Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រុម​មន្ត្រី​បច្ចេកទេស រួមគ្នា​ដោះស្រាយ​បញ្ហា​អ្នកញៀន គ្រឿងញៀន​

spot_img

​ភ្នំពេញ ៖ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានបញ្ជាក់​ថា កម្ពុជា​អាច​គ្រប់គ្រង​សភាពការណ៍​គ្រឿងញៀន​បាន​ហើយ កត្តា​នាំមក​នូវ​ភាពជោគជ័យ គឺ​បានមកពី​ឆន្ទៈ ការប្តេជ្ញាចិត្ត និង​ការចូលរួម​ពី​គ្រប់​ផ្នែក និង​គ្រប់​វិស័យ ធ្វើ​សកម្មភាព​ព្រម​គ្នា​ដោយ​ការទទួលខុសត្រូវ ។​

​នៅ​ល្ងាច​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០១៨ កិច្ចប្រជុំ​ភាព​ជា​ដៃគូ​រវាង​វិស័យ​សុខាភិបាល​រដ្ឋអំណាច​មូលដ្ឋាន និង​មន្ត្រី​អនុវត្តន៍​ច្បាប់​ក្នុង​ការអនុវត្ត​ការ ព្យាបាល​អ្នកញៀន​គ្រឿងញៀន​ដោយ​ផ្អែក​លើ​សហគមន៍ នៅ​ខណ្ឌ​ច្បារអំពៅ ត្រូវបាន​បើក​ក្រោម​អធិបតី លោក នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​វត្តមាន​លោក វេជ្ជបណ្ឌិត ឈិត សុផល ប្រធាន​នាយដ្ឋាន​សុខភាព​ផ្លូវចិត្ត និង​ការបំពាន​គ្រឿងញៀន ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​វិស័យ​សុខាភិបាល តំណាង​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​រាជធានី​ភ្នំពេញ ខណ្ឌ​ច្បារអំពៅ សង្កាត់​ទាំង​៨ នៃ​ខណ្ឌ​ច្បារអំពៅ ចំនួន​ជិត​១០០​នាក់ ។​

​លោក ឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស បាន​មានប្រសាសន៍​ស្វាគមន៍​ដល់​អ្នកចូលរួម​ទាំងអស់​ទាំង​មន្ត្រី​អនុវត្ត​ច្បាប់ អាជ្ញាធរ​ដែនដី​មូលដ្ឋាន វិស័យ​សុខាភិបាល​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួម​តាម​ការអញ្ជើញ​ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ជូន​អ្នកញៀន​គ្រឿងញៀន​ឲ្យទៅ​ទទួល​ការព្យាបាល​នៅតា​មមូលដ្ឋាន​សុខាភិបាល​ពេទ្យ​ជាតិ បង្អែក មណ្ឌល​សុខភាព ។​

​លោក ជួប សុខ​ចំរើន ប្រធាន​អង្គការ​ខា​ណា បាន​ថ្លែងថា រាជធានី​ភ្នំពេញ ខេត្ត​ចំនួន​៤ គឺ​រាជធានី​ភ្នំពេញ ខេត្ត​បាត់ដំបង បន្ទាយមានជ័យ សៀមរាប ក្រុងព្រះសីហនុ មាន​អត្រា​ប្រេ​វ៉ាឡង់​មេរោគ​អេដស៍​ក​ម្រឹត​ខ្ពស់​ក្នុង​ចំណោម​ទាំង​អ្នក​ចាក់ និង​អ្នក​មិន​ចាក់​គ្រឿងញៀន​។​

​លោក​វេជ្ជបណ្ឌិត ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​ប្រសាសន៍ថា ការប្តេជ្ញាចិត្ត ផ្តល់​ទំនុកចិត្ត​ដល់​អ្នកញៀន​គ្រឿងញៀន​និង ភាពស៊ីសង្វាក់​រវាង​វិស័យ​សុខាភិបាល មន្ត្រី​អនុវត្ត​ច្បាប់ អាជ្ញាធរ​មូលដ្ឋាន ក្រមសីលធម៌​វិជ្ជាជីវ​:​ជា​កត្តា​ចាំបាច់​សម្រាប់​ជម្រុញ​អ្នកញៀន​គ្រឿងញៀន​ឲ្យទៅ​ទទួលយក​សេវា​ព្យាបាល​ដោយ​ស្មគ្រ័ចិត្ត​ដោយ​ផ្អែក​លើ​សហគមន៍​នៅ​តាម​មូលដ្ឋាន​សុខាភិបាល​។​

​លោក នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ប្រសាសន៍ថា បញ្ហា​គ្រឿងញៀន​លើ​ពិភពលោក​មិន​មាន​សញ្ញា​ថមថយ​ទេ​ប៉ុន្តែ​កម្ពុជា​អាច​គ្រប់គ្រង​សភាពការណ៍​គ្រឿងញៀន​បាន​ហើយ ។ លោក​បាន​បន្ថែមថា កត្តា​នាំមក​នូវ​ភាពជោគជ័យ គឺ​បានមកពី​ឆន្ទៈ ការប្តេជ្ញាចិត្ត​និង​ការចូលរួម​ពី​គ្រប់ផ្នែក និង​គ្រប់​វិស័យ ធ្វើ​សកម្មភាព​ព្រម​គ្នា​ដោយ​ការទទួលខុសត្រូវ ។ នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ បាន​ថ្លែងបន្តថា ការ​ចាត់​បញ្ជូន​អ្នកញៀន​គ្រឿងញៀន​ទៅ​ទទួលយក​សេវា​ព្យាបាល​បាន​កាន់តែ​ឆាប់​គឺ​ជួយ​គាត់​ឲ្យ​ត្រឡប់​មក​រក​ស្ថានភា​ព​ល្អ​ដូច​ដើម និង​បាន​ចូល​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ​និង​សង្គមជាតិ ៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×