Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសនិស្ស័យ​នឹង​ថ្លែង ព្រៃផ្សៃ​ជាង​សត្វ​តិរច្ឆាន​ទៅទៀត ត្រី​ស្តោ ស៊ី​កូន​ឯង​

spot_img

​កណ្តាល ​៖ បុរស​ម្នាក់​ជា​ពុក បាន​ចាប់រំលោភ​កូនស្រី​បង្កើត​អាយុ​៨​ឆ្នាំ បាន​សម្រេច​ចំនួន​៣​លើក មិន​ស្កប់ចិត្ត​ក៏​ទៅ​លួង​លោម​ក្មួយ​ស្រី តែ​ទើប​បែកធ្លាយ​ក្រោយ​អ្នកជិតខាង បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​នគរបាល​ចុះ​មក​ឃាត់ខ្លួន​ជនសង្ស័យ នាំ​មក​សាកសួរ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​

​នគរបាល​ស្រុក​ស្អាង បានឲ្យដឹងថា ករណី​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ កើតឡើង​នៅ​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ ២០១៨ វេលា​ម៉ោង ២០ និង​០០​នាទី នៅ​ចំណុច​ផ្ទះ​ឈ្មោះ​ផុន សុធា ស្ថិតក្នុង​ភូមិ​សំប៉ាន​លើ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង​ខេត្ត​កណ្តាល​។​

​ជនរងគ្រោះ​មាន ២​នាក់ ឈ្មោះ​ម ល ណ ភេទ​ស្រី អាយុ​១៤ ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​២ (​សាលាបឋមសិក្សា​សំប៉ាន​ក្រោម​)​។​
​ម្ដាយ​ឈ្មោះ​ម៉ឺម ម៉ា​ឡា អាយុ ៤៦​ឆ្នាំ មុខរបរ​កម្មការិនី (​ត្រូវជា​ម្ដាយចិញ្ចឹម​ឈ្មោះ​ម៉ឺន លក្ខិណា​) ឈ្មោះ​ស ធ ស ន ភេទ​ស្រី អាយុ ៨​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​២(​សាលាបឋមសិក្សា​សំប៉ាន​ក្រោម​)​។ អ្នក​ទាំង​ពីរ មាន​ទីលំនៅ​ភូមិ​សំប៉ាន​លើ ឃុំ​ព្រែក​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល​។​

​ជនសង្ស័យ ឈ្មោះ​ផុន សុធា ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជា​ឪពុក មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​សំប៉ាន​លើ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល​។​

​នគរបាល​ស្រុក​ស្អាង បាន​ថ្លែងថា កន្លងមក​នៅ​ថ្ងៃ ខែ​មិន​ចាំ ឆ្នាំ​២០១៨ ឈ្មោះ​ផុន សុធា បាន​រួមភេទ​ជាមួយ​ឈ្មោះ ម ល ណ​និង​ឈ្មោះ​ស ធ ស ន​ជាច្រើន​លើក​មក​ហើយ ។ លុះ​នៅ​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​២០ និង​០០​នាទី ឈ្មោះ​ម ល ណ បាន​មក​មើល​ទូរទស្សន៍​ជាមួយ​ឈ្មោះ​ស ធ ស ន នៅផ្ទះ​របស់​ឈ្មោះ​ផុន សុធា ពេលនោះ​ឈ្មោះ​ផុន សុធា បាន​យកដៃ​ច្របាច់​ប្រដាប់ភេទ​ឈ្មោះ​ម ល ណ រួច​ហើយ​ឈ្មោះ​ល ណ មក​ដេក​ផ្ទះ​ខ្លួន​វិញ​។ លុះ​ព្រឹក​ថ្ងៃទី​២១ ខែ​សីហា​ឆ្នាំ​២០១៨ ទើប​មាន​ការភ្ញាក់ផ្អើល​ពី​ប្រជាពលរដ្ឋ​ថា ឈ្មោះ​ផុន សុធា​មាន​សកម្មភាព​រំលោភ​សេពសន្ថវ​:​លើ​ជនរងគ្រោះ​ខាងលើ ។​

ពេល​ទទួលបាន​ព័ត៌មាន​នេះ ភ្លាម​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​ព្រែក​អំបិល សហការ​ជាមួយ​កម្លាំង​អន្ដរាគមន៍​នគរបាល​ស្រុក​ស្អាង បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បាន​នាំ​ខ្លួន​ឈ្មោះ​ផុន សុធា មក​សាកសួរ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ​ផុន សុធា សារភាពថា​: ខ្លួន​ធ្លាប់​បាន​រួមភេទ​ជាមួយ​កូនបង្កើត​ឈ្មោះ​ស ធ ស ន បាន​ចំនួន ៣​លើក នៅ​ពេល​រសៀល​គឺ​លើក​ទី​១ នៅ​ឆ្នាំ​២០១៧ គ្រាន់តែ​អោប លើក​ទី​២ នៅ​ថ្ងៃ​មិន​ចាំ ខែ​២ ឆ្នាំ​២០១៨ បាន​យក​លឹង្គ​បុក​ប្រដាប់​ភេទ​តិចៗ រួច​យក​ដៃ​សាប់លឹ​ង្គ​ធ្វើឲ្យ​ចេញ​ទឹកកា​មខាង​ក្រៅវិ​ញ​និង​លើក​ទី​៣ នៅ​ថ្ងៃ​ទី​១០ សីហា ២០១៨ រួមភេទ​ដូច​លើក​ទី​២​ផងដែរ ។ ឈ្មោះ​ផុន សុធា សារភាព​បន្ថែមទៀតថា ចំពោះ​ឈ្មោះ ម ល ណ គឺ​នៅ​ខែ​៥ ឆ្នាំ​២០១៨ វេលា​ម៉ោង​១៨ គ្រាន់តែ​អោប​រួច​យក​ដៃ​សាប់លឹ​ង្គ​ឲ្យចេញ​ទឹក​កាមតែ ១​លើក នៅផ្ទះ​របស់​ខ្លួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​បាន​ឃាត់ខ្លួន​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​បន្ដ​អនុវត្ត​តាម​នីតិវីធី​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×