Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ហេតុតែ​ចង់បាន​រូបរាង​តូច​ស្វែ​ល នារី​អាយុ​២១​ឆ្នាំ​បង្អត់អាហារ​ខ្លួនឯង​៣​ឆ្នាំ លទ្ធផល​សល់​តែ ២៥ គ​.​ក្រ និង​ប្រឈម​ស្លាប់​ពីរ​បួស​ខួរក្បាល​ធ្ងន់ធ្ងរ​

spot_img

​នារី​អាយុ ២១ ឆ្នាំ ម្នាក់​មកពី​ទីក្រុង Heilongjiang (​ចិន​) ព្រោះតែ​ចង់បាន​រូបរាង​ស្វែ​ល ដូច្នេះ នាង​ក៏បាន​សម្រេចចិត្ត​បង្អត់អាហារ​ខ្លួនឯង​អស់​រយៈពេល ៣ ឆ្នាំ ដែល​ទីបំផុត បណ្តាល​ឲ្យ​កោសិកា​ខួរក្បាល​របស់​នាង ត្រូវ​ដុនដាប​យ៉ាងខ្លាំង ដែល​វា​ប្រៀប​ដូចនឹង​ខួរក្បាល​របស់​មនុស្ស​អា​យុ ៦០ ឆ្នាំ ។​

​យោងតាម Apple Daily នារី​ម្នាក់នេះ​ដែលមាន​ឈ្មោះថា Xiao Qian មាន​កម្ពស់ ១,៦៧ ម៉ែត្រ និង​ទម្ងន់ ៥៥ គ​.​ក្រ នៅពេល​នាង​មាន​អាយុ ១៨ ឆ្នាំ កាលពី​៣​ឆ្នាំមុន ។ ទោះយ៉ាងណា ការសម្រេចចិត្ត​បន្ត​ជាមួយ​កម្មវិធី​តម​អាហារ​យ៉ាងខ្លាំង​នេះ បានចាប់ផ្តើម នៅពេលដែល​ម្នាក់​ក្នុងចំណោម​អ្នកពិគ្រោះ​យោបល់​នៅ​សយនដ្ឋាន​របស់​នាង បានធ្វើការ​ចំអក​បែប​មើលងាយ និង​និយាយថា Xiao Qian ហាក់ដូច​បាន​ឡើង​ទម្ងន់​កាលពីពេល​ថ្មីៗ​នេះ ។​

​ប៉ុន្តែ នាង​ពុំបាន​ជ្រើសរើស​បញ្ចុះទម្ងន់​នៅក្នុង​លក្ខណៈ​ប្រកបដោយ​សុខភាព​ល្អ​ទេ និង​ផ្ទុយ​ទៅមក​វិញ នាង​បានចាប់ផ្តើម​ប្រើប្រាស់​ភេសជ្ជៈ​ជំនួស​អាហារ និង​ផលិតផល​សម្រក​ទម្ងន់​ដទៃទៀត ដូច្នេះ នាង​អាច​ទទួល​រូបរាង​ស្គម​យ៉ាង​លឿន ។ នាង​ក៏បាន​សម្រេចចិត្ត​កាត់បន្ថយ​ចំណីអាហារ​របស់​នាង ហើយ​គ្រាន់តែ​ញ៉ាំ​អាហារ​មួយពេល​ក្នុង​ថ្ងៃ​ប៉ុណ្ណោះ ។​

Xiao Qian ពិតជា​សប្បាយចិត្ត​យ៉ាងខ្លាំង នៅពេល​នាង​ចាប់ផ្តើម​ស្រក​ទម្ងន់ ហើយ​ប្រការនេះ​បាន​លើកទឹកចិត្ត​នាង​ឲ្យ​បន្ត​ជាមួយ​វិធី​តម​អាហារ​ទៀត ។ ប៉ុន្តែ នាង​មិន​សប្បាយចិត្ត​នោះទេ នៅពេលដែល​នាង​ត្រូវបាន​បង្ខំ​ឲ្យ​ញ៉ាំ​អាហារ ។​

​ទោះយ៉ាងណា បន្ទាប់ពី​រយៈពេល ៣ ឆ្នាំ នៃ​ការ​តម​អាហារ​ដ៏​ឆ្កួតៗ​នេះ Xiao Qian បាន​គ្រប់គ្រង​ស្រក​ទម្ងន់ ៣០ គ​.​ក្រ ដែល​មានន័យថា ទម្ងន់​របស់​នាង​ធ្លាក់ចុះ​រហូត​ត្រឹមតែ ២៥ គ​.​ក្រ ។ ពិតមែន​ហើយ ការ​មាន​ទម្ងន់​មិនល្អ​បែបនេះ នាង​បានចាប់ផ្តើម​ជួបប្រទះ​នូវ​បញ្ហា​ជាច្រើន ដែល​រួមទាំង​ការរីក​រាល​រោគសញ្ញា​លើ​រាងកាយ​របស់​នាង​, គ្មាន​កម្លាំង​ដើរ​, មាន​ស្លាកស្នាម​ជាំ​លើ​រាងកាយ និង​របួស​ច្រើន​លើកជើង​របស់​នាង ។​

​ម្តាយ​របស់​នាង​មានការ​ស្លុតរន្ធត់​យ៉ាងខ្លាំង នៅពេល​នាង​បានដឹងថា ស្ថានភាព​កូនស្រី​របស់​នាង​អាក្រក់​ខ្លាំង​បែបនេះ ហើយ​ខណៈដែល​សុខភាព​របស់ Xiao Qian ខ្សោយ​កាន់តែខ្លាំង​ទៅៗ ម្តាយ​របស់​នាង​បាន​ថតរូប​របស់​កូនស្រី​ជាច្រើន និង​ផ្ញើ​ឲ្យ​គ្រូពេទ្យ​ពិនិត្យមើល ។ នៅពេល​គ្រូពេទ្យ​ឃើញ​រូបភាព​ទាំងនោះ គាត់​បានស្នើរ​ម្តាយ​នាំយក Xiao Qian មកកាន់​មន្ទីរពេទ្យ នៅ​ថ្ងៃទី​២៧ ឧសភា ទីកន្លែង​ដែល​នាង​ត្រូវបាន​វិនិច្ឆ័យ​ជាមួយ​រោគសញ្ញា​ភាពស្គម​រីងរៃ​ដោយ​ការខ្វះ​អាហារ​យូរអង្វែង និង​ខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ ខណៈ​សរីរាង្គ​របស់​នា​ង​មិន​ដំណើរ​ការល្អ ៕ ចន្ទី (Worldofbuzz)​

spot_img
×