Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌូណេស៊ី​កម្ទេច​នាវា​នេសាទ​ជាង​១០០​គ្រឿ​របស់​បរទេស ដែល​ចូល​នេសាទ​ខុសច្បាប់​ក្នុង​ដែនទឹក​ប្រទេស​នេះ​

spot_img
នាវា​នេសាទ​ខុសច្បាប់​មួយគ្រឿង ត្រូវបាន​កម្ទេច​ម​ន្លិ​ច​ចោល​ក្នុង​សមុទ្រ​កាលពី​ថ្ងៃទី​២០​ឧសភា​

​នៅ​ថ្ងៃទី​២១ ខែសីហា សមត្ថកិច្ច​ឥណ្ឌូណេស៊ី​ប្រកាសថា គេ​បាន​កម្ទេចចោល​នាវា​ដែលជា​កម្មសិទ្ធិ​របស់​ប​រទេស លួច​ចូលមក​ធ្វើ​អាជីវកម្ម​ដែនទឹក​របស់ខ្លួន​ចំនួន​១២៥​គ្រឿង​។​

​រដ្ឋមន្ដ្រីក្រសួង​សមុទ្រ​ជលផល​ឥណ្ឌូណេស៊ី Susi Pudjiastuti ឱ្យដឹងថា សកម្មភាព​នេះ​បំណង​ព្រមាន​ដល់​នាវា​នេសាទ​ទាំងឡាយណា​ដែលមាន​បំណង​នេសាទ​ត្រី​ខុសច្បាប់​នៅ​ដែនសមុទ្រ​ឥណ្ឌូណេស៊ី​។​

​ការ​វាយ​ពន្លិច​នាវា​នេសាទ​១២៥​គ្រឿង​ខាងលើ ប្រព្រឹត្តទៅ​នៅ​ទីតាំង​១១​កន្លែង ស្ថិតនៅ​ទូទាំងប្រទេស​កាលពី​ថ្ងៃទី​២០​សីហា​។ បើ​គិតពី​ឆ្នាំ​២០១៤​មកទល់​បច្ចុប្បន្ន ឥណ្ឌូណេស៊ី​បាន​វាយ​ពន្លិច​នាវា​នេសាទ​សរុប​៤៨៨​គ្រឿង ដែល​បំពាន​ចូល​ដែនទឹក របស់ខ្លួន​។​

​រដ្ឋមន្ដ្រី​Pudjiastuti ក៏បាន​សង្កត់ធ្ងន់ថា ឥណ្ឌូណេស៊ី​នឹង​បង្កើន​កិច្ចការពារ​ដែនសមុទ្រ​របស់ខ្លួន តបត​នឹង​ការបំពាន​ធ្វើ អាជីវកម្ម​ខុសច្បាប់​របស់​បណ្ដា​នាវា​បរទេស​៕
​សូ​យ​ន​

spot_img
×