Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការចិញ្ចឹម​ជ្រូក​កណ្តុរ អាច​យក​ទៅ​ផ្គត់ផ្គង់​ទីផ្សារ សម្រាប់​លើ​កម្ពស់ ជីវភាព ប្រជាពលរដ្ឋ​

spot_img

លោក​រដ្ឋមន្ត្រី សាយ សំ​អាល់ បានស្នើ​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ឱ្យបាន​ខ្ពស់ ជា​ពិសេស​ពិនិត្យ​និង​សិក្សា​បន្ថែមទៀត លើ​ជំនាញ​និង​បច្ចេកទេស ក្នុងការ​ចិញ្ចឹមសត្វ​ជ្រូក​កណ្តុរ នៅ​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ាល់ មាន​សុខភាព​ល្អ និង​ទទួលបាន​ទិន្នផល​ខ្ពស់ ។​

​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ចុះទៅពិនិត្យ ការចិញ្ចឹម​ជ្រូក​កណ្តុរ នៅ​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ាល់ ខេត្ត​ពោធិ៍សាត់ និង​សំណេះសំណាល​ជាមួយ​មន្ត្រី ឧទ្យានុ​រ​ក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​កាលពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៨ ។​

​លោក សាយ សំ​អាល់ បាន​ជម្រុញ​ឱ្យ​មាន​ការចិញ្ចឹម​សត្វ​ជ្រូក​កណ្តុរ (​ជ្រូក​ពូជ​ជនជាតិ​) និង​សត្វ​មាន់ ដែល​ទាំងនេះ គឺជា​ផ្នែក​មួយ​សម្រាប់​ជីវភាព ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​នេះ មិនតែប៉ុណ្ណោះ​អាច​យក​ទៅ​ផ្គត់ផ្គង់​ទីផ្សារ នៅក្នុង​ស្រុក​ថែមទៀត​ផង ។​

​លោក​ខៀវ បូរិន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន បានឱ្យដឹងថា គោលបំណង​នៃ​ការបង្កើត​មជ្ឈមណ្ឌល នៃ​ការចិញ្ចឹម​ជ្រូក​កណ្តុរ (​ជ្រូក​ពូជ​ជនជាតិ​) គឺ​ដើម្បី​ផលិត​កូនជ្រូក​ទាំងអស់នេះ ចែក​ជូន​ប្រជាកសិករ​នៅក្នុង​សហគមន៍ តំបន់ការពារធម្មជាតិ ដែល​នេះ​ជា​គោលដៅ​របស់​ក្រសួង​បរិស្ថាន​ដែល​បាន​ជំរុញ និង​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ឱ្យ​ចិញ្ចឹម​ជ្រូក ដែល​អាច​ពឹងពាក់​លើ​ចំណី​ក្នុងស្រុក និង​ការរីកលូតលាស់​តាម​លក្ខណៈ​ធម្មជាតិ មិនតែប៉ុណ្ណោះ​អាច​យក​ទៅ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ក្នុង​ការរក​ប្រាក់ចំណូល​សម្រាប់​ជីវភាព ។​

​លោក​អគ្គនាយក​បន្តថា បន្ទាប់ពី​ទទួលបាន​គោលការណ៍ ក្រោយ​សន្និត​បាត​ក្រសួងបរិស្ថាន កាលពី​ឆ្នាំ​ស​២០១៧ អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន បាន​បង្កើត​ស្ថានីយ៍​ចិញ្ចឹម​ជ្រូក​ពូជ​នេះ បាន​២​កន្លែង​ទាំង​នៅទីនេះ និង​មួយ​កន្លែង​ទៀត​នៅក្នុង ខេត្ត​មណ្ឌលគិរី ដែល​ជា​សហគមន៍​តំបន់ការពារធម្មជាតិ​ដែរ ។ មជ្ឈមណ្ឌល​ចិញ្ចឹម​ជ្រូក​កណ្តុរ (​ជ្រូក​ពូជ​ជនជាតិ​) នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ាល់ នៅ​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់ មាន​ផ្ទៃដី​សរុប​ចំនួន​៣​ហិច​តា ។​

​សូមបញ្ជាក់​ថា នៅក្នុង​ការចុះពិនិត្យ​មជ្ឈមណ្ឌល​ចិញ្ចឹម​ជ្រូក​កណ្តុរ និង​ជួប​សំណេះសំណាល ជាមួយ​មន្ត្រី​បរិស្ថាន​ខេត្ត​រួចមក លោក​រដ្ឋមន្ត្រី សាយ សំ​អាល់ ក៏​បាន​អញ្ជើញ​ដាំ​កូន​ឈើ ជា​និមិត្តរូប​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ាល់​ផងដែរ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

     

spot_img
×