Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Google រង​បណ្ដឹង​នៅ​អាមេរិក​ព្រោះ​លួច​តាមដាន​ទីតាំង​របស់​អ្នកប្រើប្រាស់​

spot_img

​សម្ព័ន្ធ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​បាន​រង​ការចោទប្រកាន់​ពីបទ​លួច​តាន​ដាន​ទីតាំង​អ្នកប្រើប្រាស់​សេវា​នេះ រួមទាំង​គេ​បាន​បិទ មុខងារ​បង្ហាញ​ទីតាំង​។​

​សូម្បីតែ​ពេល​បិទ​មុខងារ​«​ប្រ​វ​ត្ដិ​ទីតាំង​»​របស់​Google ក៏​ពុំមាន​ឥទ្ធិពល​ដល់​ព័ត៌មាន​អំពី​ទីតាំង​ដដែល​

​​តាម​រ៉​យ​ទ័​រ​នៅ​ថ្ងៃទី​២១​ខែសីហា​នេះ លោក​Napoleon Patacsil នៅ​អាមេរិក​បានដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន​Google​ពីបទ លួច​តាមដាន​ទីតាំង​របស់​អតិថិជន​រាប់លាន​នាក់​ដែល​ប្រើ​ទូរស័ព្ទ iPhone និង Android ក្នុងពេលដែល​ពួកគេ​បាន​បិទ​«​មុខងារ ប្រវត្តិសាស្ដ្រ​ទីតាំង​»​។​

​តាម​ពាក្យបណ្ដឹង​ត្រូវបាន​ប្រគល់ជូន​តុលាការ​សម្ព័ន្ធ​នៅ​កាលីហ្វ័រ​ញ៉ា លោក​Patacsil ចង់​តំណាងឱ្យ​អ្នកប្រើប្រាស់​ទូរស័ព្ទ​នៅ​អាមេរិក​រង​ការតាមដាន​អំពី​ទីតាំង​របស់ខ្លួន​ដោយ​ខុសច្បាប់​ពី​សំណាក់​Google​។​

​ខ្លឹមសារ​បណ្ដឹង​ចោទប្រកាន់ថា Google បាន​សន្យា​ជាមួយ​អ្នកប្រើប្រាស់​ថា​ពួកគេ​ពុំបាន​ត្រូវ​តាន​ដាន​អំពី​ទីតាំង​ប្រសិនបើ ពួកគេ​បិទមុខ​ងារ​«​ប្រ​វ​ត្ដិ​សាស្ដ្រ​»​នៅលើ​ទូរស័ព្ទ​។ ប៉ុន្ដែ​ទីតាំង​របស់​អ្នកប្រើប្រាស់​នៅតែ​ត្រូវបាន​Google ដូន​ឡូត​កត់​ត្រាទុក​។​

​លោក​Patacsil ឱ្យដឹងថា​Google បាន​ឃ្លាំមើល​ដោយ​ខុសច្បាប់​លើ​ទូរស័ព្ទ​ដែល​ដើរ​ដោយ​កម្មវិធី​Android រួច​បន្ទាប់មក​ចាប់ផ្ដើម​ធ្វើ​ចំពោះ​ទាំង​ទូរស័ព្ទ​ប្រើ​កម្មវិធី​IOS, ក្រោយ​ពេលដែល​លោក​ដូន​ឡូត​យក​កម្មវិធី​មួយចំនួន​របស់​Google​។​

​លោក​ចោទប្រកាន់​Google​មាន​គោលការណ៍​«​លួច​តាមដាន​»​អ្នកប្រើប្រាស់ ហើយ​ថែមទាំង​ទុកឱ្យ​ភាគី​ទី​បី​ធ្វើការ​តាមដាន​ថែមទៀត​។​

​បច្ចុប្បន្ន​លើ​មាតិកា​«​ជំនួយ​»​របស់​គេហទំព័រ Google​ឱ្យដឹងថា ការបិទ​«​ប្រវត្តិសាស្ដ្រ​ទីតាំង​»​នឹងមិន​ឥទ្ធិពល​ដល់​បណ្ដា សេវា​កំណត់​ទីតាំង​ផ្សេងទៀត​លើ​ទូរស័ព្ទ ហើយ​ទិន្នន័យ​ទីតាំង​មួយចំនួន​អាច​រក្សាទុក​ក្នុង​សេវា​ដទៃទៀត​ដូចជា​៖ «​ស្វែងរក​»​និង​ផែនទី​៕
​សូ​យ​ន​

spot_img
×