Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេលខ្លះ​ការសម្រេចចិត្ត មួយ​ប៉ព្រិចភ្នែក​អាច​សង្គ្រោះ​ជីវិត​… របស់​អ្នក​បាន​! (​វីដេអូ​)

spot_img

​បុរស​ជា​ឪពុក​វ័យ ៧០​ឆ្នាំ​បាន​សម្រេចចិត្ត​បើកបរ​រថយន្ត​ទម្លុះ “​សមុទ្រ​ភ្លើង​” ភ្លាមៗ​ដោយ​ពុំ​មាន​អែរ​អង់ ។ ទង្វើ​នេះ​បាន​ជួយ​ពួកគេ​រួច​ផុត​ពី​ការស្លាប់ ។​

​តាម​នោះ​លោក Justin Bilton និង​ឪពុក​វ័យ ៧០​ឆ្នាំ ឈ្មោះ Charlie កាលពី​សប្តាហ៍​មុន បានរួម​គ្នា​ធ្វើ​ដំណើរ​ឆ្លង​រដ្ឋ ២ (Wyoming និង Montana) ដើម្បី​លំហែ​កម្សាន្ត ។ ពួកគេ​ទៅ​ដល់​គោលដៅ បោះជំរុំ​សម្រាក​នា​ឧទ្យាន​ជាតិ Glacier ។​

​នៅ​ថ្ងៃ​ទី ១២ ខែ​សីហា ស្រាប់តែ​រន្ទះភ្លើង​មួយ បាន​វាយ​ចំ​តំបន់​ព្រៃ ធ្វើឲ្យ​អគ្គិភ័យ​ឆាបឆេះ រាលដាល​ភ្លាមៗ ។ ព្រៃ​រាប់ពាន់​ហិកតា ត្រូវ​ឆេះ​ខ្ទេចខ្ទី ។​

​ភ្លាមៗ​នោះ​បុរស​ជា​ឪពុក​សម្រេចចិត្ត​ត្រូវ​ទម្លុះ​ព្រៃ ដែល​កំពុង​ឆាបឆេះ​ចេញ​ភ្លាម វា​ជា​… ច្រក​រស់ ។​

​ក្នុង​អំឡុង​ពេល​បើកប​រ​ចេញ​ក្រៅ Justin ភ័យខ្លាច​រថយន្ត​នឹង​ផ្ទុះ​ព្រោះ​កម្តៅ​ក្តៅ​ខ្លាំងពេក ។ ប៉ុន្តែ​បុរស​ជា​ឪពុក មាន​ស្មារតី​ហ្នឹង​នរ​ប្រាប់​កូន​ថា ពួកគេ​នឹង​រស់​ពេល​ឆ្លង​ផុត​ចូលដល់​ផ្លូវ​…​។​

​នៅ​ពេល​ប្រទះ​ដើមឈើ​កំពុង​ឆេះ​នៅ​ទទឹងផ្លូវ Chalie បាន​សម្រេច​ប្រើ​ស្រោមដៃ​ប្រឆាំង​ភ្លើង ដើម្បី​ទាញ​វា​ចេញ បើកផ្លូវ​ឲ្យ​រថយន្ត​ទៅ​មុខ ។ ក្រោយមក​ពួកគេ​បានរ​ត់ដល់​បឹង​មួយ​នៅ​ខាងក្រោម រួច​ចាកចេញ​ពី​រថយន្ត ដែល​ឆេះ​ខ្ទេចខ្ទី​ស្ទើ​ទាំងស្រុង ។​

​ដល់​ទីនោះ ក៏​បាន​ជួប​នឹង​ភ្នាក់ងារ​សង្គ្រោះ​២​រូប ហើយ​ត្រូវបាន​បញ្ជូន​មក​ទី​សុវត្ថិភាព ។​

Justin ពោល​ប្រាប់​ស្ថានីយ៍ទូរទស្សន៍ Boston WHDH ថា ៖ “​ពេល​ជួប​ភ្នាក់ងារ​សង្គ្រោះ យើង​បាន​ងាក​មើល​ក្រោយ ពិត​ជា​គួរ​ឲ្យ​តក់ស្លុត ! តែ ១៥​នាទី​សោះ តំបន់​ព្រៃ​ទាំងមូល ត្រូវបាន​គ្រប់គ្រង​ដោយ​… អណ្តាតភ្លើង ! ៕ ចន្ទ្រា​

spot_img
×