Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​អាជ្ញាធរ​ដែនដី ដែល​បាន​ទៅ​ចាប់​ដី​រដ្ឋ​នៅ​តំបន់​មិនរ​រៀបរយ ធ្វើ​ផ្ទះ​ជួល​ប្រញាប់​ប្រគល់​មក​ឲ្យ​រដ្ឋ​គ្រប់គ្រង​វិញ ជាបន្ទាន់​

spot_img

​ភ្នំពេញ​៖ លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​ឲ្យ​មន្ត្រីអាជ្ញាធរ​ដែនដី​ដែល​បាន​ទៅ​ចាប់​ដី​រដ្ឋ នៅ​តំបន់​មិនរ​រៀបរយ​របស់​សហគម​ន៍​ក្រីក្រ ប្រញាប់​ប្រគល់​មក​ឲ្យ​រដ្ឋ​គ្រប់គ្រង​វិញ​ជាបន្ទាន់ កុំ​ឱ្យ​ឈាន​ដល់​ការប្តឹង​ផ្តល់​តុលា​រការ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​បែប​នេះ ក្នុងឱកាស​លោក​អញ្ជើញ​ជា​អធិបតីភាព​សិក្ខាសាលា​ស្ដីពី​ការត្រួតពិនិត្យ​តាមដាន និង​ការគាំទ្រ​ដល់​ការអនុវត្ត​សកម្មភាព​ពាក់ព័ន្ធ​និង​ការលើកកម្ពស់​ភាព​ធន់​របស់​សហគមន៍​ក្រីក្រ កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែវិច្ឆិកា​ឆ្នាំ​២០១៧ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក​ថា​៖​ដោយ​កន្លងមក​មាន​មន្ត្រី​អាជ្ញាធរ​ខ្លះទៅ​ចាប់​ដី​សារ​ធាណៈ​របស់​រដ្ឋ ដូ​ជា​ដី​ប្រឡាយ​យក​មក​សាងសង់​ផ្ទះ​ជួល សម្រាប់​ជួល​ឱ្យ​សហគមន៍​ក្រីក្រ​រស់នៅ​កន្លងមក​នោះ​បើ​នៅពេល​ខាងមុខ មិន​ព្រម​ប្រគល់​ឲ្យ​ទេ រដ្ឋបាល​រាជធានី​អាច​ប្តឹង​ទៅ​តុលាការ​ដាក់ទោស​ទាន់​ថែម​ទៀត​។​

​ជាមួយគ្នា​នោះ​លោក​អភិបាល​រាជធានី​បានដាក់​បញ្ជា​ដល់​អាជ្ញាធរ​គ្រប់​បណ្តា​ខណ្ឌ​ទាំង​អស់ និង​សមត្ថកិច្ច​ប៉ូលីស ហាម​ដាច់ខាត​មិនឲ្យ​យក​លុយ​ពលរដ្ឋ ពី​ការធ្វើ​សៀវភៅ​ស្នាក់នៅ អត្តសញ្ញាណប័ណ្ណ អាត្រានុកូលដ្ឋាន​តែ​ដាច់ខាត​មិនមែន​មិនយ​កលុយ​ហើយ​បែរជាអ​ត់​ធ្វើ​ជូន​ប្រជាពលរដ្ឋ​នោះ​ទេ​បើ​នៅ​តែ​មាន​រឿងហេតុ ជំរិត​យក​លុយ​យក​កាក់​ពី​ប្រជាពលរដ្ឋ​តាមរយៈ​ការផ្ដល់សេវា​សាធារណៈ​បន្តទៅទៀត គ្រប់​គណៈបញ្ជាការ​ឯកភាព​គ្រប់​ខណ្ឌ​ទាំងអស់​ត្រូវ​ទទួល​ខុស​ត្រូវ ចំពោះ​សកម្មភាព​អសកម្ម​ទាំងអស់​ខាងលើនេះ​។ លោក​អភិបាល​រាជធានី​ភ្នំពេញ​បន្តទៀតថា​៖​នៅពេលនេះ​វា​ដល់ពេល​ព្យាបាល​ហួសពេល​ដុះក្អែល​ចំពោះ​មន្ត្រី​អសកម្ម។​

​ចំពោះ​មន្ត្រី អាជ្ញាធរ ខណ្ឌ សង្កាត់ ត្រូប​បំរើ​ប្រជាពលរដ្ឋ​ដោយ​ស្មោះត្រង់​និង គ្រប់​ជ្រុងជ្រោយ បើ​អស់លោក​ស្រែកថា​ធ្វើ​ការងារ​អាជ្ញាធរ ហត់​នឿយ និង​លំបាក គួរ​ដាក់​ពាក្យសុំ​ឈប់​ទៅ នឹង​មាន​អ្នក​មក​ធ្វើ​ជំ​នួន ទុក្ខឲ្យ​អ្នក​មាន​សម្ថភាព​ធ្វើទៅ​៕ ដោយ​៖​កូឡាប​

spot_img
×