Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្ដហោះ​ប្រយុទ្ធ​របស់​ស៊ុយអែត​បាន​ធ្លា​ក់ដោយ​ប៉ះទង្គិច​ជាមួយ​…​សត្វ​ស្លាប​

spot_img

​យន្ដហោះ​ប្រយុទ្ធ​របស់​ស៊ុយអែត​បាន​ជួបប្រទះ​គ្រោះថ្នាក់​ពេល​កំពុង​ប្រតិបត្តិការ​នៅ​ភាគខាងត្បូង​ប្រទេស​នេះ​។​សំណាងល្អ​ដែល​អ្នកបើក​បរបាន​លោត​ចេញ​ក្រៅ​ទាន់​។​

យន្ដ​ហោះ​ប្រយុទ្ធ​Saab JAS 39 Gripen របស់​កងទ័ព​ស៊ុយអែត​នៅ​មូលដ្ឋាន​យោធា​Amari, Estonia 

​តាម RT យន្ដហោះ​ប្រយុទ្ធ​Saab JAS 39 Gripen របស់​កងកម្លាំងប្រដាប់អាវុធ​ស៊ុយអែត នៅ​ថ្ងៃទី​២១​សីហា បាន​ធ្លាក់ចុះ នៅ​ភាគខាងត្បូង​ប្រទេស​នេះ បន្ទាប់ពី​វា​រង​ការប៉ះទង្គិច​ជាមួយ​សត្វ​ស្លាប​មួយ​ហ្វូង​។​

​អ្នកនាំពាក្យ​Johan Lundberg បាន​ឆ្លើយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន TT ថា អ្នកបើក​បរបាន​លោត​ចេញ​ហើយ​លើកដៃ​គ្រវី​ទៅកាន់​ឧទ្ធម្ភាគចក្រ​សង្គ្រោះ​។​គាត់​ហាក់ដូចជា​មិនមាន​បញ្ហា​អ្វី​ទេ​។​ខណៈ​ពេលនេះ​យើងខ្ញុំ​ពុំទាន់​មាន​ព័ត៌មាន​អ្វី​បន្ថែម​។​

​ទោះយ៉ាងណា អ្នកបើកបរ​យន្ដហោះ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​៕
​សូ​យ​ន​

spot_img
×