Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ជា​ប្តី​បំផ្ទុះ​គ្រាប់បែក​កែឆ្នៃ​ស្លាប់​ជាមួយ​ប្រពន្ធ ដោយ​ភ្លើង​ប្រច័ណ្ឌ​

spot_img

​ខេត្តមណ្ឌលគិរី​៖ សមត្ថកិច្ច​នគរបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា មាន​ប្តី​ប្រពន្ធ ២​នាក់ បាន​ស្លាប់​យ៉ាង​អាណោច​អាធ​ម និង​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ រស់នៅ​ឃុំ​ចុង​ផ្លាស់ ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ ហើយ​ត្រូវ​បុរស​ជា​ប្តី​បាន​យក​គ្រាប់​ច្នៃ​ផ្ទុះ​ស្លាប់​យ៉ាង​វេទនា​ទាំង​ប្តី​ប្រពន្ធ​។​

​ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១៤ និង​៥០​នាទី ថ្ងៃទី​២១ ខែសីហា​ឆ្នាំ​២០១៨ នៅ​ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​សមត្ថកិច្ច​បានអោយដឹង​ថា រឿងរ៉ាវ​ខាងលើនេះ កើតឡើង​ដោយសារ​ប្ដី​ប្រច័ណ្ឌ​ប្រពន្ធ ព្រោះ​កន្លងមក​គ្រួសារ​នេះ​តែង​ឈ្លោះប្រកែក​គ្នា និង​ធ្លាប់​ធ្វើអត្តឃាត​ពីរ​ទៅ​បី​ដង​រួចហើយ​តែ​មិនបាន​សំរេច​។

​មន្ត្រីនគរបាល​ឲ្យ​ដឹង​ទៀតថា ការប៉ង​ធ្វើអត្តឃាត​លើ​ទី​១ ដោយ​ផឹកទឹក​អា​ស៉ី​ត​- លើក​ទី​២​ផឹកថ្នាំ​កណ្តៀ និង​លើក​ទី​៣​ចងក​។​ ​ប៉ុន្តែ​លើកចុងក្រោយ​នេះ ការធ្វើអត្តឃាត​ដោយ​យក​គ្រាប់​កែច្នៃ​ផ្ទុះ​ស្លាប់​តែម្តង​។​

​ករណី​ខាងលើនេះ ជនរងគ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ បាន​បន្សល់ទុក​កូនប្រុស​ស្រី​ចំនួន ៤​នាក់ ដោយ​កូនច្បង​មាន​អាយុ​ត្រឹម​១៤​ឆ្នាំ​តែប៉ុណ្ណោះ​។​

​ស្នងការ​ខេត្តមណ្ឌលគិរី លោក ឡោ សុខា ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ផ្ទុះ​គ្រាប់​កែច្នៃ​ខាងលើ ប្តី​មានឈ្មោះ ស៉ី​ម ធីប អាយុ ៣៧​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត​ភូមិ​ព្រៃ​ពន ឃុំ​រំលេច ស្រុក​ស៉ី​ធរ​កណ្តាល ខេត្តព្រៃវែង រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ចំណែក​ប្រពន្ធ​ដែល​ស្លាប់បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​នេះដែរ​ឈ្មោះ នឿន ឡែ​ន អាយុ ៣២​ឆ្នាំ ជា​ជនជាតិខ្មែរ មាន​ស្រុកកំណើត​ភូមិ ដំណាក់​ស្វាយ ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្តកំពង់ចាម មាន​ទីលំនៅ ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​៕ ដោយ​៖ សមុទ្រ​ឈើ​

  

spot_img
×