Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បង្អែម​ពីរ​មុខ​ត្រូវបាន​មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តតាកែវ​ធ្វើ​ការដកហូត​និង​ហាមឃាត់​មិន​បងប្អូន​ប្រជាពលរដ្ឋ​បរិភោគ​បន្ទាប់ពី​រកឃើញ​ថា​មាន​ផ្ទុក​សារធាតុ​គីមី​បូរ៉ាក់​

spot_img

​តាកែវ​ ៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា ២០១៨ នេះ​ក្រុមមន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្ត​តាកែវ បាន​សហការណ៍ជាមួយ​និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​កំលាំង​សមត្ថកិច្ច ធ្វើការ​ចុះ​ពិនិត្យ​គុណភាព​ទំនិញ បន្លែ​ផ្លែឈើ និង​មុខម្ហូប​ជាច្រើន​មុខ ដែល​ដាក់លក់​នៅតាម​ទីផ្សារ​ក្រុង​ដូន​កែវ ដោយ​ក្នុង​ការចុះពិនិត្យ​នោះ​ដែរ​គឺ​មន្ត្រី​ជំនាញ​កាំកុងត្រូល​បាន​រកឃើញ​បង្អែម​ពីរ​មុខ ជា​ប្រភេទ​បង្អែម​លូត​ស្វិត និង​បង្អែម​បាញ់ឌុក មាន​ផ្ទុក​នៅ​សារធាតុ​គីមី​បូរ៉ាក់ ដែល​ធ្វើអោយ​អ្នក​បរិភោគ​អាច​និង​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ បើសិនជា​ពួកគាត់​បរិភោគ​វា​ជា​ប្រចាំ ។​

លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ បានអោយដឹងថា ការចុះពិនិត្យ​នៅ​ក្នុង​ថ្ងៃនេះ គឺ​មន្ត្រី​ជំនាញ​របស់​យើង​បាន​ធ្វើការ​ពិនិត្យ​លើ​មុខម្ហូប​ជាច្រើន​មុខ រួមជាមួយ​និង​បន្លែ ជាពិសេស សរសៃ​គុយទាវ និង​ប្រហិត​ប៉ាតេ តែ​ជា​លទ្ធផល ទៅលើ​ការធ្វើ​តេស​បឋម ទៅលើ​មុខម្ហូប ដែល​ជា​មុខសញ្ញា​ដែល​ធ្លាប់​មាន​សារធាតុ​គីមី​នោះ គឺ​មិន​មន្ត្រី​ជំនាញ​របស់​យើង​មិន​មាន​រកឃើញ​នៅ​សារធាតុ​គីមី​អ្វី​ឡើយ ដែល​នេះ​ឆ្លុះបញ្ចាំង​អោយឃើញ​ថា ពលរដ្ឋ ក៏ដូចជា​អាជីវករ​លក់ដូ​រទាំង​នោះ​បាន​យល់ដឹង​ច្រើន​អំពី​ផលប៉ះពាល់ ដល់​សុខភាព​អ្នក​បរិភោគ ចំពោះ​ការដាក់​លក់​មុខម្ហូប បន្លែ​ផ្លែឈើ​ណា​ដែល​ជា​របស់​ធម្មជាតិ​ពិត មិន​មាន​សារធាតុ​គីមី ។ ក៏​ប៉ុន្តែ​ផ្ទុយទៅវិញ មន្ត្រី​ជំនាញ​របស់​យើង បាន​រកឃើញ​សារធាតុ​គីមី​បូរ៉ាក់ ដែល​បាន​ដាក់​ទៅលើ​ប្រភេទ​បង្អែម​លូត​ស្វីត និង​បង្អែម​បាញ់ឌុក ទៅវិញ ហើយ​មន្ត្រី​ជំនាញ​របស់​យើង បាន​ធ្វើការ​ដកហូត​បា​ន​ចំនួន ១០​គី​ឡូ យក​មក​បំផ្លាញចោល​ផងដែរ មិនតែប៉ុណ្ណោះ ក្រុម​មន្ត្រី​ជំនាញ​របស់​យើង​ក៏​បាន​ធ្វើ​ការណែនាំ​ដល់​ម្ចាស់​អាជីវករ​លក់ដូរ និង​ជា​អ្នក​ផលិត​បង្អែម​ប្រភេទ​នេះ អោយ​បញ្ឈប់​ការលក់ នៅ​ប្រភេទ​បង្អែម ២​មុខ​ខាងលើនេះ​តទៅទៀត ព្រោះ​វា​បណ្តាល​អោយ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​បរិភោគ ។​

ក្រោយ​បញ្ចប់​ការត្រួតពិនិត្យ​លើ​គ្រឿងឧបភោគ​បរិភោគ​នៅក្នុង​ផ្សារ​ក្រុង​ដូន​កែវ​នេះ​រួច ក្រុម​មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្ត ក៏​បាន​បន្ត​ចុះ​ពិនិត្យ គុណភាព​មុខទំនិញ និង​កាល​បរិច្ឆេ​ក ដែល​ដាក់​លក់ដូរ​នៅតាម​ផ្ទះ និង​នៅតាម​ដេប៉ូ​ស្រ​បៀរ​មួយចំនួន​នៅក្នុង​ខេត្ត​ផងដែរ ៕ តាកែវ​

 

spot_img
×