Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បទល្មើស​គ្រឿងញៀន ធ្វើឡើង​ក្នុង​វិស័យ​ទូរគមនាគមន៍​ផ្ញើ​សារ​តាម​ទូរស័ព្ទ និង​ប្រើ​កលល្បិច លាក់​លួច​បង្កប់ ក្នុង​បញ្ញើ​ប្រៃសណីយ៍​

spot_img

​រាជធានី​ភ្នំពេញ ៖ ស្របពេល​ដែល​បច្ចុប្បន្ន​នេះ មាន​បទល្មើស​គ្រឿង​មួយចំនួន ត្រូវ​បាន​ប្រព្រឹត្តឡើង តាម​វិស័យ​ទូរគមនាគមន៍​ផ្ញើ​សារ​តាម​ទូរស័ព្ទ និង​ប្រើ​កលល្បិច​លាក់​លួច​បង្កប់ ក្នុង​បញ្ញើ​ប្រៃសណីយ៍​នោះ មន្ត្រី​មកពី​អង្គការ​ដៃគូ មន្ត្រីរាជការ និង​ប្រតិបត្តិ​ករ​វិស័យ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៅ​កម្ពុជា សរុប​៤០០​នាក់ ទទួលបាន​ការបណ្តុះបណ្តាល នូវ​ចំណេះដឹង​បទ​ពិសោធន៍ បញ្ហា​គ្រឿងញៀន ពី​ថ្នាក់ដឹកនាំ​ក្រុម​បច្ចេកទេស​ការងា​រគ្រឿង​ញៀន​-​អេដស៍ ក្នុង​អង្គ​សិក្ខាសាលា “​យើង​នាំគ្នា​ចូលរួម​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដើម្បី​បញ្ចប់​អេដស៍​នៅ​ឆ្នាំ​២០២៥ “​នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៨ ។​

​លោក ខាយ ឃុនហេង រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន និង​អេដស៍ បាន​លើក​យក​នូវ​បទពិសោធន៍ ដែល​បាន​អនុវត្ត​ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​-​អេដស៍ ក្នុង​វិស័យ​ប្រៃ​សណីយ៍​និង​ទូរគមនាគមន៍​នៅ​កម្ពុជា ដែល​បាន​ធ្វើ​ការបង្ការ​ទប់ស្កាត់ តាម​វិស័យ​ទូរគមនាគមន៍​ផ្ញើ​សារ​តាម​ទូរស័ព្ទ និង​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន ឆ្លងកាត់​ព្រំដែន ដែល​ជនល្មើស ប្រើ​កលល្បិច​លាក់​លួច​បង្កប់ ក្នុង​បញ្ញើ​ប្រៃសណីយ៍​។​

​លោក​ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ថ្លែងថា យោង​លើ​ច្បាប់ ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន និង​លិខិត​បទដ្ឋាន​ផ្សេងៗ ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន “​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ត្រូវធ្វើ​ជា​ពហុ​វិស័យ តាម​តួនាទី​ភារកិច្ច របស់​ក្រសួង​ស្ថាប័ន ជា​សមាជិក​ហើយ​ត្រូវការ​ជា​ចាំបាច់ ការចូលរួម​ពី​យើងទាំងអស់គ្នា ” និង​បាន​លើក​យក​ពី​ផលប៉ះពាល់ និង​គ្រោះថ្នាក់​នៃ​គ្រឿងញៀន មក​បង្ហាញ​ជូន ដើម្បី​ជា​ពុទ្ធិ​សម្រាប់​ធ្វើ​ការផ្សព្វផ្សាយ​បន្ត ទៅកាន់​មនុស្ស​ជា​ទីស្រឡាញ់ ។​

​លោក ហោ ប៊ុន​ឡេង អគ្គលេខាធិការរង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ និង​ជំងឺអេដស៍ បានបញ្ជាក់​ថា ការឆ្លង​អេដស៍​តាមរយៈ​ការ​រួមភេទ លែង​ជា​បញ្ហា​ទៀត​ទេ ប៉ុន្តែ​មាន​បញ្ហា​ការឆ្លង​តាមរយៈ​ការប្រើប្រាស់​គ្រឿងញៀន ជាមួយគ្នានេះ ការបង្ការ​បញ្ហា​គ្រឿងញៀន​បាន គឺ​អាច​បង្ការ​ការឆ្លង​មេរោគ​អេដស៍​បាន ជាមួយ​គ្នា​ដែរ “​គ្មាន​គ្រឿងញៀន គ្មាន​អេដស៍ ជា​ជម្រើស​សម្រាប់​លោក​អ្នក “៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

    

spot_img
×