Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ Venezuela ភ័យ​ស្លន់ស្លោ​នាំគ្នា​ចេញ​ឈរ​តា​មដង​វិថី ព្រោះ​គ្រោះ​រញ្ជួយ​ដី​មាន​ម្រិ​ត​៧,៣​រង្វាស់​រិ​ច្ឆ​ទ័​រ​

spot_img
​ពលរដ្ឋ​នៅ​រដ្ឋធានី​កា​រ៉ា​កាស នាំគ្នា​ចេញ​តាម​ដង​វិថី ព្រោះ​ខ្លាច​អគា​បាក់​សង្កត់​

​ការរញ្ជួយ​ដី​កម្រិត​៧,៣​បានកើត​ឡើង​នៅ​តំនាប់​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​Venezuela នៅវេលា​ម៉ោង​៥​និង​នាទី​ល្ងាច​ថ្ងៃទី​២១​ខែសីហា​។​

​ការរញ្ជួយ​ដី​នេះ​អូសបន្លាយ​រយៈពេល​១​នាទី ហើយ​បានធ្វើឱ្យ​មនុស្សម្នា​ច​លាច​ភ័យ​ស្លន់ស្លោរ​ត់ទៅ​ទីវាល​។​គេ​នៅ​ពុំទាន់​ទទួលបាន​របាយការណ៍​ពី​ការស្លាប់​ឬ​របួស​ឡើយ​។​មជ្ឈមណ្ឌល​ប្រកាសអាសន្ន​ពី​រលក​ស៊ូណាមិ​នៅ​សមុទ្រ​របស់​អាមេរិក​(PTWC)​ដំបូង​បាន​ផ្សាយ​ព័ត៌មាន​ប្រកាសអាសន្ន​ពីរ​លក​ស៊ូណាមិ ពី​តំបន់ឆ្នេរ​កៀក​ស្នូល​រញ្ជួយ ប៉ុន្ដែ​ក្រោយមក​ក៏បាន​ប្រកាស​លុបចោល​វិញ​។​

​តាម​លោក Elia Sanchez ជា​វេជ្ជបណ្ឌិត​ម្នា​ក់នៅ​ភូមិ​Cumana និយាយថា ខ្ញុំ​កំពុង​ដេក​លើ​គ្រែ​មើល​ទូរទស្សន៍ ស្រាប់តែ​គ្រែ​ដេក​ចាប់ផ្ដើម​រង្គើ ហាក់ដូច​វា​ធ្វើ​ពី​ទឹក​ចឹ​ង ។​ពួក​ខ្ញុំ​បាន​រត់​ពី​ជាន់​ទី​៩ ចុះមក​ដី ជាមួយ​អារម្មណ៍​តក់ស្លុត​ថា​ការរញ្ជួយ​ដី​នេះ​មិន​ចប់​ឡើយ​៕

លីសា

រូប​ស្នូល​រញ្ជួយ​ដី​ស្ថិតនៅ​ជម្រៅ​123,2 km នា​ឆ្នេរសមុទ្រ​ភាគ​ខាងជើង​Venezuela


spot_img
×