Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​សុំ​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​

spot_img

​ភ្នំពេញ​៖ អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) សុំ​ចូល​មក​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនួន​កើនឡើង​សរុប ៥៦២​នាក់ គិត​ត្រឹម​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​ក្នុងនោះ​លោក អ៊​ក គឹម​ហាន អនុប្រធាន​ខុទ្ទកាល័យ​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អោយ​ក្រុមការងារ​គេហទំព័រ គ​ហ​ទំព័រ​គណបក្ស ប្រជាជន​កម្ពុជា ដឹង​តាមរយៈ Telegram ថា គិត​ត្រឹម​ថ្ងៃ​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ក្រុមប្រឹក្សា​CNRP សុំ​ចូល​មក​រួមរស់​ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា មាន​សរុប ៥៦២​នាក់​។ ក្នុងនោះ​មាន​តំណាងរាស្ត្រ ១​នាក់ ក្រុមប្រឹក្សា​ខេត្ត ៧​នាក់ ក្រុមប្រឹក្សា​ស្រុក ក្រុង ៤៤​នាក់ ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ៥១០​នាក់​(​មេឃុំ​ចៅសង្កាត់​៤៦​នាក់ ជំទប់​ទី​១​ស្នើ​នឹង​៤៩​នាក់ ជំទប់​ទី​២ ចំនួន​៩៧​នាក់ សមាជិក​ចំនួន​៣១៨​នាក់​) មកពី​៣៦៧​ឃុំ​សង្កាត់​។​

​លោក គឹម សន្តិភាព អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​មានប្រសាសន៍ថា ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ វា​មិន​បាន​ប៉ះពាល់​សិទ្ធិ និង​ឆន្ទៈ​ពលរដ្ឋ​ជាង ៣ លាន​នាក់​នោះទេ ផ្ទុយទៅវិញ​ការរំលាយ​នេះ​គឺជា​ការការពារ​សិទ្ធិ និង​ឆន្ទៈ​ប្រជាពលរដ្ឋ​ព្រោះ​ពលរដ្ឋ​ចង់បាន​សេចក្ដីសុខ សណ្ដាប់ធ្នាប់​សង្គម ហើយ​វា​ក៏​ជា​ការអនុវត្ត​ច្បាប់​មួយ​ដែល​ពលរដ្ឋ​ចង់បាន និង​យុត្តិធម៌​នៅក្នុង​សង្គម​។​

​ការ​ថ្លែង​បែប​នេះ​បាន​ធ្វើឡើង​នៅ​ក្នុង​កិច្ចពិភាក្សា​តុមូល​ស្ដីពី ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក្រោយ​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​មាន​ការចូលរួម​ពី លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា លោក គឹម សន្តិភាព​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ផាន់ សិទ្ធី តំណាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​លោក ចិន ថុន តំណាង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​មាន​អ្នកចូលរួម​ផ្សេងទៀត​ប្រមាណ​ជាង ២០០ នាក់​នៅ​សាលប្រជុំ​រាជបណ្ឌិត្យសភា​កម្ពុជា។​

​លោក​បាន​បញ្ជាក់ថា​៖ ករណី​ដែល​នាំ​ឲ្យ​បក្ស CNRP ត្រូវបាន​រំលាយ​ដោយ​តុលាការ​នេះ បើ​យើង​ពិនិត្យ​ក្នុង​អត្ថបទ​ច្បាប់​គឺ​គណបក្ស​បាន​ប្រព្រឹត្ត​កំហុស​ដូច ដែល​មានចែង​ក្នុង​ច្បាប់​នៃ​មាត្រា​ថ្មី​នេះ​ដែល​មាន​ពាក់ព័ន្ធ​ដល់ រចនាសម្ព័ន្ធ និង​ថ្នាក់ដឹកនាំ​របស់​គណបក្ស​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×