Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី អំពាវនាវ​សុំ​ឲ្យ​មេដឹកនាំ​កំពូល​របស់​ចិន ជួយ​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​ផ្ទៃក្នុង​ម៉ាឡេស៊ី​

spot_img
បំណុល​ជាតិ ម៉ាឡេស៊ី​កើនឡើង​ដល់ ២៥០​ពាន់​លាន​ដុល្លារ​

នៅក្នុង​កិច្ចប្រឹងប្រែង​កាត់បន្ថយ​ប្រាក់​បំណុល​ជាតិ ដែល​កើន​ឡើងដល់ ២៥០​ពាន់​លាន​ដុល្លារ រដ្ឋាភិបាល​ម៉ាឡេស៊ី របស់លោក​មហា​ធៀរ ធ្លាប់បាន​សើរើ និង​ប្រកាស​ផ្អាក​គម្រោង​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ដែល​នៅ​ក្នុងនោះ​មាន​ផងដែរ គម្រោងការ​របស់​ក្រុមហ៊ុន​រដ្ឋ​ចិន នៅ​ម៉ាឡេស៊ី ដែលមាន​តម្លៃ ២២​ពាន់​លាន​ដុល្លារ​។

​សម្រាប់​រដ្ឋាភិបាល​ថ្មី​របស់​ម៉ាឡេស៊ី គម្រោង​សាងសង់​ភាគច្រើន​ដែល​ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ នៅក្នុង​អាណត្តិ​របស់​រដ្ឋាភិបាល​មុន គ្មាន​តម្លាភាព ហើយ​និង​អយុត្តិធម៌​ខ្លាំងណាស់​សម្រាប់​ភាគី​ម៉ាឡេស៊ី ជាពិសេស គឺ​រឿង​អត្រា​ការប្រាក់​របស់​ចិន​តែម្តង ដែលមាន​កម្រិត​ខ្ពស់ជាង​អត្រា​ដែលមាន​ចែង​នៅក្នុង​កិច្ចសន្យា​។​

ក្នុង​សន្និសីទកាសែត​ជាមួយ​សម​ភាគី​ចិន លោក មហា​ធៀរ មហាម៉ាត់ បាន​ថ្លែង​ស្វាគមន៍​ចិន​ដែល​យល់ព្រម​បង្កើន​ការនាំ​ចូល​ផលិតផល​កសិកម្ម​ពី​ម៉ាឡេស៊ី ដូចជា​ផ្លែ​ទុរេន​ជាដើម​។ ប៉ុន្តែ ជាមួយគ្នា​នោះ នាយករដ្ឋមន្ត្រី របស់​ម៉ាឡេស៊ី​បាន​ថ្លែង​ចង់បាន​ផងដែរ ឲ្យ​រដ្ឋាភិបាល​ចិន​សម្លឹងមើល​បញ្ហា និង​ជួយ​ម៉ាឡេស៊ី ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​ក្នុងស្រុក​ម៉ាឡេស៊ី​។​

សម្រាប់​លោក​មហា​ធៀរ មហាម៉ាត់ ទម្រង់​ថ្មី​នៃ​អាណានិគម​កំពុង​កើតមាន​សព្វថ្ងៃនេះ ព្រោះថា ប្រទេស​ក្រីក្រ មិនអាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​អ្នកមាន​បានទេ​នៅក្នុង​ក្របខ័ណ្ឌ​ទីផ្សារសេរី​។ “​គេ​ត្រូវតែមាន​ផងដែរ ការដោះដូរ​ដោយ​យុត្តិធម៌​” នេះ​ជា​ប្រសាសន៍​របស់លោក​មហា​ធៀរ នៅក្នុង​សន្និសីទកាសែត​ជាមួយ​នាយករដ្ឋមន្ត្រី​ចិន លោក លី ខឺ​ឈាំ​ង​។ លោក​លី ខឺ​ឈាំ​ង​វិញ បាន​ថ្លែង​សង្ឃឹមថា ប្រទេស​ទាំងពីរ​នឹង​ជញ្ជីង​ដោះដូរ​ពាណិជ្ជកម្ម​ស្មើភាព​គ្នា​។​

នៅក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៥​ថ្ងៃ នៅ​ប្រទេស​ចិន ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​និយាយ​ព្រមាន​ផងដែរ​កុំ​ឲ្យ​ប្រទេស​អ្នកមាន​ប្រើ​ធនធាន​រប​ស់​ខ្លួន ដើម្បី​កេង​យក​ប្រយោជន៍​ពី​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​យឺត​ជាង​ខ្លួន​៕
​សូ​យ​ន​

spot_img
×