ថ្វីត្បិត Zimbabwe ជាប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតពិភពលោក តែកូនចៅរបស់អតីតប្រធានាធិបតី Robert Mugabe ពិតជាបាននឹងកំពុងរស់នៅក្នុងជីវភាពមួយដែលអ្វីៗក៏… Brand ដែរ។
ក្រៅពីភរិយាមានវ័យក្មេងជាងលោកប្រធានាធិបតី ដល់ទៅ៤០ឆ្នាំ ដែលល្បីល្បាញសុសសាយ ត្រូវបានផ្តល់រហស្សនាមថា “Grace Gucei” ដោយងប់ងល់នឹងទំនិញ Brandៗ ចាយវាយសែនដុល្លារក្នុង១ថ្ងៃ គ្រាទៅអឺរ៉ុបម្តងៗ ក៏នៅមានកូនចៅពួកគេ ដែលចេះ “ចែករំលែក” ពីជីវិតបែបអភិជន ចាយលុយដូចក្រដាស។ រូបភាពខាងលើគឺ Vanessa Chironga កូនស្រីរបស់សេដ្ឋីអចលនទ្រព្យ និងជាអ្នកនយោបាយ ហ្ស៊ីមបាវ៉េ Philip Chiyangwa ដែលត្រូវជាក្មួយប្រុសរបស់លោក Mugabe ។ Vanessa កំពុង “បង្អួតរាង” លើនាវាកម្សាន្តឯកជន។ នាងជានិមិត្តរូបនៃពួកកូនអ្នកមាននៅ ហ្ស៊ីមបាវ៉េ ប្រទេស១ដែលក្រីក្របំផុតនោះ។

កូនប្រុសរបស់លោក Mugabe បាន “អួត” កំពូលរថយន្ត Batmobile លើបណ្តាញសង្គម Instagram ខណៈពេលកំពុងរៀនស្ថាបត្យកម្មនៅ Dubai ។

កំពូលរថយន្ត Roll Royce ក្រូម៉េប្រាក់ ជាកម្មសិទ្ធិរបស់ Michelle Chiyangwa បងស្រីរបស់ Vanessa Chironga

Simba Chikore ស្វាមីរបស់កូនស្រីលោក Mugabe ឈ្មោះ Bona Mugabe “អួត” ភាពមានបានលើបណ្តាញសង្គម Facebook ។ បុរសនេះថតរូបអួតវ៉ែនតា… Brand ។

កូនៗប្រុសរបស់ Mugabe សុទ្ធតែបង្ហោះផ្សាយនូវរូបភាព “អួតអាង”ពីទម្លាប់ប្រើប្រាស់របស់ Brand លើបណ្តាញសង្គម Instagram facebook ហើយមានមោទនភាព ព្រោះឪពុកគេជាប្រធានាធិបតី។ ក្នុងរូបកូនប្រុស Mugabe ថតរូបនាឡិការ Rolex អមនឹងអក្សរថា “៦០.០០០USD លើកដៃ គ្រាមិត្តមានឪពុកជាមេដឹកនាំ១ប្រទេស!”។

Robert Mugabe Jr (ខាងឆ្វេង)ថតជាមួយក្រុមកូនអ្នកមាន។ យុវជននេះបានទិញរថយន្ត Roll-Royce 2 គ្រឿងក្នុងខែ ៩/២០១៧ នេះ។ គេច្រើនអួតពីការនិយមធ្វើដំណើរតាមរថយន្តឯកជនក្រូម៉េមាសលើបណ្តាញសង្គម Instagram ។

កូនប្រុសម្នាក់នេះរបស់លោក Mugabe នៅអួតសម្ភារៈទំនើបៗក្នុងយន្តហោះឯកជនរបស់ខ្លួនលើបណ្តាញសង្គម។

សូម្បីស្បែកជើង មានខ្សែរូតធ្វើពីមាស តម្លៃ ១៤.០០០ដុល្លារ ក៏ពុំភ្លេចថតបង្ហោះអួតដែរ។

Robert Mugabe Jr អួតព្រមគ្នានូវនាឡិការថ្លៃៗ

Venessa Chironga អួតចិញ្ចៀនពេជ្រ នាឡិកា និងកាបូប Brand , Brand លើបណ្តាញសង្គម។
បើកូននៅបែបនេះ ឪវាពិតជាសមល្មមនឹងពលរដ្ឋស្រែកឲ្យលាលែងពីតំណែងហើយ មែនទេប្រិយមិត្ត?