Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បវរកញ្ញា​ហុងកុង​នេះ​រង​ព្យុះ​រិះគន់ បន្ទាប់​ធ្វើ​រឿង​ដ៏​ប្រឈម​គ្រោះថ្នាក់​ជាមួយ​ល្បែង​ពេញនិយម​ថ្មី ‘Kiki Challenge’ (​វីដេអូ​)

spot_img

​បេ​ក្ខ​នារី​បវរកញ្ញា​ហុងកុង នាង Tania Chan Yuen-ching ត្រូវបាន​គេ​រិះគន់ថា​បាន​ចូលរួម​ក្នុង​សកម្មភាព​កំពុង​ពេញនិយម​មួយ​នៅលើ​អ៊ិន​ធើរ​ណែ​ត ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា “Kiki challenge” ។​

​នៅក្នុង​វីដេអូ​នៅលើ Instagram មាន​រយៈពេល ៣៥ វិនាទី ដែល​ឥឡូវនេះ​ត្រូវបាន​លុបចោល នាង Chan ត្រូវ​បានឃើញ​ចាក​ចេញពី​រថយន្ត​រប​ស់​នាង ខណៈ​រាំ​ទៅតាម​បទ​ចម្រៀង “In My Feelings” របស់​អ្នកចម្រៀង​រ៉េ​ប​ជនជាតិ​កាណាដា Drake ខណៈ​រថយន្ត​កំពុង​ចលនា​យឺតៗ ។ នេះ​បើតាម South China Morning Post រាយការណ៍​ឲ្យ​ដឹង ។​

​ស្រី​ស្អាត​វ័យ ២៣ ឆ្នាំ រូបនេះ បាន​អង្គុយ​បញ្ចេញ​កាយវិការ​ជាមួយ​ដៃ​រាំក្បាច់​ហាត់​កាយសម្ព័ន្ធ មុនពេល​បើកទ្វារ​រថ​យន្ត​ចុះ និង​បន្ត​ចាក់​ក្បាច់​រាំ​ព្រមទាំង​ដៃ​និង​ជើង ខណៈ​រថយន្ត​រំកិល​ទៅមុខ​យឺតៗ និង​បន្ទាប់មក បាន​ទាញ​ខ្សែបូ​ពណ៌​ផ្កាឈូក​ចេញមក​ខាងក្រៅ​… រួច​ឡើង​ជិះ​រថយន្ត​វិញ ។​

​អ្នកលេង​អ៊ិន​ធើរ​ណែ​ត​បាន​សម្តែង​ការ​ពុំ​ពេញចិត្ត​នឹង​ទង្វើ​របស់ Chan ដែល​បាន​ចូលរួម​លេង​ការប្រកួតប្រជែង​បែបនេះ​ឡើយ ។ អ្នកលេង​អ៊ិន​ធើរ​ណែ​តម្នាក់​បានសរសេរថា​៖ «​ជំហាន​ទី​១ ខ្ញុំ​គិតថា​វា​គ្មាន​ន័យ​អ្វី​សោះឡើយ ហើយ​ទង្វើ​ដ៏​ឆ្កួតៗ​បែបនេះ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ទៀតផង ។ ទី​២ វីដេអូ​នេះ ពុំបាន​បង្ហាញ​ឲ្យ​ឃើញ​នាង​រើស​ខ្សែបូ​ពណ៌​ផ្កាឈូក​របស់​នាង​ចូលក្នុង​រថយន្ត​វិញ​ទេ ដែល​នេះ​ជា​សកម្មភាព​មួយ​ជំរុញ​ឲ្យ​មានការ​ពង្រាយ​សំរាម​នៅ​ទីសាធារណៈ​» ។​

​ម្នាក់ទៀត​សរសេរថា​៖ «​ពិតជា​ឡប់ៗ​មែនទែន​! តើ​នាង​សមជា​បវរ​ក​ញ្ញ​ហុងកុង​ដ៏​គំរូ​មួយរូប​ទេ ប្រសិនបើ​នាង​បែរជា​មក​បង្ហាញ​ឥរិយាបទ​បែបនេះ​?» ។​

#GoodMorning

A post shared by Tania Chan 陳苑澄 (@taniachanyc) on

Daily Mail រាយការណ៍​ថា បន្ទាប់ពី​មានប្រតិកម្ម​ខ្លាំងក្លា បវរកញ្ញា​រូបនេះ​បានធ្វើការ​សុំទោស ទៅដល់​អ្នកគាំទ្រ​របស់​នាង ចំពោះ​ហេតុការណ៍​ដែល​នាង​បានធ្វើ​ឡើង​កាលពី​ថ្ងៃ​ពុធ ។

​ខណៈដែល​អាជ្ញាធរ​បាន​ព្រមាន​ពលរដ្ឋ​ទាំងអស់ អំពី​គ្រោះថ្នាក់​ដែល​អាច​កើត​មាននៃ «​ការប្រកួតប្រជែង​រប​ស់ Kiki», អ្នកខ្លះ​នៅតែ​រក​វិធី​ដើម្បី​ធ្វើ​និន្នាការ​សប្បាយរីករាយ និង​ប្រកបដោយ​សុជីវធម៌ និង​ភាពត្រឹមត្រូវ ដូចជា​កសិករ​ឥណ្ឌា​ដែល​រាំ​ជាមួយ​គោ​របស់​ពួកគេ ៕ ឧត្តម (nextshark)​

spot_img
×