ភាគខាងត្បូង កោះ​អូ​គី​ណា​វ៉ា ប្រទេស​ជប៉ុន​។​

​យន្តហោះ​ដឹកជញ្ជូន​ទំនិញ​ប្រភេទ C2-A Greyhound បាន​កំពុង​ដឹក​មនុស្ស​ចំនួន ១១​នាក់​ឆ្ពោះទៅកាន់​នាវា​ផ្ទុក​យន្តហោះ​មួយ​គ្រឿង​របស់​អា​មេ​រិច មុន​ពេល​ធ្លាក់​ចូល​ក្នុង​សមុទ្រ​​ភី​លី​ភី​ន នៅ​ថ្ងៃ​ពុធ​កន្លងទៅ​។​

​បើតាម​សេចក្តីប្រកាស​របស់​កង​នាវា​អា​មេ​រិច​បានឲ្យដឹងថា មនុស្ស​ចំនួន ៨​នាក់​ត្រូវបាន​ជួយសង្គ្រោះ​ក្នុង​ហេតុការណ៍​នោះ ហើយ​ពួកគេ​កំពុង​ស្ថិតក្នុង​ស្ថានភាព​ល្អ នៅ​លើ​នាវា​ផ្ទុក​យន្តហោះ USS Ronald Reagan​។ កប៉ាល់​អា​មេ​រិច និង​ជប៉ុន​ជាច្រើន​គ្រឿង​កំពុង​ស្វែងរក​នៅ​តំបន់​ដែល​មនុស្ស​ទាំង ៣​នាក់​នៅ​បាត់​ខ្លួន​។​

​មន្ត្រី​កិច្ចការ​សាធារណៈ​នៃ​កង​នាវា​អា​មេ​រិច​បាន​ថ្លែង​ប្រាប់​សារព៌តមាន CNN ថា​យន្តហោះ​នោះ​កំពុងធ្វើដំណើរ​ឆ្ពោះទៅ​កាន់​នាវា​ផ្ទុក​យន្តហោះ ប៉ុន្តែ​មិនដឹងថា​វា​ស្ថិត​នៅ​ឆ្ងាយ​ប៉ុណ្ណា​នោះ​ទេ​ពី​នាវា​ផ្ទុក​យន្តហោះ​។​

​មូលហេតុ​នៃ​ការធ្លាក់ ក៍​ពុំទាន់​ត្រូវបាន​ដឹង​ភ្លាមៗ​នៅឡើយ​ទេ​៕ សុភ័ក្ត្រ​

spot_img
×