Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​បង្កើន​ស្មារតី​ប្រុងប្រយ័ត្ន ក្នុង​ការទប់ស្កាត់ និង​បង្ការ​អគ្គិភ័យ​

spot_img

​ភ្នំពេញ ​៖ សម្តេច​ក្រឡាហោម ស ខេង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ​ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បង្កើន​ស្មារតី​ប្រុងប្រយ័ត្ន​បន្ថែមទៀត ក្នុង​ការបង្ការ​អគ្គិភ័យ បើទោះបីជា​រាជរដ្ឋាភិបាល បាន​បន្ថែម​រថយន្ត​ពន្លត់​អគ្គិភ័យ ជា​បន្តបន្ទាប់​នៅ​តាម​រាជធានី​ខេត្ត​យ៉ាងណា ក៏ដោយ​។​

​ថ្លែង​នៅក្នុង​ពិធី​ប្រគល់​រថយន្ត​ពន្លត់ អគ្គិភ័យ​ប្រមាណ​៨៧​គ្រឿង ដល់​គ្រប់​ស្នងការដ្ឋាន​នគរបាល​ខេត្ត នា​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា​ ​ឆ្នាំ​២០១៨​នេះ​នៅ​ក្រសួង​មហាផ្ទៃ​សម្តេច ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​មានប្រសាសន៍ថា បើទោះបីជា​រាជរដ្ឋាភិបាល បាន​បង្កើន​នូវ​រថយន្ត​ពន្លត់​អគ្គិភ័យ ជា​បន្តបន្ទាប់​នៅ​តាម​រាជធានី​ខេត្ត យ៉ាងណា​ក៏​ដោ​​យ​ក៏​បងប្អូន ប្រជាពលរដ្ឋ មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ ចំពោះ​អគ្គិភ័យ​នេះ ពីព្រោះ​ថា​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ មិន​ប្រាកដ​ថា​អាច នឹង​ជួយ​បាន​ទាន់​ចិត្ត​នោះ​ដែរ ។​

​សម្តេច​បាន​លើកឡើង​ទៀត​ថា ការបង្កើន​ការប្រុងប្រយ័ត្ន គឺជា​កត្តា​សំខាន់​បំផុត ដើម្បី​ជៀសវាង​កុំឲ្យ​អគ្គិភ័យ វា​កើត​ឡើង​ដែល​វា​អាច​​បង្ករ​ឲ្យមាន​គ្រោះថ្នាក់ ដល់​អាយុជីវិត ក៏ដូចជា ទ្រព្យសម្បត្តិ​របស់​បង​ប្អូន ប្រជាពលរដ្ឋ​។ យ៉ាងណា​ក៏ដោយ​នៅ​​ក្នុង​ពិធី​ប្រគល់​នោះ សម្តេច​ក្រឡាហោម​​ក៏​បាន​ព្រមាន ដល់​មន្ត្រី​ជំនាញ​ពន្លត់​អគ្គិភ័យ​ទាំងអស់ មិន​ត្រូវ​ធ្វើ​អ្វី​ឲ្យ​ហួស​វិជ្ជាជីវៈ​របស់​ខ្លួន ដើម្បី​ធ្វើ​យ៉ាងណា​កុំឲ្យ​មាន​ការ​ថ្នាំង​​ថ្នាក់​ពី​ប្រជាពលរដ្ឋ​។​

​សម្តេច​បាន​សង្កត់ធ្ងន់​ថា យើង​មិន​អាច​យក​ឡាន​រដ្ឋ​ទៅ​រកស៊ី​ឲ្យ​ខុស​វិជ្ជាជីវៈ​ទេ​ ​ហើយ​មិន​ត្រូវ​គំរាម​ពួកគាត់ ជា​ថ្នូរ​នឹង​ការបាញ់​ពន្លត់​នូវ​អគ្គិភ័យ ពេល​ដែល​ផ្ទះ​របស់​ពួកគាត់ កំពុង​តែ​ឆេះ​បានទេ​ ​ប៉ុន្តែ​ប្រសិនបើ​យើង ធ្វើ​បាន​ជោគជ័យ ហើយ​ពួកគាត់​ផ្តល់ជូន ដើម្បី​លើកទឹកចិត្ត​​យើង​អាច​យកបាន ពីព្រោះ​វា​ជាការ​តបស្នង​របស់​ពួកគាត់​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

   

spot_img
×