Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពង្រឹងសមត្ថភាព មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល តាមរយៈ​គម្រោង CPI របស់​រដ្ឋាភិបាល​អូស្ត្រាលី​

spot_img

​ភ្នំពេញ ៖ អគ្គស្នងការ​រង​នគរបាលជាតិ បាន​លើក​ឡើង​ប្រាប់​ដល់ រដ្ឋាភិបាល​អូស្ត្រាលី មន្ត្រី​ស្ថានទូត​អូស្ត្រាលី​ថា គម្រោង​ការងារ​នគរ​បាល និង​សហគមន៍ (CPI) ក្រោយ​ការជួយឧបត្ថម្ភ​ពី​រដ្ឋាភិបាល​អូស្ត្រាលី បាន​ជួយ​បង្កើន និង​ពង្រឹង​សមត្ថភាព ដល់​មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ព្រមទាំង​ឥរិយាបថ ទំនាក់ទំនង​ការងារ ជាពិសេស​ការបម្រើ​សេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ ។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​លើក​ទី​៤ គណៈកម្មការ​ដឹកនាំ​គម្រោង​ការងារ​នគរបាល និង​សហគមន៍​នា​រសៀល​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៨​លោក នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គស្នងការ​រង​នគរបាលជាតិ បាន​មានប្រសាសន៍ថា ក្រោយ​ពី​អនុវត្ត​គម្រោង​នេះ​បាន​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​មន្ត្រីនគរបាល​នៃ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល បាន​ល្អ​ប្រសើរ​ច្រើន ជាពិសេស​ការបម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ។ លោក​បាន​ប្រសាសន៍​បន្ត​ទៀត​ថា តាមរយៈ​គម្រោង​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ក៏ដូចជា​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បន្ថែម​ការយកចិត្ត​ទុកដាក់ គាំទ្រ​ទាំង​សម្ភារ ថវិកា​សម្រាប់​បម្រើការ​ដល់​ការងារ​មន្ត្រី​នគរបាល​នៃ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្នុងនោះដែរ​ថ្មីៗ​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ប្រគល់​ម៉ូតូ ១​គ្រឿង សម្រាប់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទូទាំង​ប្រទេស​ផង​ដែរ ។​

​ឆ្លៀត​ក្នុង​ឱកាស​នេះដែរ លោកនាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ រដ្ឋាភិបាល​អូស្ត្រាលី មន្ត្រី​ស្ថានទូត​អូស្ត្រាលី ដែល​បាន​សម្របសម្រួល និង​ឧបត្ថម្ភ​គាំទ្រ​ទាំង​សម្ភារ ថវិកា ដល់​គម្រោង​នេះ​ផងដែរ និង​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ សហការី គម្រោង និង​មន្ត្រីនគរបាល​នៃ​នាយកដ្ឋាន​នគរបាល​កិច្ចការ​ប៉ុស្តិ៍​រដ្ឋបាល ដែល​តែងតែ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការងារ​អនុវត្ត​គម្រោង​នេះ​ប្រកបដោយ​ប្រសិទ្ធភាព ។​

​លោក នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ បាន​បញ្ជាក់​ដែរ​ថា ឆ្នាំ​ទី​២ នៃ​គម្រោង​នេះ​ត្រូវបាន​បញ្ចប់ ហើយ​គម្រោង​បាន​បន្ត ឆ្នាំ​ទី​៣ ដែល​មាន​រយៈពេល​មួយ​ឆ្នាំ (​ខែកក្កដា ឆ្នាំ​២០១៨ ដល់​ខែ​មិថុនា ឆ្នាំ​២០១៩) ហើយ​ជា​ឆ្នាំ​ចុងក្រោយ​នៃ​គម្រោង ។ ទោះបីជា​គម្រោង​ត្រូវបាន​បញ្ចប់ ឬ​ក៏​នៅ​បន្ត​ទៀត​ក៏​ដោយ លោក​នឹង​បន្ត​និរន្ត​ភាព​ការងារ​នេះ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ត​ទៀត​ផង​ដែរ ព្រោះ​ថា​គម្រោង​ការងា​រន​គ​របាល និង​សហគមន៍​នេះ ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​ជា​ពិសេស​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ផង​ដែរ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×