Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ងោក​មួយភាំង​កុងតឺន័រ​មួយគ្រឿង ចុះ​ផឹក​ទឹកទន្លេ​វ៉ៃ​គោ យ៉ាង​រំភើយ​ក្នុង​ក្រុង​ស្វាយរៀង​

spot_img

ស្វាយរៀង ៖ រថយន្ត​កុងទឺន័រ​មួយ​គ្រឿងបាន រេ​ចង្កូត​បុក​បង្កាន់ដៃ​ស្ពាន និង​ម៉ូតូ​ក្មេង​ស្ទូចត្រី​បាន​ធ្លាក់​ចូល​ទឹកទន្លេ​វ៉ៃ​គោ តែ​សំណាងល្អ​ហើយ​គ្មាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើរ​ណា​ម្នាក់​នោះទេ ។​

​ករណីនេះ បាន​កើតឡើង​កាល​វេលា​ម៉ោង​៤​និង​២៥​នាទី​រសៀល ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៨ នៅលើ​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ក្បាល​ស្ពាន​ហាយវ៉េ ប៉ែក​ខាងកើត ស្ថិតក្នុង​ភូមិ បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង ។​

​បើ​តាម​ក្មេងប្រុស​ជា​ម្ចាស់​ម៉ូតូ​មាន​ឈ្មោះ សំ ម​ន្ថា​រចនា អាយុ ១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ វាល​យន្ត សង្កាត់​/​ក្រុង ខេត្ត​ស្វាយរៀង បាន​ឲ្យ​ក្រុមអ្នកសារព័ត៌​មាន​ដឹងថា ៖ រូបគេ និង​មិត្តភក្តិ​បាន​មក​ស្ទូចត្រី​នៅក្រោម​ស្ពាន​ហាយវ៉េ ចំណែក​ម៉ូតូ​បញ្ឈរ​ទុក​អែប​ចិញ្ចើមថ្នល់ ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង បើកបរ​យ៉ាង​លឿន​ពី​ទិស​ខាងកើត​មក​លិច មកដល់​ចំណុច​ខាងលើ ស្រាប់តែ​រថយន្ត​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ បុក​រះ​បង្កាន់ដៃស្ពាន​ជាង​២០​ម៉ែត្រ រាប​ដល់​ដី និង​បន្ត​បុក​ម៉ូតូ ដែល​បញ្ឈរ​ទុក​អូស​ធ្លាក់​ចូល​ក្នុង​ទឹកទន្លេ​វ៉ៃ​គោ​ជា​មួយ​តែម្តង ។​

​ប្រភព​ខាងលើ​បានឱ្យដឹង​ទៀត​ថា ៖ ក្រោយ​ពី​បង្កហេតុ​រួចមក គេ​ឃើញ​បុរស​ម្នាក់​បាន​វារ​ចេញ​តាម​កញ្ចក់​រថយន្ត ហែល​ទឹក​ឡើង​លើ​គោក និង​ជិះ​ម៉ូតូឌុប​ចេញ​ទៅ​ទិស​ខាងលិច បម្រុង​ហៅ​រថយន្ត​តាក់ស៊ី​ជិះ​គេចខ្លួន តែ​ត្រូវបាន​សមត្ថកិច្ច​តាម​ទាន់ ឃាត់​ខ្លួន​មកកាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​គនរ​បាល​ខេត្ត​ស្វាយរៀង ។​

​អ្នក​សា​ព័ត៌មាន​បាន​សួរ​ពី​មូលហេតុ​នៃ​ការបើកបរ​ធ្លាក់​ទឹក​នេះ តៃកុង​រថយន្ត​បង្ក​គ្រោះថ្នាក់​បាន​ប្រាប់ថា​៖ រូបគេ​មិនមែន​ជា​តៃកុង​រថយន្ត​បង្ក​នោះទេ គាត់​គឺជា​ព្រូឡាន​តែប៉ុណ្ណោះ ហើយ​ក្នុង​ហេតុការណ៍​នេះ ក៏​មិនដឹង​ដែរ ពោល​គឺ​ដេក​ក្នុង​រថយន្ត​ភ្ញាក់ឡើង ស្រាប់តែ​រថយន្ត​ធ្លាក់​ចូល​ទឹក​រួចទៅហើយ ។​

​បុរស​សង្ស័យ​បាន​បន្តទៀតថា រូបគាត់​ចេញពី​រថយន្ត​ជាមួយ​តៃកុង ហើយ​សួរ​តៃកុង​ថា មានរឿង​អី បាន​ធ្លាក់​ទឹក តៃកុង​ប្រាប់ថា ងោក​មួយភាំង ក៏​បណ្តាល​ឲ្យ​រថយន្តរេ​ចង្កូតបុក​រះ​បង្កាន់ដៃស្ពាន និង​ម៉ូតូ​ធ្លាក់​តែ​ម្តង ៕ ដោយ ៖ វ៉ៃកូ​

spot_img
×