Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

IAEA៖ ពុំមាន​សញ្ញា​ថា​កូរ៉េខាងជើង​ផ្អាក​បណ្ដា​សកម្មភាព​នុយក្លេអ៊ែរ​

spot_img

គេហទំព័រ 38 North បង្ហាញ​រូបភាព​រុះរើ​ទីលាន​សាកល្បង​នុយក្លេអ៊ែរ Sohae​នៅ​ថ្ងៃទី​២២​ខែកក្កដា​

​​ព័ត៌មាន​ពី AFP ស្ថាប័ន​ថាមពលបរមាណូ​អន្ដរជាតិ​(IAEA) ដែលជា​អង្គការ​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់ UN នៅ​ថ្ងៃទី​២១​ខែសីហា ឱ្យដឹងថា IAEA ពុំបាន​ពិនិត្យឃើញថា​កូរ៉េខាងជើង​បាន​ផ្អាក​សកម្មភាព​នុយ​ក្លែ​អ៊ែរ ទោះបីជា​ក្រុង ព្យុងយ៉ាង​បាន​សន្យា​រំសាយ​នុយក្លេអ៊ែរ​នៅ​ប្រទេស​នេះ​ក្ដី​។​

​របាយការណ៍ IAEA ចុះផ្សាយ​ថ្ងៃទី​២១​សីហា លើកឡើង​ច្បាស់​ថា ការបន្ដ​និង​អភិវឌ្ឍន៍​ខ្លាំង​ជាង​មុន​នៃ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​និង​បណ្ដា​សេចក្ដីថ្លែងការណ៍​ទាំងឡាយ​របស់​ក្រុង​ព្យុងយ៉ាង គឺជា​ដើមហេតុ​បង្កឡើង​នូវ​កង្វល់​យ៉ាងធ្ងន់ធ្ងរ​។​

​ស្របពេល​ជាមួយគ្នា​នោះ អគ្គលេខា​អង្គការសហប្រជាជាតិ​Antonio Guterres បានឱ្យដឹង​នៅ​ថ្ងៃទី​២០​សីហា​ថា លោក​បានរៀបចំ​ផែនការ​ដើម្បី​ជជែក​អំពី​បណ្ដា​វិធាន​ការជំរុញឱ្យ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ក្នុង​កិច្ចប្រជុំ​ជាមួយ បណ្ដា​មេដឹកនាំ​ពិភពលោក​នា​ខែ​ក្រោយនេះ​៕
​លីសា

spot_img
×