Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រលក​នៃ​ការលាលែង​ពី​តំណែង កំពុង​បង្កចលាចល​ក្នុង​ឆាកនយោបាយ​អូស្ដ្រាលី​

spot_img
នាយករដ្ឋមន្ដ្រី​អូស្ដ្រាលី Malcolm Turnbull ថ្លែង​ក្នុង​សភាជាតិ ថ្ងៃទី​២១​សីហា​

​វិបត្តិ​ក្នុង​រដ្ឋាភិបាល​របស់​នា​យក​រដ្ឋមន្ដ្រី​អូស្ដ្រាលី Malcolm Turnbull កាន់តែ​យ៉ាប់យ៉ឺន​ឡើង ព្រោះ​គិត​មក​ត្រឹម​យប់​ថ្ងៃទី​២១​សីហា មាន​មន្ដ្រី​រដ្ឋាភិបាល​៧​រូប​បាន​សុំលាលែង​ពី​តំណែង​មុនគេ​ដោយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ Peter Dutton បន្ទាប់ពី​ការបោះឆ្នោត​ទំនុកចិត្ត​នៅ​ព្រឹក​ថ្ងៃ​ដដែល​។​

​រដ្ឋមន្ដ្រី​សេវា​មនុស្ស Michael Keenan គឺជា​បុគ្គល​ថ្មី​បំផុត​សុំលាលែង​ពី​តំណែង ប៉ុន្ដែ​នាយករដ្ឋមន្ដ្រី​Turnbull បាន​បដិសេធ​សំណើ​នេះ​។​មុន​នោះ​មាន​រដ្ឋមន្ដ្រី​និង​ឧបការី​រដ្ឋមន្ដ្រី​៦​រូប​បាន​សុំលាលែង​ពី​តំណែង​។​យ៉ាងណា​មកទល់ពេលនេះ​មានតែ​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ Dutton ទេ​ដែល​ត្រូវបាន​នាយករដ្ឋមន្ដ្រី​យល់ព្រម ហើយ​ចាត់​ឱ្យ​រដ្ឋមន្ដ្រី​ហិរញ្ញវត្ថុ Scott Morrison ធ្វើជា​រដ្ឋមន្ដ្រី​ស្ដីទី​បណ្ដោះអាសន្ន​។​

​ប្រឈមមុខ​នឹង​ស្ថានការណ៍​នេះ នាយក​រដ្ឋ​ម​ន្រី្ដ​Turnbull នឹងត្រូវ​ដំណើរការ​កែទម្រង់​រដ្ឋា​ភិ​បាល​ឱ្យបាន​ឆាប់​តាមរយៈ​ការ ជ្រើសរើស​តំណាងរាស្ដ្រ​ដទៃទៀត​ក្នុង​គណបក្ស​សេរីភាព​មក​ជំនួស​។​

​មុន​នោះ នៅ​ព្រឹក​ថ្ងៃទី​២១​ខែសីហា គណបក្ស​សេរីភាព​អូស្ដ្រាលី​បានមក​ធ្វើការ​បោះឆ្នោត​បេក្ខភាព​មេដឹកនាំ​បក្ស​រវាង​លោក Turnbull និង​លោក​Dutton​។ លទ្ធផល​ចុងក្រោយ​គឺ​នាយករដ្ឋមន្ដ្រី​អូស្ដ្រាលី​បានឈ្នះ​ក្នុង​សំឡេង 48-35​។​

​ក្រោយ​ការបោះឆ្នោត លោក​Dutton បាន​លាលែង​ពីមុខ​តំណែង​រដ្ឋមន្ដ្រី​មហាផ្ទៃ​ភ្លាម ដោយ​លើក​ហេតុផល​ថា​លោក​ចង់​មាន ពេលវេលា​ច្រើន​ដើម្បី​ត្រៀម​បម្រុង​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​គណបក្ស​សេរីភាព​នាពេលខាងមុខ​។​

​ការវិវឌ្ឍ​ន៍​ថ្មី​នេះ​ធ្វើឱ្យ​នាយក​រដ្ឋ​ម​ន្រី្ដ​Turnbull បាន​ស្រែក​អំពាវនាវ​ដល់​រដ្ឋា​ភិ​បាល​ឱ្យ​សាមគ្គី​គ្នា ប្រសិនបើ​មិន​ចង់ឱ្យ គណបក្ស​សេរីភាព​រង​បរាជ័យ​ក្នុងការ​បោះឆ្នោត​នាពេលខាងមុខ​៕
​សូ​យ​ន​


spot_img
×