Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​អ្នកបើក​បរមាន​អារម្មណ៍​«​អាម៉ាស់​»​ព្រោះ​ក្រុមហ៊ុន​ប្រគល់​ទំនិញ​បាន​ប្ដូ​ឈ្មោះ​«​ទៅជា​ឆ្កែ​លឿន​»

spot_img

ទោះបីជា​ក្រុមហ៊ុន​ចិន​មួយ​នេះ​បកស្រាយ​ថា ឆ្កែ​គឺជា​សត្វ​រត់លឿន ហើយ​ទុក​ចិ​ត្ដ​ក្ដី ប៉ុន្ដែ​អ្នកបើកបរ​ជាច្រើន​មាន​អារម្មណ៍​ថា​អាម៉ាស់​នៅពេល​ប្រាប់​គេ​ពី​ឈ្មោះ​ក្រុមហ៊ុន​ដែល​ខ្លូន​ធ្វើការ​។​

​ឡូ​ហ្គោ​ចាស់​របស់​ក្រុមហ៊ុន​និង​ឡូ​ហ្គោថ្មី​

​តាម​South China Morning Post ផ្សាយ​ថ្ងៃទី​២១​ខែសីហា​ឱ្យដឹងថា មាន​អ្នកបើកបរ​ចិន​ជាច្រើន​មាន​អារម្មណ៍​ខឹងសម្បា យ៉ាងខ្លាំង​បន្ទាប់ពី​ត្រូវ​អតិថិជន​និយាយ​បង្អាប់ ព្រោះតែ​ក្រុមហ៊ុន​របស់ខ្លួន​បាន​ប្ដូរ​ឈ្មោះ​ថ្មី​ដោយមាន​ពាក្យ​ថា​…​ឆ្កែ​។​

​បន្ទាប់ពី​ក្រុមហ៊ុន Soyun 58 បាន​ប្ដូរ​ឈ្មោះ​ទៅជា​«​ស្រណ​ក់​លឿន​» កាលពី​សប្ដាហ៍​មុន​នៅលើ​បណ្ដាញ​សង្គម គេ​ឃើញ​មាន​ឃ្លី​ប​មួយចំនួន​របស់​ក្រុម​អ្នកបើកបរ​កំពុង​ធ្វើបាតុកម្ម​នៅមុខ​ក្រុមហ៊ុន នាទី​ក្រុង​Zhengzhou ខេត្ត Henan ។​

​ក្រុម​អ្នកបើកបរ​នោះបាន​សរសេរ​ពាក្យស្លោក​ថា ៖​យើងខ្ញុំ​ត្រូវការ​កិត្តិយស​! យើងខ្ញុំ​ពុំមែន​ជា​ឆ្កែ​ទេ​។​

​ក្រុម​អ្នកបើកបរ​ទាំងនោះ​នូវ​បានឱ្យដឹងថា គ្រា​ដែល​អតិថិជន​ក្រុមហ៊ុន​ប្រើប្រាស់​សេវា​នេះ ច្រើន​សរសេរ​នូវ​ពាក្យ​មាក់ងាយ ជាអាទិ៍​ប្រញាប់​បញ្ជូន​ឆ្កែ​មួយ​ក្បាល​មក​ដឹកទំនិញ​ឱ្យ​ខ្ញុំ​។ ជាការ​ឆ្លើយតប ក្រុមហ៊ុន​នេះ​បានធ្វើ​សេចក្ដី​ប្រកាសថា ឆ្កែ​លឿន​គ្រាន់តែ​ជា​ឈ្មោះ​ប្រតិ​ប​ត្ដិ​ការផ្ដល់សេវា​ដឹកជញ្ជូន​ទំនិញ រើ​ផ្ទះ និង​ប្រគល់​ទំនិញ វា​ពុំមាន​អត្ថន័យ​អសកម្ម​ណាមួយ​ទេ​។ យើងខ្ញុំ​ប្រើ​ឈ្មោះ​នេះ​គ្រាន់តែ​ដើម្បីឱ្យ​អតិថិជន​បានដឹង​ពី​ភាពរហ័សរហួន​និង​គួរឱ្យ​ជឿទុកចិត្ត​របស់​សេវាកម្ម​ក្រុមហ៊ុន​។​

​គួរ​កត់សម្គាល់ថា​«​ឆ្កែ​លឿន​»​បច្ចុប្បន្ន​មាន​អ្នក​ចុះបញ្ជី​ធ្វើ​សេវា​នេះ​ដល់​ទៅ​ជាង​១​លាន​នាក់ ហើយ​ពួកគេ​មាន​អតិថិជន​ជិត ៨​លាន​នាក់​នៅ​ទ្វីបអាស៊ី ក្នុងនោះ​មាន​សិង្ហ​បុរី កូរ៉េខាងត្បូង​និង​ឥណ្ឌា​៕
​លីសា

spot_img
×