Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

OHCHR-Cambodia ស្វាគមន៍​ចំពោះ​ការដោះលែង​សកម្មជន​សិទ្ធិ​ដីធ្លី និង​អតីត​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ីសេរី​

spot_img

​ភ្នំពេញ​៖ ការិយាល័យ​ឧត្តមស្នងកា​រ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា (OHCHR-Cambodia) បាន​ចេញ​សេចក្តីប្រកាស​ស្វាគមន៍​ចំពោះ​ការដោះលែង សកម្មជន​សិទ្ធិ​ដីធ្លី លោកស្រី ទេព វ​ន្នី និង​អតីត​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ពីររូប​គឺ លោក អ៊ួ​ន ឈិន និង​លោក យាង សុធា​រិន្ទ​។​

​បើ​យោង​តាម​ហ្វេ​សប៊ុក​ផ្លូវការ របស់​ការិយាល័យ​ឧត្តមស្នងកា​រ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៨ បានឲ្យដឹងថា “​ការិយាល័យ​ឧត្តមស្នងកា​រ​ទទួលបន្ទិក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា (OHCHR-Cambodia) សូម​ស្វាគមន៍​ចំពោះ​ការ​ដោះ​លែង​សកម្មជន​សិទ្ធិ​ដីធ្លី និង​លំនៅដ្ឋាន អ្នកស្រី ទេព វ​ន្នី កាលពី​ថ្ងៃ​ចន្ទ និង​អតីត​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ពីររូប គឺ លោក អ៊ួ​ន ឈិន និង លោក យាង សុធា​រិន្ទ កាល​ពី​ម្សិលមិញ​។ អ្នកស្រី វ​ន្នី ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែ​សីហា ឆ្នាំ ២០១៦ នៅពេល​អ្នកស្រី​បាន​ធ្វើ​បាតុកម្ម ដោយ​សន្តិវិធី ដើម្បី​សុំឲ្យ​មាន​ការដោះលែង អ្នកការពារ​សិទ្ធិមនុស្ស​ដទៃ​ទៀត​។ ទាំង​ឧត្តមស្នងការ និង​អ្នករាយការណ៍​ពិសេស បាន​អំពាវនាវ​ជា​សាធារណៈ ឲ្យមាន​ការដោះលែង​អ្នកស្រី​។ អ្នកស្រី​ត្រូវបាន​លើកលែងទោស ដោយ​ព្រះមហាក្សត្រ​។ អតីត​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ពីររូប ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែ​វិច្ឆិកា ក្រោម​បទ​ចោទ​អំពី​ចារ​កម្ម និង​ទទួលបាន​ការធានា​ឲ្យនៅ​ក្រៅ​ឃុំ កាលពី​ថ្ងៃ​អង្គារ៍​”​។​

​ការិយាល័យ​ឧត្តមស្នងកា​រ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បាន​បញ្ជាក់បន្ថែម​ថា ការវិវឌ្ឍ​ថ្មីៗ​នេះ គឺជា​ជំហាន​មួយ​ក្នុង​ទិសដៅ​ដ៏​ត្រឹមត្រូវ​។ យើង​សង្ឃឹមថា អ្នកដទៃ​ទៀត​ដែល​ត្រូវបាន​ជាប់ឃុំ ដោយសារតែ​ពួកគេ អនុវត្ត​សិទិ្ធ​មនុស្សរ​បស់​ពួកគេ​នោះ ក៏​នឹង​ត្រូវ​ដោះលែង​ផងដែរ រាប់ទាំង អតីត​មេដឹកនាំ​គណបក្សប្រឆាំង​លោក កឹម សុខា ផងដែរ ដែល​ការឃុំខ្លួន​របស់​លោក ត្រូវបាន​ក្រុមការងារ​របស់​អង្គការសហប្រជាជាតិ ស្តី​ពី​ការឃុំខ្លួន​ដោយ​បំពាន នៅក្នុង​សេចក្តីអធិប្បាយ​លេខ ៩/២០១៨ ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី ៥ ខែមិថុនា ចាត់ទុកថា​ជា​ការឃុំខ្លួន​ដោយ​បំពាន​។​

​គួរបញ្ជាក់​ថា នៅ​យប់​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៨ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​ដោះលែង​សកម្មជន​ដីធ្លី សហគមន៍​បឹងកក់ គឺ​អ្នកស្រី ទេព វ​ន្នី ចេញពី​ពន្ធនាគារ ក្រោយ​ជាប់​ឃុំឃាំង​នៅ​ទីនោះ​អស់​រយៈពេល​ប្រមាណ​២​ឆ្នាំ​។​​ជាមួយ​​គ្នា​នេះ លោក អ៊ួ​ន ឈិន និង​លោក យាង សុធារិន ហៅ​យាង សុជា​មេត្តា ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​ដោះលែង​ចេញពី​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៨៕ ​ដោយ ​៖ ​កូឡាប​

spot_img
×