Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អណ្តើក និង​ទន្សាយ​រត់ប្រណាំង​គ្នា​មែនទែន ចង់​ដឹង​ឬ​អត់ថា​អ្នកណា​ឈ្នះ​? (វីដេអូ)

spot_img

​អណ្តើក​រត់ប្រណាំង​គ្នា​ជាមួយ​ទន្សាយ​គឺជា​រឿងព្រេង​កុមារ ដែល​យើង​គ្រប់​គ្នា​ប្រាកដជា​ធ្លាប់​បាន​លឺ​ ​និង​ធ្លាប់​បាន​អាន កាលពី​នៅ​តូចៗ​។ នៅពេល​លឺថា អណ្តើក​រត់ប្រណាំង​ជាមួយ​ទន្សាយ គ្រប់​គ្នា​ប្រាកដជា​គិតថា ទន្សាយ​នឹង​ឈ្នះ ដោយសារ​តែ​វា​ជា​សត្វ​រត់លឿន ខណៈ​អណ្តើក​ជា​សត្វ​យឺត​​និង​វារ​បាន​យឺតៗ​។​

​រឿងព្រេង​កុមារ​នេះ​តែងតែ​ត្រូវ​គេ​និយាយ​ត​គ្នា​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ដោយសារ​តែ​វា​ផ្តល់​ការ​​អប់រំ​ល្អ​។​

​នៅពេលនេះ រឿងព្រេង​មួយ​នេះ​បាន​ក្លាយជា​រឿង​ពិត​ហើយ ដោយសារ​មាន​មនុស្ស​មួយ​ក្រុម​បាន​​ធ្វើ​ការពិសោធន៍ ដោយ​ឲ្យ​អណ្តើក និង​ទន្សាយ​រត់ប្រណាំង​គ្នា​មែនទែន ហើយ​លទ្ធផល​ពិ​ជា​គួរឲ្យ​​ភ្ញាក់ផ្អើល​។​

​បើ​តាម​វីដេអូ​បានបង្ហាញ​ថា នៅ​ពេល​ចាប់ផ្តើម​ប្រកួត ទន្សាយ​ចាប់ផ្តើម​រត់​ទៅមុខ​ដល់​ពាក់ក​ណ្តា​ល​​ទី ខណៈ​អណ្តើក​កំពុង​វារ​មក​យឺតៗ ហើយ​ធ្វើឲ្យ​អ្នកគ្រប់គ្នា​គិតថា ទន្សាយ​ប្រាកដជា​ឈ្នះ ដោយសារ​​វា​នាំមុខ​ឆ្ងាយ ប៉ុន្តែ​អ្វី​ដែល​ធ្វើឲ្យ​ពួកគេ​ភ្ញាក់ផ្អើល​នោះ​គឺថា ទន្សាយ​ឈប់​នៅ​ស្ងៀម​នៅ​ពាក់កណ្តាល​ទី​​។​

​អណ្តើក​ខំ​បន្តដំណើរ​ទៅ​មុខ​មិន​ឈប់​សម្រាក រហូត​ដល់​វា​បាន​ទៅដល់​ទី​ផ្តាច់​ព្រ័ត​។ ក្នុង​រឿង​នេះ យើង​អាច​ទទួលបាន​មេរៀន​ដ៏​ល្អៈ “​ការអត់ធ្មត់​គឺជា​ដំណើរ​ឆ្ពោះ​ទៅរក​ភាពជោគជ័យ​”​។ “​ត្រូវ​ធ្វើដំណើរ​ទៅ​មុខ​ជា​និច្ច ទោះបី​អ្នក​ធ្វើ​ដំណើរ​យឺត​ក៏ដោយ មិនយូរ​មិនឆាប់ អ្នកនឹង​ទៅដល់​គោលដៅ​”៕ សុភ័ក្ត្រ

 

​ប្រភព​៖ Trends Zilla​

spot_img
×